មហាបុរសអ៊ី (Yu the Great) បុរសខ្លាំងអាចទប់ទល់នឹងទឹក​ជំ​ន​ន់បានក្នុងប្រវត្តិសាស្ត្រ​ចិន

0
787

អ៊ី (Yu) ​ជាម​ហា​បុរស​សម័យ​បុព្វ​កាល​ ​ប្រជា​ជន​ចិនបាន​ស្គាល់​ថា​ជា​អ្នក​គ្រប់គ្រង​ទឹក​ជំ​ន​ន់​។​ ​ដោយ​សារ​ការ​លះ​បង់​ដ៏​ធំ​ធេង​នេះ​ ​ប្រជា​ជន​បាន​ប្រសិទ្ធ​នាម​ថា​ ​តា​អ៊ី​ ​នៅ​ក្នុង​ភាសា​ចិន​ ​តា (Da​) មាន​ន័យ​ថា​ធំ​។ អ៊ីប្រសូត​នៅ​រវាង​ឆ្នាំ​ ២២០០២១០០ មុន​ គ.មានឈ្មោះ​ពី​កំណើត​ថា ស៊ឺ​ វិ​ន​មីង (Si ​Wenming​)

Related imageរឿង​និទាន​មហា​បុរស​អ៊ី​ ​កើត​ឡើង​នៅ​សម័យ​រាជ​វង្ស​ស៊ា(Xia​ ​Dynasty​) គឺ​ជា​រឿង​និទាន​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ចិន​សម័យ​បុរាណ​ ​មាន​ភាព​ល្បី​ល្បាញ​ដែល​នាំ​ឲ្យ​គេ​ស្គាល់​មហា​បុរស​អ៊ី​គ្រប់គ្រង​ទឹក​ជំ​ន​ន់​។

ជា​ការ​ពិត​ ​អ៊ី​ជា​ស្តេ​ច​មួយ​អង្គ​ ដែលមាន​កិត្តិនាមល្បី​ល្បាញ​ក្នុង​ចំណោម​ស្តេ​ច​ទាំង​បី (ស្តេចឋានសួគ៌ហ្វ៊ូ​ស៊ី​ ស្ដេចលោកិយ​នី​វ៉ា​ ​និង​ស្ដេច​មនុស្ស​សឹ​ន​ណុ​ងនិង​អធិរាជ​ទាំង​ប្រាំ (ហ័​ង​ទី​ ​ជ័​ន​ស៊ី​ ​ឃូ​ ​យ៉ាវ​ ​និង​ស៊ុន ) អ៊ី​ជា​ស្ថា​និ​ក​នៃ​ រាជ​វង្ស​ស៊ា ដំបូង​នៅ​ក្នុងប្រទេស​ចិន​ ព្រះ​អង្គ​គ្រប់​គ្រង​ប្រទេស​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​យុត្តិ​ធ​ម៌​។ ​​អ៊ី ​ត្រូវ​ប្រជា​ជន​ចង​ចាំ​យ៉ាង​ច្បាស់​ថា​ជា​បរម​គ្រូ ​ដែល​បាន​បង្រៀន​ប្រជា​ជន​ចិន​ឲ្យ​ចេះ​បច្ចេកទេស​គ្រប់គ្រង​ទឹក​ជំនន់​ ដោយ​រំលស់​ទឹកឲ្យហូរ​ចូល​ក្នុង​ទន្លេ​ ព្រែក ​និង​បឹ​ង​ ក្រោយមក​ អ៊ី​បាន​បង្កើត​ក្រុង​ថ្មី​មួយ​ឈ្មោះ​ យ៉ាង (Yangcheng​)

មាន​កំណត់​ត្រា​មួយ​ចំនួន​និយាយ​ពី​សម័យ​កាល​គ្រប់គ្រង​ប្រទេស​ចិន​ក្នុង​រជ្ជកាល​អ៊ី​។​ ​ដោយសារ​តែ​មាន​ប្រភព​ព័ត៌​មាន​ច្រើន​អំពី​ខ្សែ​ជីវិត​ ​និង​រាជ្យ​របស់​អ៊ី​ ​ដែល​ប្រមូល​បាន​មក​ពី​ការ​និទាន​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ​ហើយ​ធ្វើ​ឲ្យ​រឿង​នេះ​រីក​សាយ​ទៅ​គ្រប់​តំបន់​ក្នុង​ប្រទេស​ចិន​ ​មាន​រឿង​ខ្លះ​ប្រមូល​បាន​មក​ពី​លោក​ ​ស៊ឺ​ម៉ា​ ឈាន (Sima Qian ១៤៥៩០ មុន គ..) ជា​ប្រវត្តិ​វិទូ​ដ៏​ល្បី​នៅ​សម័យ​រាជ​វង្ស​ហា​ន​។​ ​អ៊ី​ ​និង​ទី​ប្រឹក្សា​ជំនិត​ ​ត្រូវ​លោក​ ខុ​ង​ជឺ​ ​និង​សា​ស្ត្រា​ចា​រ្យ​ចិ ន​ច្រៀង​សរសើរ​ពី​គុណ​ធម៌​ ​និង​សីលធម៌​របស់​ពួកគាត់​។​ អ៊ី​ជា​ស្តេ​ច​មួយ​អង្គ​ ក្នុង​ចំណោម​ស្ដេច​សម័យ​បុរាណ​ ​ដែល​ទទួល​បាន​កិត្តិយស​ប​ច្ឆា​មរណ​នាម​ថា​ ​“មហា​បុរស​អ៊ី​។ 
