ជីវិត និងការតស៊ូរបស់អាដុល ហុីត្លែ មេដឹកនាំផ្តាច់ការរបស់អាល្លឺម៉ង់

0
354

ការឡើងកាន់កាប់អំណាចក្តី របស់ ហ៊ីត្លែ មានការលំបាកជាង មុសសូលិនី ច្រើនណាស់ ព្រោះថានៅក្នុងប្រទេសអាល្លឺម៉ង់ ជាប្រទេសដែលប្រកាន់ទំនៀមប្រពៃណីខ្លាំង។ ទាហានអាល្លឺម៉ង់ ចាត់ជាវណ្ណៈមួយផ្សេងដោយឡែកពីបុគ្គលសាមញ្ញធម្មតាការប្រកាន់វណ្ណៈរបស់បុគ្គលថ្នាក់ទាបថ្នាក់ខ្ពស់ មាននៅក្នុងប្រទេសអាល្លឺម៉ង់ ច្រើនជាងនៅអ៊ីតាលីទៅ ទៀត។ ការដែលបុគ្គ លម្នាក់ឈានមកដល់ភាពជាមេផ្តាច់ការនោះ សម្រាប់នៅអាល្លឺម៉ង់ពិបាកជាងនៅអ៊ិតាលីណាស់។ អាដុល ហ៊ីត្លែ ធ្វើការបានសម្រេច ក៏ព្រោះអាស្រ័យមនុស្សពូកែៗនៅជួយជាជើងដៃដល់ពេលនេះ ក៏ដូចគ្នាអ្នកសង្កេតការណ៍គ្រប់គ្នាទទួលស្គាល់ថា ហ៊ីត្លែមានមនុស្សពូកែៗសម្រាប់ប្រើច្រើនជាងមុសសុលិនីច្រើនណាស់សម្រាប់រដ្ឋការប្រចាំនោះត្រូវចាត់ទុកថាល្អបំផុត នៅអ៊ឺរ៉ុបព្រោះហេតុដូច្នោះវិធីរបស់ហ៊ីត្លែ និង មុសសូលិនី ទើបផ្សេងគ្នា។

Related image

មុសសូលិនី សម្តែងចេញមកដោយបើកចំហថាខ្លួននឹងនៅគ្រប់គ្រងអំណាចឲ្យយូរបំផុត ដែលអាចយូរបានចំណែកហ៊ីត្លែ ចូលចិត្តនិយាថាមេដឹកនាំអាចស្លាប់បានមេដឹកនាំអាណាចផ្លាស់ប្តូរបានតែ គណៈណាស៊ីត្រូវគង់នៅគូប្រទេសអាល្លឺម៉ង់។ មុសសូ លិនី មិនដែលសម្តែងចេញថាពេលខ្លួនអស់បុណ្យ ហើយនរណាជាអ្នកបន្តតំណែងតទៅមុខតែហ៊ីទ្លែបានតែងតាំងអ្នកបន្តតំណែងរួចជាស្រេច។ កាលដែលហ៊ីត្លែ មានមនុស្សពូកែៗ ប្រើរហូតដល់អ្នករដ្ឋការប្រចាំនូវគ្រប់ផ្នែកក្នុងរាជការដែលត្រូវបានទទួលស្គាល់ថាល្អបំផុតនៅអ៊ឺរ៉ុបក្នុងសម័យហ៊ីត្លែ នោះក៏ដោយសារវិធី ២ប្រការ៖

១- ការជ្រើសរើសបុគ្គលចូលធ្វើការក្នុងជួររាជរដ្ឋាភិបាល មានវិធីជ្រើរើសយ៉ាងល្អិតសុខុម ហើយបើថ្នាក់ប្រធានក៏ត្រូវមានត្រួតពិនិត្យស្រាវជ្រាវប្រវត្តិយ៉ាងល្អិតល្អន់ ហើយភាគច្រើនហ៊ីត្លែ ជាអ្នកវិនិច្ឆ័យជ្រើរើយកដោយខ្លួនឯង។

