លោក ATSUHITO NAKATA  បានពលីជីវិតនៅ​ស្រុក​ប្រាសាទ​សម្បូរ​ ខេត្ត​កំពង់​ធំ​ ក្នុង​ពេល​បំពេញ​បេសកកម្ម​

1
1419

អាត់ស៊ូ​អ៊ីតូ ណាកាតា​ (ATSUHITO NAKATA) 
កើត​ថ្ងៃ​ទី១០​ មករា​ ឆ្នាំ​១៩៦៨​ (នៅទីក្រុង​អូសាកា​ ប្រទេស​ជប៉ុន)​ ។
ឪពុក​ឈ្មោះ៖​ តាកេអ៊ីតូ
ម្ដាយ​ឈ្មោះ​៖ កីកូ

Related image

Image result for ATSUHITO NAKATA

Related imageអាត់ស៊ូ​ បាន​ចូលរៀន​នៅសាលា​ អូតេម៉ុង​ កាគូអ៊ីន​ បន្ទាប់​មកលោកបាន​ ចូលរៀន​នៅ​សាលា​ Warsaw ប្រទេស​ប៉ូឡូញ​ និង​ អនុវិទ្យាល័យ​អេគូតា​ កាណាកាវា​ និង​ វិទ្យាល័យ​ អូសាកា​ អូតេម៉ៃ​ ។ ចុងក្រោយ​លោកបាន​ចូលរៀន​ នៅ​សាកលវិទ្យាល័យ​
អូសាកា​ មហា​វិទ្យាល័យ​ច្បាប់​ ឯកទេស​ ច្បាប់​អន្តរជាតិ​ ។ គាត់​បាន​ទទួល​អាហារូបករណ៍​ ទៅ​រៀន​នៅ​សាលា​
Grinnell ប្រទេស​បារាំង​ ។​
Related image

នៅថ្ងៃ​ទី​៨​ ខែមេសា​ ១៩៩៣​ លោក​ អាត់ស៊ូ​បាន​ពលី​ជីវិត​ ក្នុង​អាយុ​ ២៥​ឆ្នាំ​ នៅ​ស្រុក​ប្រាសាទ​សម្បូរ​ ខេត្ត​កំពង់​ធំ​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ក្នុង​ក្របខ័ណ្ឌ​អ្នក​ស្ម័គ្រចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ UNTAC ។ លោក​អាត់ស៊ូ​ ទទួល​បាន​ការ​កោតសរសើរ​ពី​អធិរាជ​ជប៉ុន​ នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន​ និងពី​ អភិបាល​ក្រុង​អូសាកា​ ព្រមទាំង​ទទួល​មេដាយ​មាស​សហមេត្រីពី​ រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​បុព្វហេតុ​ដែល​លោកបាន​ចូលរួម​ចំណែក​ ក្នុង​ការ​ស្ថាបនា​សន្ដិភាព​ក្នុង​ ពិភពលោក​ ។

Image result for ATSUHITO NAKATAសព្វ​ថ្ងៃ​ទី​កន្លែង​ដែល​លោក​ អាត់ស៊ូ​បាន​ពលី​ជីវិត​ បាន​ក្លាយ​ជាភូមិ​អាត់ស៊ូ​ ហើយ​ឪពុក​ម្តាយ​របស់​លោក​ បាន​មក​សាងសង់​
សាលា​រៀន​ ទុក​ឲ្យ​កុមារ​ខ្មែរ​យើង​បាន​ចូលរៀន​ ចេះដឹង​ ចេញ​ផុត​ពី​ភាព​ល្ងង់​ខ្លៅ​ ។​ បើលោកអ្នកធ្វើ​ដំណើរ​ទៅ​លេង​រមណីយដ្ឋាន​ប្រាសាទ​សម្បូរ​ព្រៃ​គុក​(​ជំហរ​អ្នកនិពន្ធ​ ស៊ូ​ ខេមរិន្ទ​ សរសេរ​ គុហ៍​) ​លោកអ្នកគួរឆ្លៀតពេល​ ចូល​គោរព​វិញ្ញាណក្ខន្ធ​ លោក​អាត់ស៊ូ​ បន្តិច​ ដើម្បី​ជា​ការ​ដឹងគុណដល់​ព្រលឹង​របស់​លោក ដែលបាន​ដកខ្លួន​ចេញ​ពី​ទីនោះ​ ដោយ​សារ​ចោរព្រៃប្លន់​ ។​

ដោយ៖​ ស៊ូ​ ខេមរិន្ទ​ (កវីនិពន្ធ​ខ្មែរ) សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ការ​បំភ្លឺមួយ​

  1. ពត៌មានហ្នឹងមានតែប៉ុណ្ណឹងទេ? អ្វីដែលអ្នកអានចង់ដឹងបែជាគ្មាន លោកអាត់ ស៊ូ បានពលីជីវិតនៅប្រាសាទសំម្បូរ អោយសារអ្វី?

ឆ្លើយ​តប​

Please enter your comment!
Please enter your name here