យុទ្ធសាស្រ្តទាំង ១០ ក្នុងការគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុរបស់មហាសេដ្ឋី Bill Gates ដ៏មានប្រសិទ្ធិភាព

0
170

លោក Bill Gates គឺជាសេដ្ឋី​ប្រាក់​ពាន់​លាន និងជាអ្នកមាន​បំផុត​ក្នុង​លោកផងដែរ។  គាត់ថែមទាំងបានផ្តល់ដំបូន្មានដ៏​មានតម្លៃ​សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ ជូន​ដល់​អ្នក​ទាំងឡាយណា​ប្រាថ្នា​ចង់​សន្សំ​ប្រាក់​ឬ​វិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​ធម្មតា ។

Related image

ខណៈ​ការស្វែងរក​ប្រាក់​ជា​ចលករ​សំខាន់​អ្នក​ត្រូវមាន​ការតាំង​ចិត្ត​រៀនសូត្រ​បន្ថែម​នូវ​បទពិសោធន៍​របស់​អ្នក​ជោគជ័យ។ របៀប​ពេញនិយម​មួយ​ គឺ​ជួល​អ្នកឯកទេស​ហិ​រញ្ញ​វត្ថុ។ ប៉ុន្តែ​បើ​យើង​រក​មិនទាន់បាន ឬគ្មាន​ប្រាក់​ជួល​គេ ចូរ​អ្នករៀន​តាម​បណ្តា​បុគ្គល​អច្ឆរិយៈ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រទាំង ១០ របស់ លោក Bill Gates ដែលបានចែករំលែកជូនដល់យើងគ្រប់គ្នាទុកជាបទពិសោធន៍៖

យុទ្ធសាស្ត្រទី១៖ បង្កើត​គោលដៅ​ច្បាស់លាស់

ក្នុង​លិខិត​ប្រចាំឆ្នាំ​ដែល ផ្ញើជូន​មូ​ល​និ​ធិ​មនុស្សធម៌ Bill & Melinda Gates។ លោក Gates ទម្លាយ​ឱ្យដឹងថា នរណា​ក៏​អាច​ទទួលបាន​ជោគជ័យ​ដាច់ខាត​មួយ​បើ​គាត់​មាន​គោលដៅ​ច្បាស់លាស់។ ចំពោះ​វិស័យហរិញ្ញវត្ថុ​ក៏​ដូច្នោះ​ដែរ។ ឧទាហរណ៍ គោលដៅ​ថា​ត្រូវ​ដោះបំណុល​ឱ្យអស់ ឬដើរ​កម្សាន្ត​ជុំវិញ​ពិភពលោក កាលបើ​មាន​គោលដៅ​ច្បាស់​នោះ​ការ​សន្សំ​ប្រាក់​របស់​យើង​មាន​ប្រសិទ្ធភាព​ជាង។

យុទ្ធសាស្ត្រទី២៖ ធ្វើឱ្យ​ល្អ​បំផុត តាម​លទ្ធភាព​ដែលមាន

លោក Gates ក៏​ណែ​នាំឱ្យ​យើង ធ្វើឱ្យ​ល្អ​បំផុត​តាម​លទ្ធភាព​ដែលមាន​ចំពោះអ្វីៗដែល​យើង​បានទទួល។ ខណៈ​មាន​បំណុល​ច្រើន​ឬ​ស្ថានភាព​ហិរញ្ញវត្ថុ​អាក្រក់ ឬមិន​ពេញចិត្ត​និង​ការទិញ​ប្រាក់​បង់​រំលស់ អាចធ្វើឱ្យ​អ្នក​នឿយណាយបាក់​ទឹកចិត្ត។ ត្រូវ​ចងចាំ​ថា​អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​សេដ្ឋកិច្ច ឬហិរញ្ញវត្ថុ​មួយ​ដែល​ល្អ​ជាង​អ្នកដទៃ​ជា​ច្រើ​រូប ដូច្នេះ​ត្រូវ​ខំ​ហើយ​ខំ​ទៀត​ឱ្យ​អស់ពី​សមត្ថភាពកុំ​បណ្តោយ។

យុទ្ធសាស្ត្រទី៣៖ ព្យាយាម​និង​អត់ធ្មត់

លោក Bill Gates បាននិយាយថា “ជោគជ័យ​នឹងមិន​មកភ្លាមៗ ហើយ​គ្មាន​នរណា​រកបាន​រាប់សិប​លានដុល្លារ គ្រាន់តែ​ឆ្លង​មួយ​យប់​នោះទេ”។ បញ្ហា​មិនមែន​ស្ថិត​លើ​ភាព​រាំងស្ទះ​ហិរញ្ញវត្ថុ​ដែល​អ្នក​កំពុង​ជួបប្រទះ​ទេ អ្វីដែល​សំខាន់​ គឺ​សេចក្តី​ព្យាយាម​អត់ធ្មត់​អស់​យើងម្នាក់ៗហ្នឹងឯង។ ការតាំង​ចិត្ត​សងបំណុល សន្សំសំចៃ​ឬ​បង្កើត ​និង​អនុវត្ត​ត្រឹមត្រូវ​តាម​ផែនការ​ចំណាយ​ម្មត់ ចត់​មួយ​ជោគជ័យ​បាន ​ល្គឹ​ក​ណា​អ្នកមាន​ការតាំង​ចិត្ត​និង​ព្យាយាម​អត់ធ្មត់​អនុវត្តន៍​វាយ៉ាងសកម្ម។

