ជីវប្រវត្តិរបស់ លោក Emmanuel Macron ប្រធានាធិបតីថ្មីរបស់បារាំង

0
274

ប្រវត្តិសង្ខេបនៃការងារ និងទីកន្លែងកំណើត

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច ឧស្សាហកម្ម និងកិច្ចការបច្ចេកវិទ្យា។
លោក Macron កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧៧ នៅទីក្រុង Amiens ប្រទេសបារាំង។ លោកបម្រើឲ្យបក្សនយោបាយ En Marche មានន័យថា វិវត្តន៍ទៅមុខ ដែលលោកជាប្រធានពីឆ្នាំ២០១៦ដល់បច្ចុប្បន្ន។

ប្រវត្តិនៃជីវិតពីកុមារភាព និងការសិក្សា

កុមារា Emmanuel Jean- Michel Macron ជាកូនរបស់លោកស្រី Francoise ដែលជាគ្រូពេទ្យម្នាក់ និងលោក Jean-Michel Macron ដែលជាសាស្ត្រាចារ្យផ្នែកសសៃប្រសាទប្រចាំសកលវិទ្យាល័យ Picardy។ កុមាររូបនេះភាគច្រើនទទួលបានការអប់រំនៅក្នុងសាលា Jesuites de La ក្រោយមកឪពុកម្តាយរបស់លោកត្រូវបានបញ្ជូនទៅបញ្ចប់ការសិក្សានៅសាលា Elite high school Lycee Henri-IV ក្នុងទីក្រុងប៉ារីស។

បន្ទាប់មកយុវជន Macron ក៏សិក្សាផ្នែកទស្សនៈវិទ្យានៅសកលវិទ្យាល័យ University of Paris-Ouest Nanterre La Défense។ Macron ក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិតឯកទេសកិច្ចការសាធារណៈ និងទទួលការហ្វឹកហាត់ផ្នែកសេវាស៊ីវិលជាន់ខ្ពស់នៅសាលា École nationale d’administration ហើយបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៤។

ប្រវត្តិស្នេហា និងជីវិតឯកជន

លោក Macron បានរៀបការជាមួយនាង Brigitte Trogneux ក្នុងឆ្នាំ២០០៧  អ្វីដែលគួរចាប់អារម្មណ៍នោះគឺ កូនក្រមុំរបស់លោកមានវ័យចាស់ជាងលោករហូតដល់២៤ឆ្នាំ និងធ្លាប់ជាគ្រូបង្រៀនលោកផ្ទាល់នៅសាលា La Providence នៅក្នុងទីក្រុង Amien។ ពួកគេជួបគ្នាជាលើកដំបូង ខណៈដែលលោក ស្ថិតក្នុងវ័យ១៥ឆ្នាំនៅឡើយ ប៉ុន្តែទំនាក់ទំនងស្នេហា ឈានដល់ដំណាក់កាលជាផ្លូវការនៅពេលលោកស្ថិតក្នុងវ័យ១៨ឆ្នាំ។

ការពិតឪពុកម្តាយរបស់លោក ដំបូងឡើយមានបំណងចង់បំបែកគូស្នេហ៍នេះ ដោយបញ្ជូនលោកទៅទីក្រុងប៉ារីស ដើម្បីបញ្ចប់ការសិក្សា ដោយសារពួកគេមានអារម្មណ៍ថា ការបង្កើតទំនាក់ទំនងនេះមិនសមរម្យទាល់តែសោះ។ យ៉ាងនេះក្តីគូស្នេហ៍មួយគូនេះ នៅតែតស៊ូ ដោយបានរស់នៅជាមួយគ្នាបន្ទាប់ពីលោកបញ្ចប់ការសិក្សា រហូតទីបំផុតលោកបានរៀបការក្នុងឆ្នាំ២០០៧។ ពួកគេរស់នៅជាមួយនឹងកូនបីនាក់ដែលជាកូនស្វាមីមុននៃភរិយាលោក។