២- អ្នករដ្ឋការដែលហ៊ីត្លែ បានជ្រើសរើសដោយខ្លួនឯង ហើយតែងតាំងក្នុងតំណែងប្រធាននោះ បើសម្តែឲ្យឃើញថាមានសមត្ថភាពធូរលុង អទុច្ចរិត ចំពោះតួនាទីក្រៅពីត្រូវបានបញ្ឈប់ឬបណ្តេញចេញតាមវិន័យរដ្ឋការហើយ នោះច្រើនត្រូវបានគេលបធ្វើឃាតដោយមិនអាចរកចាប់ខ្លួនឃាតករបានទៀតផង។ ផ្នែកខាងសាសនា មិនប្រាកដថា ហ៊ីត្លែគាំទ្រនិកាយ ឬសាខាណាទេ តែហ៊ីត្លែ មានសទ្ធាជឿជាក់លើព្រះជាម្ចាស់ហើយចូលចិត្តនិយាយដាក់អ្នកកាសែតដែលទៅសុំសម្ភាសថាខ្លួនជឿជាក់ជានិច្ចថា ព្រះជាម្ចាស់នឹងមិនព្រងើយកន្តើយចំពោះប្រទេសអាល្លឺម៉ង់ ព្រះជាម្ចាស់នឹងរក្សាការពារខ្លួន ដើម្បីឲ្យមានជីវិតរស់នៅសម្រាប់ដឹកនាំប្រទេសអាល្លឺម៉ង ឲ្យមានមុខមាត់ខ្ពស់ឡើងស្មើនឹងមហាប្រទេសដទៃទៀត។ ហ៊ីត្លែមិនទទួលទានសាច់ដូចមុសសូលិនី ទទួលទានតែអាហារជាមួយបន្លែមិនទទួលទានសុរាមិនជក់បារី ដែលថាមិនជក់បារីនោះមិនមែនគ្រាន់សម្រាកនោះទេតែគាត់ស្អុយបារី រហូតមិនអាចឲ្យនរណាមកជក់បារីចំពោះមុខគេបាន ពេលចាត់ជប់លៀងភ្ញៀវត្រូវចាត់ពីរបន្ទប់ពេលទទួលទានអាហាររួចហើយ អ្នកដែលជក់បារី ក៏ឲ្យទៅបន្ទប់មួយដែលមិនជក់បារី ក៏តាមហ៊ីត្លែទៅកាន់បន្ទប់មួយផ្សេងទៀត។ក្រៅពីមិនទទួលសុរាមិនជក់បារី ហើយនោះថែមទាំងមិនទទួលទានកាហ្វេនិងទឹកតែទៀតផង។