យុទ្ធសាស្ត្រទី៤៖ កុំ​បែរខ្នង​ដាក់​ឧបសគ្គ

ក្នុង​កិច្ចសម្ភាសន៍​ជាច្រើន Gates រមែង​និយាយថា “អ្នក​ដាច់ខាត​មិនអាច​បែរខ្នង​ដាក់​ឧបសគ្គ បើ​ចង់​ទទួលបាន​ជោគជ័យ” ។ ចំពោះ​វិស័យ​ហរិញ្ញវត្ថុ​ មិន​ថា​បុគ្គល​ឬ​ស្ថាប័ន​រមែង​ពើបប្រទះ​បញ្ហា តែអ្នក​មិនត្រូវ​ទុកឱ្យ​បញ្ហា​អស់នេះ​ធ្វើឱ្យ​បាក់​ទឹកចិត្ត​ទេ ។ ត្រូវ​ជឿជាក់ថា​គ្មាន​ចំណង​ណា ​ដែល​គ្មាន​មុខ​សម្រាប់​ស្រាយ​ឡើយ ឧទាហរណ៍​ស្វែងរក​ការងារ​បន្ថែម លក់​ចោល​នូវ​ទ្រព្យ​ឬ​របស់របរ​មិនចាំបាច់ ឬបន្ថយ​ការចំណាយ​នានា​តាម​ដែរ​អាច។

យុទ្ធសាស្ត្រទី៥៖ រៀន​ដក​ពិសោធន៍​ពី​ការបរាជ័យ

“ជោគជ័យ​ជា​គ្រូ​អន់។ វា​ធ្វើឱ្យ​គ្រប់​អ្នក​ឆ្លាត​វៃ​យល់ថា​ខ្លួនគេ​មិនអាច​បរាជ័យ” នេះ​ជា​អ្វីដែល Gates ចង់ឱ្យ​គ្រប់គ្នា​ដឹង​និង​ចងចាំ​ខណៈ​យើង​មិនទាន់​ស្ថិតក្នុង​ភាពបរាជ័យ។ សឹង​ថា​គ្រប់​មហាសេដ្ឋី ឬបុគ្គល​ល្បីឈ្មោះ​ទាំងអស់ សុទ្ធ​តែមាន​ពេលវេលា​ដ៏​អាក្រក់​ក្នុង​ជីវិត​ដែល​ពួកគេ​ត្រូវ​ឆ្លងកាត់។ រៀនសូត្រ​ ឬ​ត្រាប់​តាមរបៀប​ជោគជ័យ​របស់​ពួកគេ​នឹងមិន​ពិបាក តែ​អនុវត្ត​វា​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងស្ថានភាពប្លែកៗគ្នា​របស់​យើងម្នាក់ៗ ពិតជា​មិន​ស្រួល​បន្តិច​សោះឡើយ។

យុទ្ធសាស្ត្រទី៦៖ ដេញតាម​មហិច្ឆតា​មិន​ជ្រុលនិយម

ល្បិច​មួយទៀត​ដើម្បី​ជោគជ័យ​បាន Bill Gates ឱ្យដឹង​នោះ​គឹ “ត្រូវ​ដេញតាម​មហិច្ឆតា​មិន​ជ្រុលនិយម” ។ គាត់​និយាយថា បើ​ធ្វើ​ការងារ​អ្វីមួយ​ដែល​យើង​ពេញចិត្ត មិន​ប្រាកដ​យើង​មានបាន​មួយ​រំពេច​នោះទេ តែ​វា​ជម្រុញ​ចិត្ត​ឱ្យ​យើង​បន្តធ្វើ​ដោយ​យកចិត្តទុកដាក់​រហូត​ទទួលបាន​ជោគជ័យ។ និយាយ​ខ្លី​យើង​ត្រូវ​ហ៊ាន​ខ្ចីប្រាក់​គេ ត្រៀមខ្លួន​ទទួល​ហា​និ​ភ័យ​ហរិញ្ញវត្ថុ ​ដើម្បី​សម្រេច​សុបិន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ ឬរៀនសូត្រ​បង្កើន​ចំណេះវិជ្ជា …. ជាក់ស្តែង​មិនតិច​នាក់​ទេ​ជោគជ័យ​ដោយ​ដេញតាម​មហិច្ឆតា​មិន​ជ្រុលនិយម​របស់ខ្លួន។

