មហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka Shing ថា៖ បើមិនចាយលុយតាមក្បួនទេ រកបានច្រើនប៉ុណ្ណាក៏មិនក្លាយជាអ្នកមានដែរ

0
329

មហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-Shing ជាបុគ្គលមួយរូប ដែលមានប្រវត្តិមកពីគ្រួសារក្រីក្រនិងកំព្រាឪពុកតាំងពីកុមារភាព ប៉ុន្តែគាត់អាចតស៊ូជម្នះភាពលំបាក រហូតក្លាយជាបុគ្គលជោគជ័យយ៉ាងខ្លាំងមួយរូបទាំងនៅអាស៊ី និងនៅជុំវិញពិភពលោក។ លោក លី បានចែករំលែកនូវតិចនិកបែងចែក និងរបៀបប្រើប្រាស់ហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពដើម្បីអាចក្លាយជាអ្នកមាន។ ជាឧទាហរណ៍ លោកបានឧបមាថា បើអ្នកមានប្រាក់ខែឬចំណូល ៣០០ដុល្លារ ក្នុង១ខែ អ្នកត្រូវបែងចែកជា ៥ ចំណែក ដូចខាងក្រោមនេះ៖

Image result for Li Ka-Shing

ចំណែកទី១៖  ៣០% (៩០ដុល្លារ) សម្រាប់ចំណាយហូបចុកប្រចាំថ្ងៃ អ្នកត្រូវចំណាយជាមធ្យម ៣ ដុល្លារ ក្នុងមួយថ្ងៃ ដោយអ្នកអាចញាំពងទាមួយគ្រាប់និងទឹកដោះគោមួយកែវសម្រាប់អាហារពេលព្រឹក ឬអាហារពេលព្រឹកណាដែលមិនសូវចំណាយច្រើននិងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ជាងនេះទៅទៀត ចំពោះអាហារថ្ងៃត្រង់អ្នកអាចញាំអាហារដែលចម្អិនស្រាប់ និងផ្លែចេកមួយឬពីរផ្លែដើម្បីបង្កើនថាមពល។ សម្រាប់ពេលល្ងាចអ្នកអាចចម្អិនអាហារនៅផ្ទះដោយខ្លួនឯងជាមួយនឹងទឹកដោះគោមួយកែវមុនពេលចូលគេង។

ចំណែកទី២៖  ២០% (៦០ដុល្លារ) សម្រាប់ចំណាយលើទំនាក់ទំនងសង្គម

លោក លី កាស៊ីង យល់ថាទំនាក់ទំនងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅក្នុងសង្គម ជាពិសេសសម្រាប់អ្នកជំនួញ ។ អ្នកគួរទុកប្រាក់មួយចំណែកសម្រាប់ប៉ាវអ្នកដទៃយ៉ាងតិចណាស់ក៏បានមួយឬពីរដងដែរក្នុងមួយខែ ប៉ុន្តែក្នុងការចំណាយប៉ាវលើអ្នកដទៃ អ្នកគួរជ្រើសរើសមនុស្សដែលមានចំណេះដឹង មានទ្រព្យជាងខ្លួន ឬមនុស្សដែលអាចជួយអ្នកក្នុងការរកស៊ីឬការងារបាន។

ចំណែកទី៣៖ ១៥% (៤៥ដុល្លារ) សម្រាប់ចំណាយលើការបង្កើនចំណេះដឹង

ការបង្កើនចំណេះដឹង គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ ឬការងារផ្សេងៗ ដូចនេះអ្នកគួររក្សារទុក ១៥ ភាគរយ នៃចំណូលរបស់អ្នក សម្រាប់បង្កើនចំណេះដឹងដូចជាទិញសៀវភៅអាន ចំណាយលើការចូលរួមវគ្គសិក្សាខ្លីៗ ឬសិក្ខាសិលាដែលនឹងមានប្រយោជន៍សម្រាប់មុខជំនួញ ឬការងារ។

ចំណែកទី៤៖ ១០% (៣០ដុល្លារ) សម្រាប់ចំណាយលើដំណើរទេសចរណ៍

អ្នកមិនអាចអង្គុយតែធ្វើការមួយខែទល់មួយខែ មួយឆ្នាំទល់មួយឆ្នាំបាននោះទេ។ ដូច្នេះហើយ អ្នកគួរទុកចំណែកចំនួន ១០ ភាគរយ សម្រាប់ការដើរកម្សាន្តនិងកាត់ភាពស្ត្រេសក្នុងការងារឬមុខជំនួញកន្លងមក។ លើសពីនេះទៅទៀត អ្នកអាចដើរលេងទៅតំបន់ឬទីកន្លែងថ្មីៗ ដែលអ្នកមិនធ្លាប់បានទៅ បើអាចអ្នកគួរចេញទៅក្រៅប្រទេសយ៉ាងតិចក៏បាន ១ ដង ដែរក្នុងមួយឆ្នាំ ដើម្បីមើលពិភពលោកខាងក្រៅ ដែលនឹងអាចឲ្យអ្នកមានគំនិតថ្មីៗ។

ចំណែកទី៥៖ ២៥% (៧៥ដុល្លារ) ទុកសន្សំសម្រាប់ធ្វើការវិនិយោគឬពង្រីកអាជីវកម្ម

ជាចុងបញ្ចប់ សម្រាប់ប្រាក់ដែលនៅសល់ ២៥ ភាគរយ វាជាចំណែកដែលរក្សាទុកសម្រាប់ធ្វើការវិនិយោគ ឬសម្រាប់ពង្រីកទំហំអាជីវកម្មរបស់អ្នកបន្ថែម។ សម្រាប់អ្នកដែលចង់សន្សំទុកសម្រាប់ធ្វើការវិនិយោគ អ្នកគួររក្សាទុកក្នុងកុងធនាគារដែលមានរយៈពេលកំណត់ណាមួយដើម្បីទុកធ្វើការវិនិយោគឬបើកអាជីវកម្មនៅថ្ងៃណាមួយ។ ធ្វើដូច្នេះការពារដើម្បីកុំឲ្យអ្នកដក ចាយវាយផ្តេសផ្តាស ឬចំណាយទៅលើរបស់ដែលមិនចាំបាច់បាន៕ (Business Cambodia)

កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ចែករំលែក
អត្ថបទ​មុនប្រវត្តិសាស្ត្រ​ខ្មែរ នៅសម័យលង្វែក (ក្រោយពីសម័យអង្គរ)
អត្ថបទ​បន្ទាប់ប្រវត្តិនៃគ្រឹស្តសាសនា ឬដើមដំណើតនៃគ្រឹស្តសករាជ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here