Anne Brandstreet៖ មានសិទ្ធអំណាចដែលខ្វះសតិបញ្ញា ​មិនខុសផ្លែពីពូថៅដ៍ធ្ងន់តែមិនមុត ធ្វើវាឱ្យខ្ទេចខ្ទាំជាងការធ្វើឱ្យវាភ្លឺរលាង

0
183

អ្នកស្រី Anne Brandstreet គឺជាអ្នកនិពន្ធដីល្បីល្បាញមួយរូបរបស់អង់គ្លេស នៅសហរដ្ឋអាមេរិកខាងជើង និងជាអ្នកនិពន្ធដំបូងគេនៅអាមេរិកខាងជើង នៅប្រទេសអង់គ្លេស។ អ្នកស្រី បានកើតនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៦១២ និងទទួលរមណៈភាពនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៦៧២។ នាងគឺជាមនុស្សម្នាក់ដ៏សំខាន់ និងដំបូងគេបង្អស់ក្នុងអក្សរសិល្ប៍អាមេរិក ដែលត្រូវបានគេកត់សម្គាល់សម្រាប់កំណាព្យដ៏ធំធេងរបស់នាង ក៏ដូចជាការសរសេរផ្ទាល់ខ្លួន ដែលបានចេញផ្សាយក្រោយស្លាប់ទៅ។

មនុស្សដែលមានសិទ្ធិអំណាចនៅក្នុងដៃ ហើយខ្វះនូវសតិបញ្ញា ឬសម្បជញ្ញៈវិញ វានឹងនាំផលលំបាកជាច្រើនដល់ខ្លួន និងអ្នកដទៃទៀត។ អ្នកស្រី Anne Brandstreet បានពោលថា «មានសិទ្ធអំណាចដែលខ្វះសតិបញ្ញា ​មិនខុសផ្លែពីពូថៅដ៍ធ្ងន់តែមិនមុត ធ្វើវាឱ្យខ្ទេចខ្ទាំជាងការធ្វើឱ្យវាភ្លឺរលាង»។

Related image
Anne Brandstreet

មានន័យថា ការដែលយើងមានសិទ្ធិអំណាច គឺប្រៀបបាននឹងស្តេចមួយអង្គ ដែលមានជេស្តាបារមីខ្លាំង តែប្រសិនបើស្តេចអង្គ នោះខ្វះខាតនូវបញ្ញា ចំណេះដឹង វានឹងនាំទុក្ខលំបាកកាន់តែធ្ងន់ធ្ងរដល់រាស្ត្រ ឬអ្នកនៅក្រោមឱវាទរបស់ស្តេចអង្គនោះ។ ស្តេចអង្គនោះ នឹងមានតែអំណាចខ្វះការគោរព មានមន្ត្រីគោរពពីមុខ តែនិយាយអាក្រក់ពីក្រោយ។ ដូច្នេះ មានមនសុ្សល្ងង់ជាច្រើន បានដណ្តើមអំណាចគ្នាទៅវិញមក តែមិនដែលគិតថាខ្លួនឯងមានសមត្ថភាពដឹកនាំ ឬអត់ទេ ដឹងតែម្យ៉ាងគត់គឺ បានអំណាចមកគ្រប់គ្រង។

នៅក្នុងប្រវត្តិសាស្ត្រក៏មានដែរ អ្នកដែលមានអំណាច តែមិនអាចគ្រប់គ្រងអំណាចខ្លួនបាន។ អ្នកខ្លះទៀត ដើម្បីអាចគ្រប់គ្រងអំណាចខ្លួនឯងបាន ទោះបីស្លាប់អស់មនុស្សប៉ុន្មាននាក់ក៏មិនខ្វល់ដែរ អ្វីដែលនាំឱ្យគេធ្វើបែបនេះគឺ មកពីគេខ្វះនូវសតិបញ្ញា ការគិតត្រូវជាដើម។ ប្រសិនបើអ្នកមានសិទ្ធិទំណាច ត្រូវតែគិតគូរលើអ្វីដែលជាគុណធម៌ មានចិត្តមេត្តា កុំខ្វះសតិបញ្ញាឱ្យ សោះ ប្រសិនបើពុំនោះទេ វានឹងផ្ទុយនឹងច្បាប់ធម្មជាតិបំផ្លាញគេឯង គ្មានផលល្អឡើយ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here