មហាសេដ្ឋី Robert Kuok ៖ ម្តាយខ្ញុំផ្តាំថា កំុរកសុីដោយខ្វះសីលធម៌ បើចង់ជោគជ័យ

0
122

មហាសេដ្ឋី ដើមកំណើតម៉ាទ្បេសុី មានបំផុតម្នាក់នៅអាស៊ាន នឹងបានកំពុងតែរស់នៅទីក្រុង ហុងកុងគឺលោក Robert Kuok បានរំលឹកបណ្តាំរបស់ម្តាយលោកថា កំុរកសុីដោយខ្វះសីលធម៌ បើអ្នកចង់ជោគជ័យក្នុងជំនួញ។

Image result for Robert Kuok

លោកបានពន្យល់ថា សំដីមួយឃ្លានេះរបស់ម្តាយលោក ត្រូវបានលោកប្រកាន់ភ្ជាប់ជានិច្ច ទោះក្រុមហ៊ុនរបស់លោកជោគជ័យច្រើនហើយយ៉ាងណាក៏ដោយ។ លោកថារកសុី ត្រូវរកដើម្បីសង្គម ព្រោះកាលណាសង្គមរីកចម្រើន អ្នកក៏រស់នៅបានក្តីសុខដែរ ហើយក្រុមហ៊ុនអ្នកក៏នឹងរីកចម្រើនដែរ។

គួរបញ្ជាក់ថា លោក Robert Kuok បានធ្វើតាមបណ្តាំរបស់ម្តាយលោក ទោះលោកទៅរកសុីដល់ទីកន្លែងណាក៏ដោយ។ គាត់បានរកសុីនៅសិង្ហបុរី នៅហុងកុង នៅប្រទេសចិន ហើយរាល់ទីកន្លែងដែលអាជីវកម្មគាត់បានទៅដល់ គាត់តែងទទួលបាន ការគោរព ការសសើរចំពោះលោក។

ចង់ឬមិនចង់ បើអ្នករកសុី ដោយមានសីលធម៌ ដោយមិនបោកភ្ញៀវ មិនបន្លំដៃគូ មិនបង្ករ ផលវិបាកដល់សង្គម នោះអ្វីដែលអ្នកទទួលបានវិញគឺការគោរព និងការអរគុណ។ ដូច Business Cambodia ធ្លាប់បានលើកទ្បើងច្រើនដងមកហើយថា អាជីវកម្មដែលគេអរគុណច្រើន គឺជាអាជីវកម្មល្អបំផុតដែលអ្នកគួរធ្វើ៕ (Business Cambodia)

ដោយ៖ សំ កុសល (អ្នកនិពន្ធសៀវភៅចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here