ព្រឹទ្ធាចារ្យ​ គង់ ណៃ​ ទទួល​បាន​ពានរង្វាន់ពី​ប្រទេស​ជប៉ុន

0
150

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​គង់ ណៃ ទទួល​បាន​ពានរង្វាន់​«​សិល្បៈ និង​វប្បធម៌​ហ្វឹ​គឹ​អុ​កា​»២០១៧ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨​ឧសភា ២០១៧ ។

ពានរង្វាន់​«​សិល្បៈ​និង​វប្បធម៌​ហ្វឹ​គឹ​អុ​កា​»​បង្កើត​ឡើង​នា​ឆ្នាំ​១៩៩០​នៅ​ទីក្រុង​ហ្វឹ​គឹ​អុ​កា ប្រទេស​ជប៉ុន​ដែល​បាន និង​កំពុងធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី​ពាក់ព័ន្ធ​ផ្នែក​អប់រំ សិល្បៈ និង​វប្បធម៌ ដូច​ជា ព្រឹទ្ធាចារ្យ​ឆេ​ង ផុ​ន អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អ្នកនិពន្ធ​រឿងល្ខោន​ដែល​មាន​ជំនាញ​ខ្ពស់ ធ្លាប់​បាន​ទទួល​ពានរង្វាន់​នេះ​ក្នុង​ឆ្នាំ​១៩៩៧ និង​លោក​អាំង ជូ​លាន នរ​វិទូ​ដ៏​ចំណាន និង​ជា​អ្នក​ស្រាវជ្រាវ​ខេ​មរ​សិក្សា​បាន​ទទួល​ពានរង្វាន់​នេះ​ក្នុង​ឆ្នាំ​២០១១ ។

ឆ្នាំ​២០១៧​នេះ អំឡុង​ពេល​បុណ្យ​គី​ហ៊្សុ​ណា ដែល​ជា​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ជប៉ុន​-​កម្ពុជា លោក​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ីដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​រំឭក​ថា លោក​មានឱកាស​បាន​ទស្សនា​ផ្ទាល់​នូវ​ការ​សម្តែង​ចាប៉ី​ដង​វែង​ជា​លើក​ទី​មួយ ។ ចង្វាក់ភ្លេង រួម​ទាំង​ទំនុក ច្រៀង​ដ៏​មាន​អត្ថន័យ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​អ្នកចូលរួម​ទាំងអស់​មក​ពី​ប្រទេស​ផ្សេង​ៗ ។ រូប​លោក ក៏​បាន​ដក់​ជាប់​ជ្រាលជ្រៅ​នូវ​ទំនុកច្រៀង និង​ជឿជាក់​ថា​សិល្បៈ​មួយ​នេះ មាន​សក្តានុពល​រីក​ចម្រើន​សា​ជា​ថ្មី​ម្តងទៀត​នា​ពេល​អនាគត ។

ស្រប​ពេល​នឹង​ការ​អបអរសាទរ​ព្រឹទ្ធាចារ្យ​គង់ ណៃ ដែល​ទទួល​បាន​ពានរង្វាន់​«​សិល្បៈ​និង​វប្បធម៌​ហ្វឹ​គឹ​អុ​កា​»​លោក​ឯកអគ្គរាជទូត​សង្ឃឹមថា វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ទូ​ទាំង​តំបន់​អាស៊ី​ស្គាល់​សិល្បៈ​ចាប៉ី​ដង​វែង​ដែល​ជា​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​របស់​កម្ពុជា និង​មាន​ប្រវត្តិ​ដ៏​យូរលង់​នៃ​សិល្បៈ​ចំណាស់​មួយ​នេះ ៕

ប្រភព៖ កោះសន្តិភាព

ចែករំលែក
អត្ថបទ​មុនម្ចាស់​ហាង «​ល្បុក្កតោ​ក្លិប​» បំភ្លឺ​រឿង​លោក សាន គឹ​ម​ស៊ា​ន ចែកផ្លូវ
អត្ថបទ​បន្ទាប់អត្ថប្រយោជន៍​ជា​ច្រើន​ពេល​​អង្គុយ​ផ្ទាល់​ដី​បរិភោគ​អាហារ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here