ប្រវត្តិការងាររដ្ឋ និងជីវិតនយោបាយ

លោក Macron បានបម្រើការងារ ក្នុងនាមជាអ្នកអង្កេតការណ៍ហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ចបារាំង នៅរវាងឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៧ លោកបានបម្រើការងារជាអនុប្រធានធ្វើរបាយការណ៍សម្រាប់បេសកកម្មដើម្បីជម្រុញកំណើនសេដ្ឋកិច្ចបារាំងក្រោមការដឹកនាំរបស់ Jacques Attali។ បុរសរូបនេះ បានចំណាយប្រាក់៥០,០០០អឺរ៉ូ ដើម្បីទិញខ្លួនរបស់លោក ចេញពីការជាប់កិច្ចសន្យារដ្ឋាភិបាលក្នុងឆ្នាំ២០០៨ ដោយងាគទៅធ្វើអ្នកវិនិយោគធនាគារ ជាមួយនឹងតួនាទីដែលមានប្រាក់បៀវត្សរ៍ខ្ពស់  នៅRothschild & Cie Banque ។

លើកឡើងពីការងារនយោបាយវិញ លោកបានក្លាយជាសមាជិកនៃបក្សសង្គមនិយមចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ រហូតដល់ឆ្នាំ២០១៥ លោកបានប្រកាសថា លោកមិនមែនជាសមាជិកបក្សណាមួយទៅទៀតឡើយ ដោយលោកជាបុគ្គលឯករាជ្យគ្មានបក្សនយោបាយ។ ក្នុងរវាងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ លោកបានបម្រើការងារក្នុងតួនាទីខ្ពស់មួយ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Hollade។

លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគណរដ្ឋមន្ត្រីValls ទីពីរក្នុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ ក្នុងនាមជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Macron លេចធ្លោដោយសារការជម្រុញ កំណែទម្រង់ពាណិជ្ចកម្មបែបមិត្តភាព។

បច្ចុប្បន្នភាពនៃការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០១៧នេះ

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក Macron បានលាលែងពីដំណែងរដ្ឋាភិបាល នៅមុនព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៧។ ដែលការលាលែងនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោកបានចាប់អារម្មណ៍ពីភាពរីកចម្រើនថ្មីរបស់លោក ក្នុងចលនានយោបាយសំដៅលើបក្ស En Marche ដែលជាបក្សនយោបាយឯករាជ្យ តែធ្លាប់រងការស្តីបន្ទោសពីសំណាក់ប្រធានាធិបតី Hollande។

លោក Macron បានបង្កើតគណបក្សនេះឡើងនៅក្នុងទីក្រុង Amiens ដែលជាក្រុងកំណើតរបស់លោក។ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក Macron បានប្រកាសជាផ្លូវការអំពីការក្លាយជាបេក្ខជនប្រធានាធិបតីបារាំង បន្ទាប់ពីស្ទង់មតិយោបល់មនុស្សជាច្រើន។ ក្នុងសេចក្តីប្រកាសរបស់លោក Macron បានអំពាវនាវឱ្យមានការធ្វើបដិវត្តន៍ប្រជាធិបតេយ្យ ព្រមទាំងបានសន្យាថា នឹងរំដោះប្រទេសបារាំងចេញវិបត្តិឱ្យបាន។

លោក Macron ត្រូវបានមតិមួយចំនួនចាត់ទុកថា លោកជាអ្នកសង្គមនិយមបែបសេរី ខណៈដែលមួយចំនួន ត្រូវបានមតិមួយចំនួនចាត់ទុកលោកជាអ្នកសង្គមនិយមតែបែបប្រជាធិបតេយ្យ។
ក្នុងអំឡុងនៃពេលដែលលោកស្ថិតនៅក្នុងបក្សសង្គមនិយមបារាំង លោកបានគាំទ្រដល់បក្សស្តាំនិយម ដែលគោលជំហរនយោបាយរបស់បក្សនេះ តែតែងមានភ្ជាប់ជាមួយនឹងកម្មវិធីនយោបាយ Third Way ។

ដោយសារលោក Macron ជាអ្នកបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងធ្លាប់បម្រើការងារលើវិស័យនេះ អស់ជាច្រើនឆ្នាំនោះ ឱ្យមជ្ឈដ្ឋានទូទៅរំពឹងថា ការជាប់ឆ្នោតរបស់លោក Macron  អាចនឹងនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រែមុខមាត់ថ្មីសម្រាប់ប្រទេសបារាំង៕ (KhmerTalking)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here