យោង​តាម​រាជ​ពង្ស​សាវ​តារ​ចិន ​របស់​លោក​ ស៊ឺម៉ា ឈាន ថាស្ដេច​ហ័ងទី​ជា​បុត្រា​ម្ចាស់កុល​សម្ព័ន្ធ​ សាវទៀន (Shaodian)។ ហ័ងទី (២៦៩៧២៥៩៧ មុន គ..) មាន​បុត្រា​ ២៥​អង្គ ក្នុង​នោះ​មាន​បុត្រា ១៤អង្គ បាន​ដាក់​នាម​ត្រកូល​ និង​បង្កើត​កុល​សម្ព័ន្ធ​ដោយ​ខ្លួន​ឯង បុត្រា​មួយ​អង្គ​ព្រះនាម​ឆាងយី មាន​បុត្រា​ព្រះ​នាម កាវយ៉ាង ពេល​សោយ​រាជ្យមាន​នាម​ថា ​ស្ដេច​ជ័នស៊ី (២៥១៤២៤៣៧ មុន គ..) ហើយ​ស្ដេច​ជ័នស៊ី​ មាន​ចៅ​មួយ​អង្គ​ជា​មហា​បុរស​អ៊ី ដែល​ជា​ស្ថាប​និក​ដំបូង​នៃ រាជ​វង្ស​ស៊ា (២២០៤២១៩៥ មុន គ..)។ ប៉ុន្តែ លោក​ប៉ាន់គូ (.៣២៩២ជា​ប្រវត្តិ​វិទូ​ និង​កវី​ដ៏​ល្បី​ល្បាញ​នៅ​ចុង​សម័យ​រាជ​វង្ស​ហាន​ខាង​កើត បាន​បដិសេធ​អំពី​គម្លាត​ជំនាន់​រវាង​ ស្ដេច​ជ័នស៊ី និង អ៊ី ដោយ​ពោល​ថា គុន​ត្រូវ​ជា​ចៅ​ជំនាន់​ទី៥​ នៃ​ស្ដេច​ជ័នស៊ី ហើយ​ “អ៊ី” ​គួរ​តែ​ជា​ចៅ​ទួត​ជំនាន់​ទី៦ ​នៃ​ស្ដេច​ជ័នស៊ី។ រីឯរាជ​ពង្ស​សាវ​តារ​ចិន​បុរាណ​សរ​សេរ​ថា​ ​អ៊ី​ជា​ចៅជំនាន់​ទី​៨ នៃ​ស្តេ​ច​ហ័​ង​ទី​ ​ឪពុក​របស់​អ៊ី នាម​គុន ត្រូវ​ជា​ចៅ​ជំនាន់​ទី​៥ នៃ​ស្តេ​ច​ជ័​ន​ស៊ី​ ​ឪពុក​ជ័​ន​ស៊ី​ នាមឆាង​យី​ ​ហើយ​ឆាង​យី​ត្រូវ​ជាបុត្រាទី​២ នៃស្ដេច​ហ័​ង​ទី​។​ ​អ៊ី​កើត​នៅ​ភ្នំ​វិ​ន​ ​សព្វ​ថ្ងៃ​ហៅ​ស្រុក​ប៉ី​ឈ័​ន (Beichuan​) ខេត្ត​ស៊ី​ឈ័​ន​ ​ប៉ុន្តែ​មាន​ការ​អះអាង​ខ្លះទៀត ថា​ ​អ៊ី​កើត​នៅ​ស្រុក​ស៊ឺ​ហ្វា​ង​ ​ទៅ​វិ​ញ​។​ ​មាតា​របស់អ៊ី​ នាម​នី​ចឺ​ ឬនីស៊ី ​ជា​ស្ត្រី​ម្នាក់​រស់​នៅ​ក្នុង​កុលសម្ព័ន្ធ​យ៉ូ​វ​ស៊ី​ន​។
Image result for Yu the Greatកាល​ពី​កុមារ​ ​ឪពុក​របស់​អ៊ី​បាន​ជម្លៀស​ប្រជា​ជន​ពី​ភាគ​ខាង​កើត​ ទៅ​តំបន់​ភូមិ​ភាគ​ក​ណ្ដា​ល​។​ ​ក្រោយ​មក​ ស្តេ​ច​យ៉ាវ បាន​ប្រទានឲ្យ​គុន​ជា​ព្រះ​អង្គ​ម្ចាស់​គ្រប់គ្រង​សាមន្ត​រដ្ឋ​ឆុង (Chong) ហើយ​គេ​ដឹង​ថានគរ​ចំណុះ​មួយនោះ ​ឋិត​នៅ​កណ្ដាល​​តំបន់​​ភ្នំ​សុ​ង​។​ ​ទោះបី​គេ​ជឿ​​ថា​ អ៊ី​ធំ​ពេញ​វ័​យ​នៅ​តំបន់​ជម្រាល​ភ្នំ​សុង​ ​ភាគ​ខាង​ត្បូង​ទន្លេ​លឿង​ក៏​ដោយ​ ​ក្រោយ​មក​គាត់​បាន​រៀប​ការ​ជាមួយ​នារី​មក​ពី​តំបន់​ភ្នំ​ធូ​ ​ដែល​គេ​សម្គាល់​ថា​ជា​តំបន់​ភ្នំ​ធូ​សាន​ស៊ឺ​ ​ហើយ​មាន​បុត្រា​ឈ្មោះ​ឈី​ ​បន្ទាប់​មក​គាត់​បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​តំបន់​ភ្នំ​សុ​ង​។