យុទ្ធសាស្ត្រទី៧៖ ធ្វើ​គ្រប់យ៉ាង​ឱ្យសាមញ្ញធម្មតា

នេះ​ក៏​ជា​ឱវាទ​របស់ Warren Buffet អ្នកមាន​លេខ៣ របស់ពិភពលោក ​និង​ជាទី​ប្រឹក្សា​ហរិញ្ញវត្ថុ​របស់ Bill Gates។ មិនចាំបាច់​ត្រូវធ្វើ​ឱ្យ​ស្ថានភាព​ ឬ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ទៅជា​ស្មុ​គ្រ​ស្មាញ​នោះទេ។ ផែនការ​ធម្មតា​តែមាន​ប្រសិទ្ធភាព រមែង​ត្រូវបាន​អនុវត្តតាម​ដោយ​ជោគជ័យ។ ឧទាហរណ៍​ ជំនួស​ឱ្យ​ការបង្កើត​បញ្ជីរាយឈ្មោះ​វែង​អន្លាយ​នូវ​ទង្វើ​ត្រូវធ្វើ​ដើម្បី​សន្សំសំចៃ​អ្នក​គ្រាន់តែ​បង្កើត​យន្តការ​ស្វ័យប្រវត្តិ​មួយ​ប​ញ្ជូ​ល​រាល់​ខ្ទង់​ចំណូល​ចូលទៅ គណនី​សរុប​មួយ មុនពេល​ចំណាយ​ជាការ​ស្រេច។ ដោយ​វិធី​នេះ​អ្នក​អាចមាន​ពេល​គិត​និង​សម្រេចចិត្ត​ត្រូវ​ថា​អ្វី​ត្រូវ​ចាយ ហើយ​មួយណា​ចាយ​មុន ហើយ​ប្រាក់​សរុប​ក្នុង​គណនី​នឹង​បង្កើន​ការប្រាក់​សន្សំ​ឬ បន្ថយ​ការប្រាក់​ខ្ចី​របស់​អ្នក​ស្រេច។

យុទ្ធសាស្ត្រទី៨៖ ត្រងត្រាប់​ស្តាប់​ដំបូន្មាន​ល្អ

Bill Gates លើកទឹកចិត្ត​ឱ្យ​យើងទាំងអស់គ្នា​ស្តាប់​តាម​ដំបូន្មានល្អៗ មិន​ថា​យើង​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ។ រាល់ដំ បូន្មាន​ល្អៗ ជា​ប្រទីបនាំ​ឱ្យ​យើង​រកឃើញ​ផ្លូវ​ដើរ​ចេញពី​រូងភ្នំ​ដ៏​ងងឹតសូន្យ។ ឧទាហរណ៍​ ដំបូន្មាន​ពី​មិត្ត​ម្នាក់​ធ្លាប់​ជំពាក់​បំណុល​គេ​វ័ណ្ឌក អាចជួយ​ឱ្យ​យើង​មិន​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដូច​គាត់បាន។

យុទ្ធសាស្ត្រទី៩៖ ប្រមូលគ្រប់គ្រង ​និង​ប្រើប្រាស់​ទិន្នន័យ ដែល​មាន​ផល​ចំពោះ​យើង

គ្មាន​នរណា​ចម្លែក​ចិត្ត​ទេ ខណៈ Bill Gates អច្ឆរិយៈបុគ្គល​ក្នុង​វិស័យ​បច្ចេកវិទ្យា​អះអាងថា ប្រមូលគ្រប់គ្រង​និង​ប្រើប្រាស់​ទិន្នន័យ​ដែលមាន​ផល​ចំពោះ​យើង ដើម្បីទទួលបាន​ជោគជ័យ។ គាត់​អះអាងថា ​នេះ​ជា​ដំបូន្មានមួយៗ ត្រូវ​ប្រកាន់ខ្ជាប់​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ឯកជន។ ឧទាហរណ៍​មុនពេល​ទិញទំនិញ​កាលី​ប​មួយ (ទំនើប) យើង​ត្រូវ​ប្រៀបធៀប​រវាង​ម៉ាក​ផ្សេង ព្រមទាំង​រិះគិត​ថា​ប្រើ​កាត​ឥណទាន​របស់​ធនាគារ​ណាមួយ​មាន​ប្រយោជន៍​ជាង។

យុទ្ធសាស្ត្រទី១០៖ យុទ្ធសាស្ត្រ​មានប្រសិទ្ធភាព

ដំបូន្មាន​ចុងក្រោយ​របស់ Bill Gates គឺ​យើង​ត្រូវមាន​យុទ្ធសាស្ត្រ​ឱ្យមានប្រសិទ្ធភាព នេះ​ជា​សោរ​បើកទ្វារ​ជោគជ័យ។ វា​មិន មែនជា​បញ្ហា​ទេ ខណៈ​អ្នកសម្រេចចិត្ត​ខ្ចីលុយ​ប្រើប្រាស់ អ្វី​សំខាន់​គឺ​ចាំបាច់​ត្រូវ​ខ្ចី​មែន​ទេ? ស្ថានភាព​ហិរញ្ញវត្ថុ អ្នក​ធានាថា​បំណុល​មិន​បង្ក​រលើ​គ្នា​ទេ ទើប​ជា​បញ្ហាសំខាន់។ ដូច្នេះ​ត្រូវមាន​យុទ្ធសាស្ត្រ​ ដែលមានប្រសិទ្ធភាព​រកប្រាក់​ដោះបំណុល​វិញបាន៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាយជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here