Related image

ក្នុងរឿងហាត់ប្រាណ ហ៊ីត្លែមិនដូចមុសសូលិនីទេ គឺក្រៅពីដើរលេងបន្តិចបន្តួចហើយ ហ៊ីត្លែក៏មិនលេងកីឡាផ្សេងទៀតមិនជិះសេះ មិនបើកឡានខ្លួនឯងសូម្បីត្រួតពលទាហានធ្វើព្យុហយាត្រាក៏ប្រើរថយន្តដោយឈរលើរថយន្ត តែការឈរលើរថយន្តនេះ ហ៊ីត្លែអាចឈរបាន ៥ ម៉ោង ឯណោះ។ មុសសូលិនី ចូលដេកពីព្រលប់ភ្ញាក់ពីព្រលឹម តែហ៊ីត្លែក្រដេកក្រភ្ញាក់ តាមធម្មតា ហ៊ីត្លែ ចូលដេកម៉ោង ២យប់ ភ្ញាក់ពេលថ្ងៃត្រង់លើកលែងតែមានធុរៈចាំបាច់ដែលត្រូវភ្ញាក់លឿនជាងនេះ។ ការងារផ្សេងៗ ធ្វើនៅពេលរសៀល ការប្រជុំ ឬការថ្លែងសុន្ទរកថាភាគច្រើនចូលចិត្តធ្វើនូវពេលយប់។ តែទោះយ៉ាងណាក្តី  សម្រាប់ភាពរឹងមាំផ្នែករាង្គកាយនោះហ៊ីត្លែ មានច្រើនស្មើនឹងមេដឹកនាំផ្តាច់ការដទៃទៀតដែរ។ ពេលហ៊ីត្លែ មានអាយុ ៥០ ឆ្នាំ សក់នៅមិនទាន់ស្កូវ ក្បាលក៏មិនទាន់ទំពែក កាន់តែអាយុច្រើនកាន់តែមានភាពសង្ហាឡើង បើយករូបថតពេលហ៊ីទ្លែមានអាយុ ៥០ ទៅប្រៀបជាមួយរូបថតពេលគាត់មានអាយុ ២៥-២៦ អាចឃើញបានថាហ៊ីត្លែក្នុងបច្ឆិមវ័យ មានភាពស្រស់សង្ហាជាងពេលនៅកំលោះណាស់ សមត្ភាពក្នុងអត់ធន់ធ្វើការងារក៏ប្រហាក់ប្រហែលនឹងអ្នកដទៃ។ ក្នុងកំឡុងពេល ដែលមានបញ្ហារឿងរឹបអូសខេត្ត រៃន៍ ហ៊ីត្លែ អាចធ្វើការបានពីរយប់ពីរថ្ងៃដោយមិនដេកពួនឡើយ។ លុះដល់យប់ទីបី រឿងរ៉ាវផ្សេងៗ ក៏រៀបរយតែហ៊ីត្លែ ក៏មិនបានចូលដេកភ្លាមដែរ គេចាត់ជប់លៀង រួចហើយបញ្ចាំងខ្សែភាពយន្តមើលរហូតដល់ម៉ោង ២យប់ ថែមទៀត។

Related imageហ៊ីត្លែ មិនចេះភាសាដទៃក្រៅពីភាសាអាល្លឺម៉ង់ទេ។ ដូច្នេះ សៀវភៅភាសាផ្សេង ទើបមិនមានឱកាសបានអាន តែសៀវភៅ អាល្លឺម៉ង នោះគាត់អានច្រើនណាស់។ ប្រភេទសៀវភៅដែលចូលចិត្តបំផុត គឺទស្សនវិជ្ជា និងប្រវត្តិសាស្ត្រ មិនចេះលេងតន្ត្រីដូចមុសសូលិនី តែជាមនុស្សចូលចិត្តតន្ត្រីខ្លាំងណាស់។ ហ៊ីត្លែ ចូលចិត្តអាងខ្លួនឯងថាជាអ្នកតន្ត្រីល្ខោនអូប៉េរ៉ារឿង ខ្លះហ៊ីត្លែពោលថាធ្លាប់បានមើល ១០០ដង បទភ្លេងរបស់វ៉ាកនើរ៍ ជាបទភ្លេងដែលមានឥទ្ធិពលក្នុងជីវិតរបស់ហ៊ីទ្លែខ្លាំងណាស់ក្នុងថ្ងៃដែលធ្វើការងារសំខាន់ៗ និងក្នុងរវាងរងចាំមើលលទ្ធផលការងារថានឹងសម្រេច ឬមិនសម្រេចនោះ ហ៊ីត្លែតែងតែទៅមើលល្ខោនអូប៉េរ៉ា។ ការប្រជុំរដ្ឋសភាភាគច្រើនប្រជុំនៅក្នុងរោងល្ខោន ពេលប្រជុំរួចហើយក៏បើកឆាកសម្តែងល្ខោនអូប៉េរ៉ាឲ្យពួកអ្នកដែលមកប្រជុំមើលល្ខោនទាំងអស់គ្នាតទៅក្នុងពេលរាត្រី ដែលនឿយហត់ខ្លាំងនិងមានរឿងកង្វល់រហូតដេកមិនលក់ទាល់តែ ហៅមនុស្សឲ្យមកលេងវីយ៉ូឡុងឲ្យស្តាប់ទើបអាចដេកលក់បាន។ តាមពិតហើយនោះ ហ៊ីត្លែជាអ្នកសិល្បៈគ្រប់យ៉ាងយើងជ្រាបហើយថាការសិក្សារបស់ហ៊ីត្លែផ្នែកមូលដ្ឋាននោះ គឺបានសិក្សាផ្នែកហត្ថកោសល្យ វិជ្ជាជាងគំនូរក្នុងពេលដែលក្រីក្រគេចិញ្ចឹមខ្លួនដោយការគូររូបភាពប័ណ្ណប្រៃសណីយ៍លក់ តែសមត្ថភាពជាជាងគំនូរនេះ មិនសូវជាល្អប៉ុន្មានទេ គ្រូបានណែនាំឲ្យ ហ៊ីត្លែរៀនខាងស្ថាបត្យកម្ម ហើយហ៊ីត្លែ ក៏មានការចាប់អារម្មណ៍វិជ្ជានេះយ៉ាងខ្លាំងក្នុងកាលតមក។ ការសាងអាគារធំៗ ឬទីកន្លែងសំខាន់ៗ នៅអាល្លឺម៉ង់ ក្នុងសម័យដែលហ៊ីត្លែកំពុងមានអំណាចនោះ ភាគច្រើនហ៊ីត្លែ ជាអ្នកផ្តល់គំនិតក្នុងការគូសប្លង់ និងត្រួតពិនិត្យប្លង់កសាងដោយខ្លួនឯង សូម្បីការសាងថ្នល់បែបថ្មីសម្រាប់បើកបររថយន្តក្នុងល្បឿនលឿនបាន ហ៊ីត្លែគឺជាមេការខ្លួនឯងទាំងអស់។