នៅ​រជ្ជកាល​ស្ដេច​យ៉ាវ​ ​តំបន់​ភូមិ​ភាគ​កណ្ដាល​ទាំងមូល​ទទួល​រង​គ្រោះ​ញាំ​ញី​ដោយ​ទឹក​ជំនន់​ជា​ញឹ​ក​ញាប់​ ​ដែល​អាក់​ខាន​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ​និង​ស​ង្គ​ម​។​ ​ឪពុក​អ៊ី​ឈ្មោះ​គុន​បាន​ទទួល​បន្ទុក​រៀបចំ​ប្រព័ន្ធ​ដើម្បី​គ្រប់​គ្រង​ទឹក​ជំ​ន​ន់​។​ ​គាត់​បាន​ចំណាយ​ពេល​៩ឆ្នាំ​ ​ដើម្បី​ជី​ក​ដី​សាង​សង់​ទំនប់​តាម​ប​ណ្ដោ​យ​មាត់​ទន្លេ​ ​ប៉ុន្តែ​ផែនការ​នេះ​មិន​បាន​ជោគជ័យ​ទេ​។​ ​ដល់​ពេល​ធំ​ពេញ​វ័​យ​ ​អ៊ី​បាន​បន្ត​ការងារ​ពី​ឪពុក​ ​និង​ធ្វើ​ការ​សិក្សា​ពី​ប្រព័ន្ធ​ទន្លេ​យ៉ាង​ល្អិត​ល្អន់​ ​ហើយ​ព្យាយាម​ឈ្វេងយល់​ហេតុ​អ្វី​បាន​ជា​ឪពុក​របស់​លោក​ខំ​ប្រឹង​ប្រែង​ប៉ុណ្ណឹង​ហើយ​នៅ​តែ​បរាជ័យ​ទៀ​ត​។
Image result for Yu the Greatតាម​រឿង​និទាន​បុរាណ​ចិន​ស្តី​ពី​មហា​ទឹក​ជំនន់​ ​ឪពុក​របស់​អ៊ី​ឈ្មោះ​គុន (Gun​) ត្រូវ​តែង​តាំង​ដោយ​ស្ដេចយ៉ាវ (Yao) ដើម្បីទប់​ស្កាត់​ទឹក​ជំនន់។ គុន​ប្រើ​រ​យៈ​ពេល​៩ឆ្នាំ​ ​ដើម្បី​ជី​ក​ដីស​ង់​ទំនប់​ព័ទ្ធ​ជុំ​វិញ​ក្រុង​ ​ដែល​សង្ឃឹម​ថា​អាច​ទប់​ស្កាត់​ទឹក​ជំ​ន​ន់​។​ ​ប៉ុន្តែ​ទំនប់​ធ្វើ​អំពី​ដី​នេះ​មិន​មែន​ជា​គម្រោង​ឋិត​ថេរ​យូរ​អង្វែង​ឡើយ នៅ​កំលុង​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​បុក​មក​ ​ទំនប់​ធ្វើ​ពី​ដី​បាន​បាក់​នៅ​គ្រប់​កន្លែង​ ​ហើយ​គម្រោង​ការ​ទប់​ស្កាត់​ទឹក​ជំនន់​ត្រូវ​បរាជ័យ​ប្រកបដោយ​ភាព​កំ​ស​ត់​ទុគ៌ត​បំ​ផុ​ត​។​ ស្តេ​ច​ស៊ុន (Shun​) ដែលសោយ​រាជ្យ​បន្ទាប់​ពី​ព្រះ​បិតា​ក្មេក​យ៉ាវ​ចូល​ទិវង្គត បាន​ប្រ​ហារ​ជីវិត​គុន​ក្រោយ​ពេល​បរាជ័យ​។ ​ដើម្បី​គោរព​ទៅ​ដល់​ស្តេ​ច​យ៉ាវ​ទ្រង់​ជា​អ្នក​បង្កើត​ច្បាប់​ ​ព្រះ​រាជា​ស៊ុន​បាន​តែងតាំង​អ៊ី​ស្នង​តំណែង​ពី​ឪពុក​ដែល​បាន​ប្រឹង​ប្រែង​ទប់​ស្កាត់​ទឹក​ជំនន់​នា​ពេល​កន្លង​ម​ក​។​ ​ផ្តើ​ម​ចេញ​ពី​ការ​ដក​ពិសោធ​ជាមួយ​ឪពុក​របស់​ខ្លួន​ ​ជំនួស​ឲ្យ​ការ​សាង​សង់​ទំនប់​ដី​ច្រើន​កន្លែង​ ​គាត់​បាន​ឈ្វេងយល់​រក​ឃើញ​មធ្យោបាយ​ពី​ការ​ទប់​ស្កាត់​ទៅ​ជា​ការ​រំលស់​ទឹក​ ​ដោយ​ជី​ក​ព្រែក​ ​ស្តា​រ​ប្រព័ន្ធ​ផ្លូវ​ទឹក​ ​ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​ខ្លាំង​ ​និង​រំលស់​ទឹក​បញ្ចូល​ដី​ស្រែ​ចំ​ការ​ឆ្ងា​យៗ​បាន​ទៀ​តផង​។
