ឈ្វេងយល់អំពីពាក្យថា “ស្ថាបត្យកម្ម” និង “ស្ថាបត្យករ” តើមានន័យខុសគ្នាដូចម្តេចខ្លះ?

0
282

នៅក្នុងសម័យទំនើបកម្មបច្ចុប្បន្ន មានការរីកលូតលាស់ខាងបច្ចេកវិទ្យាជាច្រើន ដូចជាគ្រឿងអេឡិចត្រូនិច ស្មាតហ្វូន កុំទ្យូទ័រ របស់ប្រើប្រាស់ជាច្រើន និងវិស័យខាងសំណាង់ក៏រីកដូចផ្សិតផងដែរ។ ប៉ុន្តែ ក៏មានសិស្សនិស្សិត និងមនុស្សមួយចំនួនមិនទាន់យល់ច្បាស់អំពីពាក្យ “ស្ថាបត្យកម្ម និង ស្ថាបត្យករ” ដែលនាំឱ្យច្រឡំគ្នាទៅវិញទៅមក។ ឥឡូវនេះ ដើម្បីកុំឱ្យភន់ច្រឡំទៀត យើងសិក្សាបន្ថែមចំពោះន័យទាំងពីរខាងក្រោមដូចតទៅ៖

ស្ថាបត្យកម្ម ជាពាក្យមួយដែលត្រូវបានគេចាប់ផ្តើមប្រើប្រាស់ឡើងចាប់ពីសតវត្សរ៍ទី៦ មកមេ៉្លះ នៅភូមិភាគអឺរ៉ុប។ ក៍ប៉ុន្តែស្ថាបត្យកម្មនៅប្រទេសកម្ពុជា ទើបតែត្រូវបានគេស្គាល់និងទទួលការចាប់អារម្មណ៍នៅក្នុងកំឡុងសតវត្សរ៍ទី២០ នេះទេ។ សម្រាប់អាណាចក្រខ្មែរ ដែលជាមហាអំណាចក្រសម័យមុន ដែលសំបូរទៅដោយសំណង់ស្ថាបត្យកម្មជាច្រើន។ ជាពិសេសមហាសំណង់ប្រាសាទបុរាណនោះ ក៏គេទើបតែត្រូវបានគេស្គាល់ និងប្រើប្រាសើពាក្យស្ថាបត្យកម្ម នៅសតវត្សរ៍ទី១៦ ដែលពីមុនៗមកគេប្រើពាក្យថា “វិស្វកម្ម”។ ការកំណត់និយមន័យនៃស្ថាបត្យកម្មវិញ ក៏មានអត្ថន័យច្រើនដែរ ទៅតាមលក្ខណៈតំបន់ និងទៅតាមការយល់ឃើញរបស់អ្នកប្រាជ្ញ កវី ទស្សនៈវិទូ បណ្ឌិត និងស្ថាបត្យក ជាដើម។

ស្ថាបត្យករ គឺជាបុគ្គលម្នាក់ដែលបានទទួលការបណ្តុះបណ្តាល ស្តីអំពីការសិក្សាទៅលើប្លង់ ការរចនា និងត្រួតពិនិត្យទៅលើសំណង់អគារ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ដើម្បីអាចក្លាយជាស្ថាបត្យករម្នាក់បាន លុះត្រាតែយើងយល់ដឹងអំពីការរចនា និងយល់ដឹងពីសំណង់អគារឱ្យបានច្បាស់លាស់ មិនតែប៉ុណ្ណោះគឺត្រូវយល់ដឹងជាពហុជំនាញ មានជាអាទិ៍៖ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងបរិស្ថានជាដើម។ និយាយជារួម ស្ថាបត្យករ មិនមែនជាអ្នកគូរប្លង់ទេ តែជាអ្នកសិក្សាគម្រោងប្លង់ ស្ថាបត្យកម្ម។ ស្ថាបត្យករ ត្រូវតែមានវិជ្ជាជីវៈត្រឹមត្រឹវ ព្រោះរាល់ការសម្រេចចិត្តរបស់ស្ថាបត្យករ គឺទាក់ទងដល់សុវត្ថិភាពសាធារណៈ៕ (k-hotnews.today)

កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share

ឆ្លើយ​តប​

Please enter your comment!
Please enter your name here