Aristotle៖ ឫសគល់នៃការសិក្សាគឺល្វីងជូរចត់ ប៉ុន្តែផលផ្លែរបស់វាគឺមានរសជាតិផ្អែម

0
242

អារីស្តូត (Aristotle) គឺជាកំពូលអ្នកទស្សនវិទូរបស់ជនជាតិក្រិចបុរាណ។ គាត់ក៏ជាគ្រូរបស់អធិរាជ Alexander the Great ឬស្តេចអេឡិចសង់ឌឺទី៣ ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រពិភពលោកដែរ។ លោក អារីស្តូត បានកើតនៅតំបន់ដ៏តូចមួយក្នុងប្រទេសក្រិច (Greece) ក្នុងឆ្នាំ៣៨៤ មុនគ្រិស្តសរាជ ជាត្រកូលជាអ្នកផ្សំឱសថ។

Image result for aristotle
Aristotle

នៅពេលអាយុ ១៧ឆ្នាំ គាត់បានរៀនពីវិធីផ្សំថ្នាំ និងចេះផ្សំថ្នាំយ៉ាងស្ទាត់ជំនាញម្នាក់ ប្រចាំក្រុង អាតែន។ លុះដល់ ឆ្នាំ៣៦៧ មុនគ្រិស្ដសរាជ គាត់ក៏បានចូលរៀននៅវិទ្យាស្ថានរបស់ ប្លាតុង។ វិទ្យាស្ថាននោះបានផ្ដោតសំខាន់លើវិស័យនយោបាយ ច្បាប់ គណិតវិទ្យា និងតារាសាស្ត្រ។ អារីស្ដូត បានសិក្សានៅវិទ្យាស្ថានរបស់ប្លាតុងនេះអស់រយៈពេល ២០ឆ្នាំ។ សូមជម្រាបជូនថា អារីស្ដូត ជាសិស្សពូកែ ឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាឈ្លាសវៃ ហើយលោកក៏ជាសិស្សឆ្នើមប្រចាំថ្នាក់ និងវិទ្យាស្ថាន។មិនតែប៉ុណ្ណោះ យុវវ័យរូបនេះបានធ្វើឲ្យ ប្លាតុង សរសើរ និងស្រឡាញ់ជាខ្លាំង ទើបប្លាតុងអនុញ្ញាតឲ្យអារីស្ដូត បង្រៀនមុខវិជ្ជាហោរាសាស្រ្តតាមដំណើរតារា។

Related image
Alexander the Great

តាមទស្សនៈរបស់ អារីស្តូត មួយ ត្រូវបានគេកត់សម្គាល់ថាគាត់ជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ និងមានប្រាស្រ័យទាក់ ទងបានល្អ។ ទស្សនៈរបស់គាត់គឺ «ឫសគល់នៃការសិក្សាគឺល្វីងជូរចត់ ប៉ុន្តែផលផ្លែរបស់វាគឺមានរសជាតិផ្អែម»។ គាត់ចង់បញ្ជាក់ថា រាល់ការសិក្សាមានការលំបាក ពុះពារឧបសគ្គជាច្រើន ស្មើនឹងការរសដ៏ល្វីងជូរចត់បំផុត តែពេលដែលយើង សិក្សាបានចេះចាំស្ទាត់ ភាពល្វីងចូរចត់ទាំងឡាយនឹងប្រែមកជារសជាតិផ្អែមវិញមិនខាន។

លោក អារីស្តូត ក៏ធ្លាប់ត្រូវបាន ស្តេចហ្វីលីព (Philip) អញ្ជើញឲ្យធ្វើជារាជគ្រូរបស់ អេឡិចសាន់ឌឺទី៣ “Alexander the Great” ដែលក្រោយមកបានក្លាយជាអធិរាជ្យសង្គ្រាមដ៏ខ្លាំងពូកែនិងវ័យក្មេងផងដែរ។

ការអត់ធ្មត់របស់គាត់ បានបង្រៀនមនុស្សជាច្រើនឲ្យយល់ដឹង និងស្គាល់កាន់តែច្បាស់អំពីផលប្រយោជន៍នៃការសិក្សា និងការអកត់ធ្មត់ ដោយគាត់បានប្រៀបទៅនឹងដើមឈើដែលល្វីជូរចត់ តែផ្លែផ្កាវិញរបស់វារសជាតិផ្អែមឆ្ងាញ់។ ដូច្នេះហើយ រឿងអ្វីក៏ដោយឲ្យតែយើងមានការអត់ធ្មត់ ថ្ងៃក្រោយយើងនឹងទទួលផលពីការអត់ធ្មត់របស់យើងពុំខាន ប្រៀបបាននឹងផ្លែឈើដែលមានរសជាតិផ្អែម ប៉ុន្តែឫសគល់របស់វាល្វីងជូរចត់អ៊ីចឹង៕

ឆ្លើយ​តប​

Please enter your comment!
Please enter your name here