ម្នាក់​ៗ​ស្ទើរ​លស់​ព្រលឹង ព្រោះ​កំប៉ុង​ហ្គា​សហោះ​ដូច​ក្នុង​រឿង

0
141

រាជធានី​ភ្នំពេញ ៖ ទ្វារ​កញ្ចក់​ឱសថស្ថាន​មួយ​កន្លែង​បាន​បែក​ធ្លាក់​រាយ​ប៉ាយ​ដោយសារ​តែ​ផ្ទុះ​ធ្លាយ​កំប៉ុង​ហ្គា​ស​ដែល​ទុក​ចោល​នៅ​ចង្ក្រាន​បាយ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់  ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧  នៅ​ចំណុច​ឱសថស្ថាន​រង (​ខ​) ពិសិដ្ឋ ស្ថិត​នៅផ្ទះ​លេខ​៦៩៧E0 ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

បើ​តាម​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ និង​ក្រុម​គ្រួសារ​កំពុង​លក់ដូរ​នៅ​ខាង​មុខ ស្រាប់តែ​កំប៉ុង​ហ្គា​ស​ដែល​ទុក​នៅ​ចង្ក្រាន​បាយ​បាន​ធ្លាយ​សាយភាយ​ជាតិ​ហ្គា​ស ជា​ហេតុ​ធ្វើ​ឱ្យ​កំប៉ុង​នោះ​ហោះ​ពេញ​ផ្ទះ​រក​ច្រកចេញ ហើយ​ក៏​ហោះ​ទៅ​បុក​ទ្វារ​កញ្ចក់​មុខ​ផ្ទះ បណ្តាល​ឱ្យ​បែក​ធ្លាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ទ្វារ​កញ្ចក់​នោះ​ទំហំ​ប្រមាណ​៤​ម៉ែត្រ​បួន​ជ្រុង បែក​ធ្លាក់​ពេញ​មុខ​ផ្ទះ ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស និង​កើត​មាន​ជា​អគ្គិភ័យ ឡើយ បន្ទាប់​ពី​មាន​ហេតុការណ៍​គេ​ឃើញ​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

ឆ្លើយ​តប​

Please enter your comment!
Please enter your name here