សៀវភៅ គឺជាឱសថព្យាបាលជំងឺផ្លូវចិត្ត និងជំងឺជាច្រើនប្រភេទទៀត

0
235

ជីវិតមនុស្សមិនទៀងទាត់ មានពេលខ្លះឈឺថ្កាត់ មានពេលខ្លះធូរស្រាល និងមានពេលខ្លះទៀតក៏សប្បាយ និងមានទុក្ខព្រួយលាយឡំជាមួយគ្នា ដូចជាសម្លដែលមានច្រើនរសជាតិ ទើបហៅថា “សម្លគ្រប់គ្រឿង ឬសម្លដែលឈ្ងុញឆ្ងាញ់” សម្រាប់ជីវិតមនុស្សវិញ ក៏ពុំខុសគ្នាប៉ុន្មានទេ មានជួបទុក្ខព្រួយ និងមានការសប្បាយខ្លះជានិរន្ត។ ក៏ប៉ុន្តែ មានមនុស្សខ្លះអាចសប្បាយបាន តែមិនអាចទ្រាំទ្រនឹងការឈឺចាប់បាន រហូតនាំឲ្យកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរមិនអាចព្យាបាលបាន។

Related image

ថ្ងៃនេះ ខ្ញុំសូមធ្វើការណែនាំឲ្យប្រិយមិត្តអ្នកអានព្យាបាលជំងឺផ្លូវចិត្តដោយការអានសៀវភៅវិញ។ សៀវភៅ វាមិនមែនត្រឹមតែជាពន្លឺបំភ្លឺជីវិតសត្វលោកទេ ថែមទាំងអាចជួយព្យាបាលជំងឺផ្លូវចិត្តរបស់មនុស្សបានថែមទៀត។ ប្រហែលជាមិត្តអ្នកអានឆ្ងល់ថា តើសៀវភៅអាចព្យាបាលជំងឺផ្លូវចិត្តបានដោយរបៀបណា? តាមធម៌នៃព្រះពុទ្ធ ទ្រង់បានសម្តែងថា របស់គ្រប់បែបយ៉ាងក្នុងលោកកើតឡើង មានហេតុនិងផល។ ដូច្នេះជំងឺផ្លូវចិត្តកើតចេញពីហេតុ យើងត្រូវព្យាយាមព្យាបាលវាដោយរកហេតុផលរបស់វា ដោយការអានសៀវភៅបែបអប់រំចិត្ត សៀវភៅធម៌ សៀវភៅជួយផ្តល់កម្លាំងចិត្ត និងសៀវភៅជាច្រើនទតៀ ដែលបានជួយដល់អ្នកមានជំងឺឲ្យជាសះស្បើយវិញ បើសិនមិត្តអ្នកអានព្យាយាមអានវា ជាងយកពេលទំនេរមកឈឺចាប់ និងស្តាយក្រោយជាដើម។

Related image

តើអ្នកជឿជាក់លើសៀវភៅឬទេ? នៅក្នុងលោកនេះ មានសៀវភៅរាបស់សិនលានមុខ និងច្រើនជាងលានក្បាល ដែលត្រូវបានអ្នកប្រាជ្ញ ឬបុគ្គលដែលមានចំណេះដឹងនិងបទពិសោធន៍ចងក្រងជាសៀវភៅ ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដល់អ្នកអាន។ នៅក្នុងសម័យបុរាណ គម្ពីរ ក្បួនច្បាប់ ត្រូវបានគេផ្តល់តម្លៃស្មើនឹងគ្រូដែលមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ ព្រោះអាចយកទៅរៀនសូត្រ និងប្រើការតាមមានប្រសិទ្ធិភាពបំផុត ប៉ុន្តែមនុស្សសម័យថ្មី យល់ខុសពីមុន ព្រោះពួកគេមិនសូវឲ្យតម្លៃ និងយល់ពីសៀវភៅប៉ុន្មានទេ ក្រៅពីការប្រើប្រាស់របស់ទំនើបផ្សេងៗ តាមបច្ចេកវិទ្យាជឿនលឿន។ ខ្ញុំសូមជម្រាបថា អ្នកដែលមិនអានសៀនវភៅ ភាគច្រើនខួរក្បាលគឺទទេស្អាត ពុំមានអ្វីនៅក្នុងនោះទេ ដូចជាឃ្លោកដែលធំខាងក្រៅតែគ្មានគុណប្រយោជន៍ខាងក្នុងទេ។

Related image

ម្យ៉ាងវិញទៀត សៀវភៅមិនមែនត្រឹមតែជួយអ្នកមានជំងឺផ្លូវចិត្តតែម្យ៉ាងទៀត​ បើអ្នកមានបញ្ហាអ្វី ចូរស្រាវជ្រាវអំពីសៀវភៅតាមតម្រូវការអ្នក វានឹងអាចជួយអ្នកបានមួយផ្នែកធំពុំខាន។ តែចំណុចដំបូង ត្រូវជឿជាក់លើសៀវភៅជាមុនសិន ចាំអានវា ទើបមានប្រយោជន៍ ដូចជាថ្នាំឱសថដែរ បើយើងមិនជឿលើថ្នាំសង្កូវថាអាចព្យាបាលជំងឺយើងបានទេ កុំផឹកថ្នាំអីល្អជាង នាំតែបង្ហិនប្រាក់កាក់របស់ខ្លួនប៉ុណ្ណោះ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share…

 

ចែករំលែក
អត្ថបទ​មុនតើ “ចិត្តវិទ្យា” គឺជាអ្វី?
អត្ថបទ​បន្ទាប់ឈ្វេងយល់អំពីពាក្យថា “ស្ថាបត្យកម្ម” និង “ស្ថាបត្យករ” តើមានន័យខុសគ្នាដូចម្តេចខ្លះ?
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here