តើ “ចិត្តវិទ្យា” គឺជាអ្វី?

0
359

រហូតមកដល់ពេលនេះ មានមនុស្សជាច្រើននៅតែមិនទាន់អាចពន្យល់ឲ្យសុីជម្រៅ និងច្បាស់លាស់អំពីពាក្យថា “ចិត្តវិទ្យា” នៅឡើយទេ ព្រោះមានការចម្រោងចម្រាស់គ្នានៅការឲ្យនិយមន័យ។ ក្នុងពេលនេះ យើងខ្ញុំសូមលើកយកពាក្យ “ចិត្តវិទ្យា” នេះមកពន្យល់បង្ហាញបន្ថែមឲ្យកាន់តែច្បាស់ជាមុន ដើម្បីកុំឲ្យភាន់ច្រឡំបន្តទៀត។

Image result for Psychology

តើអ្វីទៅដែលហៅថា “ចិត្តវិទ្យា” ?

ចិត្តវិទ្យា​ (Psychology) មានឫសស័ព្ទមកពីភាសាក្រិកពាក្យថា “Psyche” មានន័យថា “ចិត្ត” (ធម្មជាតសម្រាប់សន្សំអារម្មណ៍,សម្រាប់គិត គឺវិញ្ញាណ) បូកពាក្យថា​ “logos” ដែលប្រែថា (ការសិក្សា)។ ដូច្នោះពាក្យថា “ចិត្តវិទ្យា” មានន័យថា វិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត​​ ឬព្រឹត្តិកម្មរបស់មនុស្ស។​ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា “ចិត្តវិទ្យា” ​គឺវិជ្ជាខាងផ្លូវចិត្ត​​​​។ អត្ថន័យរបស់ចិត្តវិទ្យា បានផ្លាស់ប្តូរទៅតាមយុគសម័យ គឺអាស្រ័យទៅតាមគោលគំនិត ដែលមានឥទ្ធិពល ចំពោះអ្នកចិត្តវិទ្យា ឬចំណាប់អារម្មណ៍របស់អ្នកចិត្តវិទ្យា ក្នុងយុគសម័យនោះ។ ដូចជា នៅ​ក្នុងយុគគោលគំនិតក្នុងរឿង  (Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្មណ៍និងពេញនិយម។​

ចិត្តវិទ្យា ត្រូវបានគេគិតថា គឺការសិក្សាទាក់ទងនឹង (Unconscious mind) អញ្ញាណចិត្ត​។ ប៉ុន្តែ ក្នុងយុគដែលព្រឹត្តិកម្មនិយមជាទីពេញនិយម អត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅ សិក្សារឿងព្រឹត្តិកម្មនិយមទៅវិញ​។

ទោះបីយ៉ាងណាក៏ដោយ ចិត្តវិទ្យាក្នុងយុគសម័យនីមួយៗ មិនមានអត្ថន័យតែម្យ៉ាងនោះទេ ព្រោះការស្វែងយល់ផ្នែកចិត្តវិទ្យាមានចំនួនច្រើនឡើងក្នុងអំឡុងពេលព្រមគ្នា​ រហូតដល់បច្ចុប្បន្ន ដែលការស្វែងយល់នឹងចំណាប់អារម្មណ៍នៃអ្នកចិត្តវិទ្យា មានអត្ថន័យផ្សេងៗពីគ្នា​ រហូតដល់មិនអាចកំណត់យកអត្ថន័យណាមួយពិតប្រាកដ ឬច្បាស់លាស់បានឡើយ។​ ជាពិសេស សមាគមចិត្តវិទ្យាអាមេរិកកាំង (American Psychological Association: APA) អង្គការផ្នែកចិត្តវិទ្យាដែល មានឈ្មោះបោះសម្លេងជាងគេ ក្នុងលោកបានឲ្យនិយមន័យ “ចិត្តវិទ្យា​” ថា ​គឺការសិក្សាផ្នែកវិទ្យាសាស្រ្ត ដែលទាក់ទងទៅនឹងព្រឹត្តិកម្ម​ហើយនឹងរបៀបបែបបទផ្នែក នៃបច្ចេកបុគ្គល។ បើនិយាយឲ្យស្រួលស្តាប់ទៅ “ចិត្តវិទ្យា” គឺការសិក្សាទាក់ទងទៅនឹង​ គំនិត អារម្មណ៍ហើយនឹង ព្រឹត្តិកម្មរបស់មនុស្សដោយប្រើវិធីសាស្រ្ត ដែលជាវិទ្យាសាស្រ្តដូចជាសិក្សាក្នុងរឿងបុគ្គលិកលក្ខណៈ​​ និង វិវឌ្ឍនាការ ​(Development) អំឡុងពេលវ័យនីមួយៗ នៃបុគ្គលជាដើម​៕ (ឃ្លាំងគំនិត)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here