Image result for hitler

ថ្នល់ដែលសាងឡើងថ្មីៗ ជាថ្នល់សម្រាប់ភាពរហ័សរួសរាន់ ហើយសាងបានល្អជាងគ្រប់ប្រទេស ដែលធ្លាប់បានកសាពីមុនមក ដោយសាងជាថ្នល់ពីរខ្សែស្របគ្នា ជាថ្នល់សម្រាប់ធ្វើដំណើរទៅមួយខ្សែ និងសម្រាប់ធ្វើដំនើរមកមួយខ្សែបើដល់កន្លែងដែលត្រូវឲ្យថ្នល់ផ្សេងឆ្លងកាត់ ក៏ធ្វើស្ពានត្រង់ថ្នល់ឆ្លងកាត់នោះឡើងខ្ពស់ ឬឲ្យចុះទៅខាងក្រោម ដោយវិធីនេះរថយន្តអាចរត់កាត់តាមថ្នល់ថ្មីនេះដោយល្បឿនយ៉ាងលឿនដោយមិនបាច់ក្រែងថានឹងបញ្ច្រាសទិសជាមួយនរណាឡើយក្នុងចម្ងាយដល់ទៅ ១០០ ឬ ២០០ មៃល៍ ចាត់ទុកជាថ្នល់នៃភាពរួសរាន់យ៉ាងពិសេស។ តែទាំងនេះក៏មិនបានមានន័យថាខ្លួនហ៊ីត្លែ ឯងចូលចិត្តល្បឿនលឿនដោយផ្ទាល់ខ្លួនហ៊ីត្លែ មិនចូលចិត្តល្បឿនលឿនដូចមុសសូលិនីទេ គាត់មានអាកាសយានសម្រាប់ប្រើផ្ទាល់ខ្លួនតែក៏មិនសូវប្រើមានរថភ្លើងពិសេសសម្រាប់ផ្ទាល់ខ្លួនតែមិនព្រមឲ្យបើកលឿនហួសពី ៥០ គឺឡូមែត្រក្នុងមួយម៉ោងទេ។ ហ៊ីត្លែមានការចងចាំល្អ ដែលបុគ្គលសំខាន់ទាំងឡាយត្រូវមាន។ ហ៊ីត្លែ មិនបានទទួលប្រាក់ខែក្នុងតំណែងមុខនាទីទេ បានន័យថាធ្វើការងារឲ្យប្រទេសជាតិដោយមិនទទួលប្រាក់ខែឡើយ តែហ៊ីត្លែមានចំណូលជាច្រើនពីការចំណាយសៀវភៅ ជាពិសេស សៀវភៅរឿង “ការតស៊ូរបស់ខ្ញុំ” នោះធ្វើចំណូលឲ្យហ៊ីត្លែ គិតជាប្រាក់ខ្មែរប្រមាណមួយឆ្នាំ ប្រាំរយលានរៀល ក្រៅពីនោះការថ្លែងសុន្ទរកថាម្តងៗ ពេលបោះពុម្ពចំណាយក៏បានប្រាក់មិនតិចដែរ តែចំណូលទាំងអស់នេះភាគច្រើនប្រើទៅក្នុងរឿងនយោ បាយ។ ឯខ្លួនហ៊ីត្លែ ឯងក៏ស្ទើរតែគ្មានភាពចាំបាច់អ្វីត្រូវប្រើប្រាស់លុយកាក់ ឬទុកដាក់មាសប្រាក់ធ្វើអ្វី ព្រោះផ្ទាល់ខ្លួនមិនសូវបានប្រើអ្វីការតែងកាយក៏មានឯកសណ្ឋានតែម្យ៉ាងមិនផ្លាស់ប្តូរ។