Image result for Yu the Greatអ៊ី​បាន​ចំណាយ​ពេល​១៣ឆ្នាំ​ប្រយុទ្ធ​នឹង​រលក​ទឹក​ជំនន់​ដោយ​មាន​ជំនួយ​ពី​ពល​ករ​ចំនួន​ជាង​២០០០០នា​ក់​។​ ​មាន​រឿង​និទាន​ប្រ​ឌិ​ត​មួយ​បក​ស្រាយ​អំពី​ជីវិត​របស់​គាត់​ ​កត់​ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​​ស៊ឺ​យី​ជី (Shi Yi Ji) និពន្ធ​ដោយ​​លោក​វ័ងជា​ ជា​តាបស​លទ្ធិតាវ​ និង​ជា​អ្នក​ប្រាជ្ញ​នៅ​គ្រិស្ត​សករាជ​ទី​៤ សរសេរ​ថា​អ៊ី​បាន​ជោគជ័យ​លើ​ការងារ​ដោយ​មាន​ជំនួយ​ពី​នាគ​លឿង​ ​និង​អ​ណ្តើ​ក​ខ្មៅ​។ មាន​រឿង​និទាន​ប្រជាប្រិយ​មួយ​ទៀត​ថា​ ​អ៊ី​បាន​បង្កើត​ផ្លូវ​ទឹក​បី​ខ្សែ​ធំៗ​កាត់​តាម​ជ្រលង​ភ្នំ​ខេត្ត​ហឺណាន​ភាគ​ខាង​លិច ខាង​កើត​ជាប់​នឹង​ក្រុង​ឡយ៉ាង អាគ្នេយ៍​ជាប់​នឹង​ក្រុង​ណានយ៉ាង​ ខាង​លិច​ជាប់​នឹង​ខេត្ត​សាអានស៊ី និង​ខាង​ជើង​ជាប់​នឹង​ខេត្ត​សាន​ស៊ី។ ច្រក​ទាំង​បី​នេះ​ហៅ​ថា សាន​មិន​ស៊ា (Sanmenxia) ដោយ​កាប់​ចំនួន​៣​ពូថៅ​ទេព កាប់​លើក​ទី១​ហៅ​ថា ច្រក​មនុស្ស” លើក​ទី២​ហៅ​ថា ច្រក​អា​ទិទេព” លើក​ទី៣​ហៅ​ថា ច្រក​ខ្មោច”។
ចំណង​ជើង​រឿង​និទាន​ ​“អ៊ី​ឆ្លង​កាត់​មុខ​ផ្ទះ​គាត់​បី​ដង​” នេះ​ជា​ការ​និទាន​រឿង​ដើម្បី​ឧទ្ទិស​ដល់​មហា​បុរស​អ៊ី​។​ ​រឿង​នេះ​បាន​ពិ​ណ៌​នា​ពី​វីរ​ភាព​របស់​អ៊ី​ទទួល​ភារ​កិច្ច​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់​ ​ក្រោយ​ពេល​គាត់​ទើប​តែ​រៀប​ការ​បាន​៥ថ្ងៃ​ប៉ុណ្ណោះ​។ ក្រោយ​មក​គាត់​ក៏​បាន​លា​ភរិយា​ ​ដោយ​និយាយ​ថា​ ​មិន​ដឹង​ជា​ពេល​ណា​បង​នឹង​ត្រ​ឡប់​មក​វិញ​ទេ​។​ ​ភរិយា​របស់​គាត់​បាន​សួរ​គាត់​ថា​ ​ពេល​ដែល​កូន​យើង​កើត​មក​ដាក់​ឈ្មោះ​អី​ឲ្យ​វា​។​ ​គាត់​បាន​ឆ្លើយ​តប​មក​វិញ​ថា​ ​ឈី (Qi​) តួ​អក្សរ​នេះ​នៅ​ក្នុង​ភាសា​ចិន​បុរាណ​មាន​ន័យ​ថា​ ​ប្រាំ​ថ្ងៃ​។ ក្នុង​រ​យៈ​ពេល​១៣ឆ្នាំ​នៃការ​ងារ​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់​ ​អ៊ី​បាន​ដើរ​កាត់​មុខ​ផ្ទះ​របស់​គ្រួសារ​គាត់​តែ​បី​ដង​គ​ត់​។​ ​លើក​ទី​១ គាត់​ដើរ​ឆ្លង​កាត់​មុខ​ផ្ទះ​ដោយបាន​ឮ​ថា​ ​ភរិយា​របស់​គាត់​ក៏​បាន​ចូល​រួម​ជាមួយ​ពល​ករ​ទប់​ស្កាត់​ទឹក​ជំនន់​ដែ​រ​។​ ​លើក​ទី​២ ពេល​ដើរ​កាត់​​ឃើញ​ភរិយា​របស់​គាត់​កាន់​ដៃ​កូន​ប្រុស ​បង្រៀន​ដើរ​តេះ​តះ​ជា​លើក​ដំ​បូ​ង​។​ ​លើក​ទី​៣ ពេល​កូន​របស់​​គាត់​ចេះ​លើក​ដៃ​ជម្រាប​សួរ​ឪពុក​ ​ហើយ​បាន​សូម​ឲ្យ​ពុក​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​សម្រាក​សិន​ទៅ​។​ ​រាល់​លើក​រាល់​ពេល ​អ៊ីបាន​បដិសេធ​មិន​ចូល​ក្នុង​ផ្ទះ​ទេ​ ​ដោយ​និ​យា​យថា​ ទឹក​ជំនន់អាច​នឹង​ត្រ​ឡប់​មក​វិញ​គ្រប់​ពេ​ល​វេលា ​បំផ្លាញ​ផ្ទះ​សំបែង​ប្រជា​ជន​យើង​ ​ដូច្នេះ​គាត់​មិន​អាច​សម្រាក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង​បាន​ទេ​​ ​បី​ដង​មក​ហើយ​ អ៊ី​តែង​តែ​បដិសេធ​មិន​ចូល​ក្នុង​ផ្ទះ​ ​រហូតកូន​ប្រុស​អ៊ី​មាន​អាយុ​ជាង​១០ឆ្នាំ​។
