សុឺម៉ាអុី៖ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមើលឃើញ ស្តេចមហាហានលិចបាត់ដោយរបៀបណានោះទេ

0
953

ច្បាប់នៃធម្មជាតិ បានតាក់តែងជាច្រើនលើផែនដី តួយ៉ាងដូចជាព្រះអាទិត្យរះហើយលិច លិចក៏រះឡើងវិញនាពេលព្រឹកប្រហៀម។ ប៉ុន្តែកាលពីម្សិលមិញ ព្រះសុរិយាហាក់លិចទៅបាត់ដោយចម្លែកខុសពីធម្មតា ដែលធ្វើឱ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ទាំងជាតិ និងអន្តរជាតិ។

មកដល់ពេលនេះ ខ្ញុំនឹកឃើញពាក្យរបស់អ្នកប្រាជ្ញចិនដ៏ល្បីម្នាក់ និងជាត្រកូលធំនៃសម័យកាលរាជវង្សហានផងដែរ ម្នាក់នោះគឺ សុឺម៉ាអុី។ គាត់បាននិយាយជាមួយកូនប្រុសរបស់គាត់ សុឺម៉ាចាវ ថា «វាមិនមែនជារឿងងាយទេ ដែលអាចអង្គុយមើលស្តេចមហាហានដ៏ធំរុងរឿងជាង ៤០០ឆ្នាំ​ មកលិចបាត់នៅពេលនេះ»។ នៅក្នុងន័យនេះ គាត់ចង់បញ្ជាក់ប្រាប់ពីមេរៀនដល់កូនប្រុសរបស់គាត់ សុឺម៉ាចាវ ឱ្យចេះប្រុងប្រយ័ត្ននៅពេលមុខ បើអាចឡើងគ្រងរាជ្យជាស្តេច ប្រយ័ត្នមានថ្ងៃលិចដូចជារាជវង្សហានដូចនៅថ្ងៃនេះ។

សម្រាប់ពាក្យរបស់ ហួសុីង ពោលក៏ត្រឹមត្រូវដែរ គាត់បាននិយាយថា «ចក្រក្រវាឡវិលចុះឡើង ឥតមានឈប់ឈរ ស្តេចឡឺកឺមួយអង្គ មិនអាចឃាត់ផែនដីឱ្យឈប់វិលបានទេ»។ ប្រសិនបើធ្វើជាស្តេចផែនដី ត្រូវតែមានឥទ្ធិពល មានឫទ្ធិអំណាច ទើបអាចគ្រប់គ្រងលើចក្រក្រវាឡនេះបាន តែបានសិនគ្រាន់តែធ្វើជាស្តេចឡឺកឺមួយអង្គ ប្រាកដជាត្រូវរងការប្រមាថរបស់ ហួសុីង នោះពុំខាន។

ប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនេះ គឺគ្រាន់តែជាមេរៀននៃប្រវត្តិសាស្ត្រចាស់របស់ចិនប៉ុណ្ណោះ។ ដូច្នេះ មិត្តអ្នកអានជាទីគោរព កុំយកដាក់ក្នុងចិត្តច្រើនពេកអី គ្រាន់តែអានដើម្បីជាចំណេះដឹងមួយ ឬជាបទពិសោធន៍មួយក្នុងជីវិតបានហើយ។ ជាក់ស្តែង កាលពីម្សិលមិញនេះ នៅវេលាម៉ោងជាង ៥ ល្ងាច ព្រះអាទិត្យដ៏ធំរបស់កម្ពុជាក៏បានលិចបាត់ទាំងបង្ខំយ៉ាងគំហក ធ្វើឱ្យប្រជារាស្ត្រ​ខ្មែរ មានការភ្ញាក់ផ្អើលជាខ្លាំង និងព្រួយបារម្ភពីច្បាប់ធម្មជាតិបង្ខំឱ្យព្រះអាទិត្យលិចរបៀបនេះ ហើយក៏មិនដឹងថាពេលណា ទើបព្រះអាទិត្យនឹងអាចរះមកវិញដែរ?

សៀវភៅ “ទុកផ្លូវក្រោយ” និពន្ធដោយ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ) 

សម្រាប់ប្រិយមិត្ត ដែលនិយមទស្សនារឿងសាមកុក និងអានសៀវភៅបែបយុទ្ធសាស្ត្រជាពិសេសសាច់រឿងទាក់ទងនឹងរឿងសាមកុក កុំភ្លេចរង់ចាំអានសៀវភៅថ្មី ដែលនិពន្ធដោយខ្ញុំផ្ទាល់ មានចំណងជើងថា “ទុកផ្លូវក្រោយ” ដែលនិយាយអំពីតួអង្គជាច្រើនក្នុងរឿងសាមកុក ជាពិសេសគឺ តួអង្គខាងលើង «សុម៉ាអុី» ។

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here