មុសសូលិនី តាមប្រក្រតីជួយទំនុកបម្រុងញាតិមិត្តបងប្អូន  និងមានទំនុកចិត្តប្រគល់ការងារសំខាន់ឲ្យដល់ឈាមជឿខ្សែស្រ ឡាយសាច់សាលោហិតក្នុងក្រុមគ្រួសាររបស់ខ្លួន។ ចំណែក ហ៊ីត្លែ មិនមែនដូច្នោះទេ ឋានៈញាតិមិត្តបងប្អូនរបស់ហ៊ីទ្លែក្រីក្រ មកតាំងពីណាពីណី ពេលហ៊ីត្លែបានជាធំហើយក៏នៅមានឋានៈដូចដើម ភាពប្រណីតផ្ចិតផ្ចង់ ក៏តិចជាងមុសសូលិនីៗឲ្យរូប ថតដល់មនុស្សរាប់លាននាក់ តែមនុស្សដែលនឹងបានរូបថតរបស់ហ៊ីទ្លែពីហ៊ីត្លែ ផ្ទាល់នោះ មានចំនួនមិនដល់ ១៥នាក់ ផង ។ លក្ខណៈសំខាន់ក្នុងខ្លួនហ៊ីត្លែ ក៏គឺសេចក្តីតាំងចិត្តដ៏មុតមាំ មានគោលជំហរដ៏មុះមុត។ ហ៊ីត្លែ អាចប្តូរផ្លាស់មធ្យោបាយ តែ គោលជំហរមិនដែលផ្លាស់ឡើយ។ សត្រូវរបស់ហ៊ីត្លែ ចូលចិត្ត អាងចំណុចដែលហ៊ីត្លែ និយាយភូតកុហកតាមការពិតហ៊ីត្លែក៏បានធ្វើខុសពីការប្តេជ្ញារបស់ខ្លួនជាច្រើនរឿងដែរ តែវាគ្រាន់ជាការប្តូរកុសលោបាយ និងផ្លាស់មធ្យោបាយប៉ុណ្ណោះ ចំណែក គោលជំហរដ៏មុះមុតក្នុងការសាងកំលាំងរបស់ប្រទេសអាល្លឺម៉ង់ ហ៊ីត្លែ មិនដែលផ្លាស់ប្តូរឡើយ៕ (Khmeredus)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share!!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here