រឿង​និទាន​បែបប្រពៃណីខ្លះ​ថា​ អ៊ី​​បាន​ធ្វើ​ពលិកម្ម​ខ្លួន​ប្រាណ​ដើម្បី​គ្រប់គ្រង​ទឹក​ជំ​ន​ន់​។​ ​តួ​យ៉ាង​ ​ដៃ​ជើងរបស់​អ៊ី​គ្រប​ដណ្ដប់​ដោយ​ស្បែក​ក្រិន​យ៉ាង​ក្រាស់​​ដោយ​សារ​ពល​កម្ម។​ ​ហើយ​​មាន​រឿង​និទានប្រជាប្រិយ​មួយ​ថា​ ​​ពេលអ៊ី​​ទទួល​ភារ​កិច្ច​ទប់​ស្កាត់​ទឹក​ជំ​ន​ន់​ អ៊ី​ទើប​តែ​រៀប​ការ​បាន​៤ថ្ងៃ​ប៉ុណ្ណោះ​។ ​ដោយសារ​សេ​ច​ក្តី​ក្លាហាន​ចំពោះ​វិ​ស្វ​កម្ម​ដ៏​ម​ហិមា​នេះ​ ​ប្រជា​ជន​បាន​ចង​ចាំ​ទុក​ ​អ៊ី​ជា​គំរូ​នៃ​ការ​ព្យាយាម​ខ្ជាប់ខ្ជួន​ឥត​ងាក​រេ​ ​ហើយ​ប្តេ​ជ្ញា​យ៉ាង​មុតមាំ​ ​និង​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​បម្រើ​ប្រជា​ជន​អស់​ពី​កាយចិត្ត​។
រឿង​និទាន​ទាំង​នេះ​មាន​បំណង​តែ​មួយ​ដើម្បី​ឧទ្ទិស​ទៅ​ដល់​មហា​បុរស​អ៊ី​។​ ​ថ្វីបើ​​គាត់​បាន​ដើរ​កាត់​មុខ​ផ្ទះ​របស់​ខ្លួន​បី​ដង​ក្នុង​អំឡុង​ការងារ​រ​យៈ​ពេល​១៣ឆ្នាំ​ក៏​ដោយ​ ​គាត់​មិន​ដែល​បាន​ចូល​សួរ​សុខ​ទុក្ខ​គ្រួសារ​របស់​គាត់​ម្ដង​ណា​ឡើយ​ ​ដោយ​ហេតុ​គាត់​គិត​ថា​ការ​ជួប​ជុំ​គ្រួសារ​ជា​រឿង​បុគ្គល​ ​អាច​ធ្វើ​ឲ្យ​ស្មារតី​គាត់​មិន​រឹង​មាំ​ ​បាត់បង់​ភាព​ម្ចាស់​ការ ធ្វើឲ្យ​ខូច​ប្រយោជន៍​សា​ធារ​ណៈ​។
ដោយ​មាន​ការ​ចូល​រួម​ពី​ហូ​វជី (Houji​) សាស្ត្រាចារ្យជំនាញ​ផ្នែក​ទេវកសិកម្ម​ ហើយមាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​ច្បាស់​ពី​រឿង​រ៉ាវ​អ៊ី​ទទួល​ជោគជ័យ​ដោយ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ជំនន់​ដ៏មានសារៈ​សំខាន់ ដែលនាំ​ទៅ​ដល់​ការ​ចាប់​ផ្ដើមធ្វើឲ្យ​ប្រទេស​ចិន​រីក​ចម្រើន​ក្នុង​ភូមិ​ភាគ​ក​ណ្ដា​ល​។​ ផ្ទុយពីការរាំងខ្ទប់​ទឹក​ទន្លេ​ហូរ​ខ្លាំង​ ​អ៊ី​បាន​ជី​ក​ប្រព័ន្ធ​បង្ហូរ​ទឹក​ចូល​ស្រែ​ ​ដែល​ធ្វើ​ឲ្យ​​ទឹក​ជំនន់​នៅ​វាល​ទំនាប​មាន​សភាព​ធូរ​ស្រាល​ ​រួមទាំង​ការ​ខំ​ប្រឹង​ប្រែង​ស្តា​របាត​ទ​ន្លេ​។ អ៊ី​ជា​វីរ​ជន​ដែល​បាន​ហូប​ចុក​ ​និង​ស្នា​ក់​នៅ​ជាមួយ​ពល​ករ​សាមញ្ញ​រាប់​ម៉ឺន​នាក់​ ​ហើយ​បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​ជួយ​ពល​ករ​ក្នុង​ការ​ស្តា​រ​ភក់​ពី​បាត​ទន្លេ​អស់​រ​យៈ​ពេល​១៣ឆ្នាំ​ ​ទើប​ផែនការ​បាន​បញ្ច​ប់​។​ ​ការ​ស្តា​របា​ត​ទន្លេ​ ​ប្រឡាយ​ ​និង​ជី​ក​ព្រែក​បញ្ចូល​ទឹក​ក្នុង​ស្រែ​បាន​ទទួល​ជោគជ័យ​ ​ហើយ​បន្ទាប់​មក​បាន​ធ្វើ​ឲ្យ​វប្ប​ធម៌​ចិន​បុរាណ​ចម្រើន​លូត​លាស់​តាម​ប​ណ្ដោ​យ​ទន្លេ​លឿង​ ​ទន្លេ​វួ​យ​ ​និង​តាម​ផ្លូវ​ទឹក​នានា​ក្នុង​ទឹក​ដី​ភូមិ​ភាគ​ក​ណ្ដា​ល​។​ ​បន្ទាប់​ពី​ផែនការ​នេះ​ទទួល​ជោគជ័យ​ ​អ៊ី​ត្រូវ​ប្រជា​ពលរដ្ឋ​ចិន​ទទួល​ស្គាល់​ជា​វីរ​បុរស​នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​ចិន​ ​ហើយ​នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​ចិន​គេ​សរ​សេរ​ថា​ ​“មហា​បុរស​អ៊ី​គ្រប់គ្រង​​ទឹក​ជំនន់​” ជា​ពិសេស​នៅ​តំបន់​ភ្នំ​ឡុ​ង​មឹន ​តាម​ប​ណ្ដោ​យ​ទន្លេ​លឿង​ ​មាន​ផ្លូវ​ទឹក​ជា​ច្រើន​ដែល​ស្តុ​ប​ទឹក​ពី​ការ​ហូរ​ជន់​លិច​ភូមិ​ភាគ​កណ្ដាល​ បង្វែរហូរ​ចូល​ស​មុ​ទ្រ​។ អ៊ី​បាន​ដឹកនាំ​ពល​ករ​ជា​ច្រើន​ម៉ឺន​នាក់​ដើម្បី​ជី​ក​ច្រក​បង្ហូរ​ទឹក​នេះ​ ​ដែល​ពលរដ្ឋ​ដាក់​ឈ្មោះ​ថា​ ​“ផ្លូវ​ទឹក​មហា​បុរស​អ៊ី​
ក្រោយ​ពី​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់បាន​ទទួល​ជោគ​ជ័យ​ ​តា​អ៊ី​បាន​ដឹកនាំ​ប្រជា​ជន​ដើម្បី​អភិវឌ្ឍ​ន​វិ​ស័​យ​កសិកម្ម​ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ ​និង​ដី​។​ ​គាត់​បាន​អនុញ្ញាត​កូន​ប្រុស​របស់​គាត់​បង្រៀន​ប្រជា​ជន​អំពី​វិធី​ដើម្បី​ដាំ​ដុះ​ដំណាំ​ស្រូ​វ​ ​និង​ដំណាំ​ក​សិ​ផល​ផ្សេង​ទៀត​ ​ហើយ​តា​អ៊ី​បាន​ណែនាំ​ប្រជា​ជន​ឲ្យ​ចេះ​បង្កាត់​ពូជ​ត្រី​ ​ទា​ ​និង​ក្ងា​ន​។​ ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អ៊ី​ ​ប្រជា​ជន​រស់​នៅ​ក្នុង​សុខ​សន្តិ​ភា​ព​។
ស្ដេចស៊ុន​បាន​កោត​សរសើរ​ដល់​ការងារ​វិ​ស្វ​កម្ម​របស់​អ៊ី​ ​និង​ការ​យក​ចិត្ត​ទុកដាក់​ ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ប្រគល់​រាជ្យ​ប​ល្ល័​ង្ក​ឲ្យ​អ៊ី​ ​ជំនួស​ការ​ប្រគល់​ឲ្យ​បុត្រា​របស់​ទ្រ​ង់​។​ ​ពី​ដំបូង​អ៊ី​បាន​បដិសេធ​មិន​ព្រម​ទទួល​យក​រាជ​ប​ល្ល័​ង្ក​ទេ​ ​ប៉ុន្តែ​ដោយសារ​មាន​ប្រជាប្រិយ​ភាព​ និងការ​គាំ​ទ្រពី​គ្រប់​ម្ចាស់​ស​ម្ព័​ន្ធ​ ព្រម​ទាំង​ប្រធាន​ក្រុម​ ​ទើប​គាត់​យល់​ព្រម​ទទួល​រាជ​ប​ល្ល័​ង្ក​ជា​អធិរាជ​ថ្មី​ ​ក្នុង​ជន្មា​យុ​៥៣ឆ្នាំ​។​ ​អ៊ី​បាន​ក​សាង​រាជ​ធានី​អាន​យី (An​​yi​) ដែល​គេ​រក​ឃើញ​សំណង់​បាក់​បែក​នៅ​សល់​ពី​រាជ​វង្ស​ស៊ា​​ភាគ​ខាង​ត្បូង​ខេត្ត​សាន​ស៊ី​ ​ហើយ​បាន​រក​ឃើញ​សម័យ​កាលថ្មីមួយដែល​គេ​ហៅ​ថា​ ​រាជ​វង្ស​ស៊ា​ ​ដែល​ប្រវត្តិ​វិទូ​សន្មត​ថា​ជា​រាជ​វង្ស​ដំបូង​គេ​នៃប្រវត្តិ​សាស្ត្រ​ចិន។
អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ី​ក្លាយ​ជា​វីរ​បុរស​ដ៏​អ​ស្ចា​រ្យ​ក្រោយ​ពេល​រៀប​ការ​៥ថ្ងៃ​ ​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​គ្រប់​គ្រង​គ្រោះ​ទឹក​ជំ​ន​ន់​។​ ​ក្នុង​រ​យៈ​ពេល​១៣ឆ្នាំ​ ​អ៊ី​មិន​ដែល​បាន​ចូល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឡើយ ​ទោះបីជា​បាន​ដើរ​កាត់​មុខ​ផ្ទះ​បី​លើក​ក៏​ដោ​យ​។​ ​ថ្វីបើ​កូន​ប្រុស​របស់​គាត់​កើត​នៅ​ក្នុង​កំលុង​ពេល​នេះ​ ​គាត់​ក៏​មិន​វិល​មក​ផ្ទះ​ដែ​រ​។​ ​តាំង​ពី​ពេល​នោះ​ប្រជា​ជន​បាន​សម្រេច​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព​មក​គ្រប់គ្រង​ពួក​គេ​ ​អ៊ី​បាន​ទទួល​ការ​គាំ​ទ្រ​ពី​មហា​ជន​ ​និង​ស្តេ​ច​ស៊ុន​ ​លើក​គាត់​ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​២០៧០ មុន​ ​គអ៊ី​បាន​បង្កើត​រាជ​វង្ស​ស៊ា​ ​មាន​អាយុ​កាល​ប្រហែល​ពី​សត​វត្ស​ទី​២១១៦ មុន​ ​គដែល​មាន​រាជ​ធានី​ឈ្មោះ​យ៉ាង​ ​ក្នុង​ស្រុក​តឹង​ហ្វឹ​ង​ ​ខេត្ត​ហឺ​ណា​ន​។​ ​នេះ​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ប្រវត្តិ​សា​ស្ត្រ​ចិ​ន​។
មហា​បុរស​អ៊ី​ ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​ការ​ប្រឹង​ប្រែង​ឥត​ងាក​រេ​ដើម្បី​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ​ថែម​ទាំង​ធ្វើ​ការងារ​មិន​ដែល​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​ការ​ជួយ​ស្រោច​ស្រង់​ប្រជា​ជន​ឡើ​យ​។ កិច្ច​ការ​គ្រប់គ្រង​ទឹក​ជំនន់​របស់​អ៊ី​ ​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ស្និទ្ធស្នាល​រាក់ទាក់​ពី​ប្រជា​ជន​ ​និង​ម​ន្ត្រី​គ្រប់​តំបន់​ ​បន្ទាប់​មក​នៅ​ទូ​ទាំង​ប្រទេស​ចិន​ទាំង​មូ​ល​។
យោង​តាម​សៀវភៅ​ប្រវត្តិ​សា​ស្ត្រ​ អ៊ី​បាន​បែង​ចែក​អាណា​ចក្រ​ចិន​ជា​ ៩ខេត្ត​ធំៗ​រួម​មាន​៖ ជី​ចូ​វ​ ​យាន​ចូ​វ​ ​ឈី​ង​ចូ​វ​ ​ស៊ី​ចូ​វ​ ​យ៉ាង​ចូ​វ​ ​ជី​ង​ចូ​វ​ ​អ៊ី​ចូ​វ​ ​លាំង​ចូ​វ​ ​និង​យ៉ុ​ង​ចូ​វ​។​ តាម​គម្ពីរ​សាសនា​បុរាណ (Zhou​ ​li​) មិន​មាន​ខេត្ត​ស៊ី​ចូ​វ​ ​និង​លាំង​ចូ​វ​ ​ទេ​ ​បែរ​ជា​មាន​ខេត្ត​យ៉ូ​វ​ចូ​វ​ ​និង​ពីង​ចូ​វ​ ​ប៉ុន្តែ​បើ​តាម​គម្ពីរ​ ​អឺ​យ៉ា (Er ya) ជា​វចនា​ធិប្បាយ​ដ៏​កម្រ ​ដែល​នៅ​មា​នសេស​សល់ រក​ឃើញ​ដោយ​លោក​ ប៊ែណាត កាល់​គ្រីន ជន​ជាតិ​ស៊ុយ​អែត (Bernhard Karlgren1931: 49) បាន​សន្និ​ដ្ឋានថា ពាក្យ​នៅ​ក្នុង​សទ្ទានុ​ក្រម​ភាគ​ច្រើន​កើត​ក្នុង​សតវត្ស​ទី៣ មុន គសរសេរថា​មិន​មាន​ខេត្ត​ឈី​ង​ចូ​វ​ ​និង​លាំង​ចូ​វ​ទេ​ ​តែ​ជំនួស​ដោយ​ខេត្ត​យ៉ូ​វ​ចូ​វ​ ​និង​យី​ង​ចូ​វ​ ​ទៅ​វិ​ញ​។​ ​ទោះជា​យ៉ាង​ណា​ ​មាន​ការ​បែង​ចែក​ខេត្ត​ទាំង​អស់​ចំនួន​៩។ មាន​ខេត្ត​មួយ​ដែល​បាន​រក​ឃើញ​លោហ​ធាតុ​ ​ហើយ​ព្រះ​អង្គបាន​ផ​លិ​ត​ឆ្នាំង​លោ​ហៈ​ជើង​បី (Nine​ ​Tripod​ ​Cauldrons​)
