កវីនិពន្ធខ្មែរដ៏មានសមត្ថភាពម្នាក់ គឺលោក ស៊ូ ខេមរិន្ទ ត្រូវគេបំភ្លេចចោលដោយសារតែលោកនិពន្ធចំនឹងតថភាពសង្គមពេក

0
34794

ស្របតាមសង្គមដ៏សែនសុីវិល័យ និងសម្បូរបែប ទាំងបច្ចេកវិទ្យាទំនើបៗ និងសិល្បៈ តន្ត្រី… មានការរីករូលលាស់ដូចផ្សិត តែហាក់គ្មានគុណភាពប៉ុន្មាន ដោយសារតែមើលរំលងអ្នកដែលសមត្ថភាពពិតប្រាកដ ទៅចាប់យកអ្នកនិពន្ធមិនបានការ និងគ្មានវិជ្ជាជីវទៅវិញ ជាពិសេសប្រើតែសាច់ញាតិបងប្អូនឯងប៉ុណ្ណោះ។ ថ្ងៃនេះ គេហទំព័រយើងខ្ញុំ សូមលើកយកប្រវត្តិខ្លះៗ របស់កវីនិពន្ធខ្មែរ ដែលជាកវីនិពន្ធឯករាជ្យមួយរូបដែលមិនចុះញ៉ម ឬនិពន្ធតាមបញ្ជាគេ រហូតធ្វើឱ្យលោកគ្មានទីផ្សារហក់ចូល ជ្រកនៅក្នុងផលិតកម្មនានាបាន។

Image may contain: 1 person, sitting, sky, ocean, outdoor and water

Image may contain: 1 person

Image may contain: 1 person

ប្រវត្តិសង្ខេបរបស់កវី សូ៊ ខេមរិន្ទ

លោក ស៊ូ​ ខេមរិន្ទ កើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៨៦ នៅភូមិអាចារ្យលាក់ ឃុំលេខ៩ ស្រុកទីរួមខេត្ត ខេត្តកំពង់ធំ។ ឪពុកឈ្មោះ : ស៊ូ ឈុនអេង ម្ដាយឈ្មោះ : ផាវ ចន្ធូ ។ ទីលំនៅបច្ចុប្បន្ន ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ធ្លាប់ទទួលបាន វិញ្ញាបនបត្រ ទទួលស្គាល់ជាអ្នកនិពន្ធក្មេងឆ្នើម មានស្នាដៃល្អ ពីសមាគមប៊ិចកម្ពុជា ប្រចាំឆ្នាំ២០១៣ ។ លោកជាកវីនិពន្ធឯករាជ្យ និងមានអាជីពសព្វថ្ងៃជាគ្រូបង្រៀនម្នាក់ផងដែរ។

លោកធ្លាប់ផ្ដល់បទសម្ភាស​ដល់វិទ្យុបារាំងអន្ដរជាតិ Rfi វិទ្យុអាសីុសេរី Rfa និង វិទ្យុ Khmer Post ជុំវិញបញ្ហាតែងនិពន្ធនៅក្នុងស្រុកខ្មែរ។ លោកជាអ្នកជាតិនិយមខ្មែរដ៏មុតមាំម្នាក់ ។ នាមប៉ាកការបស់​លោកគឺ ប៉ាកការាំ ។ អត្ថបទកំណាព្យ និងទំនុកច្រៀងជាច្រើនរយបទ ត្រូវបានលោកបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា ” Sou Khemrin , Khmer Writer “។ មានឈ្មោះមួយទៀត ដែលប្រិយមិត្តនិយមតែហៅថា “កវីម្ចាស់ស្ទឹងសែន” ព្រោះតែលោកមានស្រុក កំណើតនៅក្នុងខេត្តកំពង់ធំ។

Image may contain: 3 people

Image may contain: 1 person

Image may contain: 3 people, people smiling, outdoor

Image may contain: one or more people and text

No automatic alt text available.លោក ខេមរិន្ទ មិនត្រឹមតែជាកវីនិពន្ធខ្មែរប៉ុណ្ណោះទេ លោកថែមទាំងបាននិពន្ធសៀវភៅល្បីៗជាច្រើនក្បាល រួមទាំងប្រលោមលោកផងដែរ។ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានតែងនិពន្ធសៀវភៅ “ខ្មាសឆ្កែ” និង “យប់អនាមិក” កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីក្នុងនឹងក្រៅប្រទេស។ ជាពិសេសនៅក្នុងទំព័រហ្វេសប៊ុករបស់លោក  ” Sou Khemrin , Khmer Writer ” តែងតែបង្ហោះសារអប់រំជាច្រើន និងមានកំណាព្យរាប់រយរាប់ពាន់ និងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។

មូលហេតុចម្បង ដែលនាំឱ្យគេហទំព័រយើងខ្ញុំលើកពីការពិតមួយចំនួន និងខ្សែជីវិតខ្លះរបស់លោក ព្រោះចង់បង្ហាញឱ្យឃើញ ថា សង្គមយើងគេពុំសូវប្រើអ្នកដែលមានសមត្ថភាពពិតប្រាកដទេ ភាគច្រើនតែងប្រើតែបក្សពួក និងសាច់ញាតិបងប្អូនរបស់ពួកគេតែប៉ុណ្ណោះ ទោះបីមានសមត្ថភាពឬគ្មានក៏ដោយ។ កត្តាទាំងនេះហើយ ដែលនាំឱ្យខ្មែរយើងធ្លាក់ចុះនូវធនធានមនុស្សជាបន្តបន្ទាប់ រហូតសឹងតែមិនចេះធ្វើបទបម្រៀងដោយខ្លួនឯងទេ ភាគប្រហែល ៨០% ទៅ ៩០% ចម្លងពីបរទេស រហូតត្រូវគេសើចចំអកជារឿយ ពីសំណាក់ប្រទេសជិតខាង មានដូចជា ថៃ (សៀម) និងវៀតណាម (យួន) ជាដើម។ ដូច្នេះហើយសង្ឃឹមថា ក្រសួងពាក់ព័ន្ធនឹងកែតម្រូវឡើងវិញ និងប្រើធនធានពិតប្រាកដ ដើម្បីឱ្យប្រទេសជាតិមានធនធានល្អខ្លះ កុំធ្វើឱ្យដូនតាខ្មែរយើងអាម៉ាស់បន្តទៀត៕

សូមរីករាយទស្សនាចម្រៀងមួយបទ ដែលតែងនិពន្ធដោយកវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ ដូចតទៅ៖

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here