ជីវប្រវត្ដិ លោក ឆេកូវ៉ារ៉ា ជាវីរបុរសខាងបដិវត្តដើម្បីសេរីភាពពិភពលោក

0
248

លោក ឆេកូវ៉ារ៉ា គាត់បានកើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩២៨ ក្នុងប្រទេស អាហ្សង់ទីន ក្នុងក្រុមគ្រួសារដែលមានជីវភាពធូធារ គាត់បានរៀនសូត្រខ្ពង់ខ្ពស់រហូតបញ្ចប់ការសិក្សាផ្នែកសុខាភិបាលនៅសកលវិទ្យាល័យ University of Buenos Aires ។ បន្ទាប់មកដោយឃើញការគាបសង្កត់ប្រជាជនខ្លាំងពេក នៃទ្វីបអាមេរិកខាងត្បូង គាត់ក៏បានចូលរួមជាមួយប្រជាជននៃប្រទេសផ្សេងៗ ដែលប្រឆាំងការគាបសង្កត់របស់រដ្ឋាភិបាល ធ្វើឲ្យបានស្គាល់ជិតដិតជាមួយនឹងលោក ហ្វីដែល ខាស្ត្រូ

Image may contain: 1 person, standingក្រោយមក ខាស្ត្រូ និង ឆេកូវ៉ារ៉ា បានក្លាយជាមនុស្សសំខាន់ពីររូប ជួយគ្នាផ្ដួលរំលំរដ្ឋាភិបាល បាទីស្ដា របស់គុយបាបានសម្រេច។ ពេលនោះ ខាស្ត្រូ ក៏បានឡើងកាន់តំណែងប្រធានាធីបតេយ្យប្រទេសគុយបា ឯលោក ឆេកូវ៉ារ៉ា ក៏បាទទួលតំណែងជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ។ តែដោយមិនអាចទ្រាំមើលឃើញប្រទេសដទៃ នៅតែមានការគាបសង្កត់ ឆេកូវ៉ារ៉ា បានលាឈប់ចេញពីតំណែង ហើយរួបរួមកម្លាំងច្បាំងនៅប្រទេសកុងហ្គោ ដើម្បីរំដោះប្រជាជនដែលត្រូវបានរដ្ឋាភិ បាលគាបសង្កត់ តែមិនបានសម្រេចនោះទេ ។ បន្ទាប់មកគាត់បានចាកចេញពីកុងហ្គោ ឆ្ពោះទៅប្រទេសបូលីវៀ នៅតែបន្តច្បាំងដើម្បីសេរីភាព ជាមួួយប្រជាជននៅទីនោះ តែគួរឲ្យសោកស្ដាយ គាត់ត្រូវបានទាហានរបស់រដ្ឋាភិបាលចាប់ខ្លួន បន្ទាប់ មកយកទៅប្រហារជីវិតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ1967 (អាយុ39ឆ្នាំ)។ រាងកាយគាត់ត្រូវបានកាំភ្លើងបាញ់ឡើងសុះ ហើយ ដុតសាកសព រួចបញ្ជូនទៅប្រទេសគុយបាវិញ ជាមួយដំណក់ទឹកភ្នែករបស់ប្រជាជនបូលីវៀ ដែលអរគុណចំពោះគាត់ដែលបានលះបង់ជីវិត និងភាពក្លាហានរបស់លោក។

Image may contain: 1 person, outdoor

នៅពេលដែលសាកសពរបស់លោកបានមកដល់ប្រទេសគុយបា ក៏មានការចូលរួមយ៉ាងសក្តិសមកិត្តិយស ក្នុងនាមជាវីរបុរសរបស់ជាតិ ដោយមានវត្តមានលោក ប្រធានាធិបតី ហ្វីដែល ខាស្ត្រូ ជាមិត្តសម្លាញ់មកទទួលនៅឯព្រលានយន្តហោះ ហើយបានលាតត្រដាងខ្លឹមសារអត្ថបទដែល ឆេកូវ៉ារ៉ាធ្លាប់សរសេរជូនគាត់ថា «ខ្ញុំមិនដែលសោកស្ដាយឡើយ ដែលមិនបានបន្សល់ទុកទ្រព្យសម្បត្តិដល់កូនៗ តែបែរជាមានក្ដីសុខ ដែលគ្រប់យ៉ាងទៅជាបែបនេះ…» ។ ការស្លាប់របស់ ឆេកូវ៉ារ៉ា បានដាស់មនុស្សទូទាំងពិភពលោក ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលដែលគាបសង្កត់ដល់ប្រជាជន ។

ឆេកូវ៉ារ៉ា ចាត់ទុកជាកូនប្រុសដែលមិនព្រមឲ្យតំណែង ឬ ទ្រព្យសម្បត្តិ ទិញឧត្ដមគតិគាត់បាន សុខទឹកស្លាប់ខ្លួនដើម្បីសេរីភាពមនុស្សទាំងឡាយ បើទោះបីត្រូវពលីជីវិតក៏មិនសោកស្ដាយ ទោះបីជាជីវិតត្រូវបាត់បង់ ក៏បានបន្សល់នូវវីរភាពល្អ ទុកឲ្យមនុស្សជំនាន់ក្រោយយកជាគំរូ។ “ឋានៈ បុណ្យសក្កិ និងទ្រព្យសម្បត្តិ មិនអាចទិញគាត់បានឡើយ”៕

ដោយ៖ អាសង្ហា សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ) 

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here