បើតាម​កំណត់​ត្រា​បន្ទះ​ឫស្សី​ ​ក្នុង​ឆ្នាំ​ទី​២នៃ​រជ្ជកាល​របស់​អ៊ី​ ​មហា​ឧបរាជ​នៃ​ព្រះ​រាជា​ស៊ុន​បាន​ស្លា​ប់​។​ ​ហើយ​នៅ​ឆ្នាំ​ទី​៥ ព្រះ​អង្គ​បាន​កោះ​ប្រជុំ​លើក​ទី​មួយ​រវាង​មេ​ដឹកនាំ​គ្រប់​នគរ​នៅ​ភ្នំ​ធូ​សាន (Tushan​)។ នៅ​ឆ្នាំ​ទី​៨ ព្រះ​អង្គ​បាន​កោះ​ប្រជុំ​ជា​លើក​ទី​ពីរ​នៅ​ភ្នំ​ក្វា​យ​ជី(Kuaiji​) ដើម្បី​រៀបចំ​ពង្រឹង​អំណាច​រាជ្យ​ប​ល្ល័​ង្ក​ព្រះ​អង្គ​ឡើង​វិញ​ ​​ព្រះ​អង្គ​បាន​សម្លាប់​មេ​ដឹកនាំ​ភាគ​ខាង​ជើង​ម្នាក់​ឈ្មោះ​ហ្វា​ង​ហ្វឹ​ង (Fangfeng​)។ អ៊ី​ជា​ព្រះ​មហា​ក្សត្រ​ចិន​តែ​មួយ​អង្គ​គត់​ទទួល​បាន​មហា​កិត្តិយស​ថ្លៃ​ថ្លា​ ​និង​ក្រោយ​ពី​សោយ​ទិវង្គត​ទៅ​ ​ព្រះ​អង្គទ​ទួល​បច្ឆាមរណ​នាម​ថា​ ​“មហា​បុរស​អ៊ី​។ កំណត់ត្រានោះបន្តថា ​អ៊ី​គ្រប់គ្រង​រាជ្យ​ប​ល្ល័​ង្ក​អស់​រ​យៈ​ពេល​៤៥ឆ្នាំ​ ​ក្នុង​អំឡុង​រាជ​វង្ស​ស៊ា​ ​បើ​តាម​លោក ​យៀ​ក​ ​ជា​ស៊ូ​ ​បញ្ជាក់​ថា ​អ៊ី​ស្លាប់ដោយ​ជំងឺ​ចាស់​ជរា​ ​នៅ​តំបន់​ភ្នំ​ក្វា​យ​ជី​ ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​សាវ​ស៊ី​ង (Shaoxing) សព្វ​ថ្ងៃ។​ ​បើសិនលោកអ្នក​ធ្វើ​ដំណើរ​ទេសចរ​នៅ​ភាគ​ខាង​កើត​ព្រំ​ប្រទល់​អាណា​ចក្រ​ចិន​ ​និង​កន្លែង​បញ្ចុះ​សព​អ៊ី​ យើងអាចមើលឃើញ​មហា​ចេតិយ​អ៊ី​ ដែល​បាន​សង់​ដំបូង​នៅ​គ្រិស្តសករាជ​ទី​៦ ក្នុង​រាជ​វង្សសុង​ភាគ​ខាង​ត្បូង ដើម្បីរំឭកដល់មហាកិត្តិយសអ៊ី​។​ ​មហា​ចេតិយ​នេះ​មាន​ចម្ងាយ​៤គីឡូម៉ែត្រ​ភាគ​អា​គ្នេ​យ៍​ក្រុង​សាវ​ស៊ី​ង​។​ ​​សំណង់​ជា​ច្រើន​ត្រូវ​សាង​សង់​ឡើង​វិញ​ជា​ច្រើន​ដង​នៅ​សម័យ​ក្រោ​យៗ​ម​ក​។​ ​ចំណុច​សំខាន់​បី​ផ្នែក​​នៃ​មហា​ចេតិយ​ដូច​ជា ​ផ្នូរ​មហា​បុរស​អ៊ី​ ​ប្រាសាទ​មហា​បុរស​អ៊ី​ ​និង​វិមាន​រំឭក​អនុស្សាវរីយ​អ៊ី​។​ ​មាន​រូប​សំណាក​ជា​ច្រើន​ ដែល​គេ​មើល​ឃើញ​ពី​ការ​ព្យា​យាម​របស់​អ៊ី​តាំង​ពី​សម័យបុ​រា​ណ​។​ ​មាន​អធិរាជ​ជា​ច្រើន​អង្គ​បាន​បន្ត​ការ​គ្រប់​គ្រង​តាម​របប​រាជា​និយម​បែប​នេះដើម្បី​ធ្វើ​ពិធី​ប្រារព្ធ​បូជា​ដល់​កិត្តិយស​មហា​បុរស​អ៊ី ​ជា​ពិសេស​គឺ ​អធិរាជ​ឈី​ន​ស៊ឺ​ហ័​ង​៕ (ឃ្លាំងគំនិត)
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here