អបអរសាទរ! ថ្ងៃ​ទី៩ វិច្ឆិកា ​​​ខួប​​អនុ​ស្សា​វរីយ៍​​​លើក​ទី​៥៩ នៃទិវា​​បុណ្យ​​ឯក​​រាជ្យ​​ជាតិ​

0
61

សម្ដេចព្រះ​នរោត្ដម សីហ​នុ ទ្រង់​បាន​លះបង់​ព្រះ​កាយពល និងព្រះ​បញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ ក្នុង​ក្រប​ខណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាម ទារ​ឯករាជ្យ​នៅ​កម្ពុជា​ឱ្យ​រួច​ចាក​ផុត​ពី​អាណា និគម​និយម​បារាំង ។ យើង​សូម​ដកស្រង់​ប្រវត្ដិ សង្ខេបនៃ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ នៅ​កម្ពុជា​ដូច​តទៅ​នេះ៖

Related image

១-​តាម​សន្ធិសញា​ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៩ បារាំង​បាន​ទទួលស្គាល់​តាម​ផ្លូវច្បាប់​នូវ ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

២-​ជា​គោលការណ៍​តាម​ផ្លូវច្បាប់​ឯករាជ្យ នេះ យើង​ទទួល​បាន​មែន ប៉ុន្ដែ​ចំពោះ​ការ​អនុ វត្ដ​ន៍​ជាក់ស្ដែង ឯករាជ្យ​នេះ​នៅ​ខ្វះ​វិស័យ​ជា ច្រើន​ទៀត ដូច​ជា អធិបតេយ្យ​ខាង​យុត្ដិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការ ប្ដូរ និង​ការ​ឱ្យ​ចាយ​ធនប័ត្រ ដើម្បី​ឱ្យ​មាន​ឯក រាជ្យ​ទាំងស្រុង ។

៣-​តាម​សេចក្ដី​ប្រកាស​ថ្ងៃ​ទី​១៥ ខែ មិថុនា ឆ្នាំ​១៩៥២ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ នរោត្ដម សីហ​នុ បាន​សន្យា​យ៉ាង​ឱឡារិក ចំពោះ​​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​ថា «​ព្រះ​អង្គ នឹង​ដណ្ដើម​យក​ឯករាជ្យ​ទាំងស្រុង​នេះ ដើម្បី មាតុភូមិ​ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាង​យូរ​បំផុត​»។

៤-​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ បាន​ស្ដេច យាង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះ ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ របស់​កម្ពុជា​ជាមួយ​ប្រមុខរដ្ឋ​បារាំង ។

៥-​នៅ​ដី​ឡា​ណា​ពូ​ល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ ១៩៥៣ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះនរោត្ដម សីហ​នុ បាន​ផ្ញើ​ព្រះរាជ​សារលិខិត មួយ​ច្បាប់​ជូន​ចំពោះ​លោក​វាំង​សង់ អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដើម្បីរៀបរាប់​បង្ហាញ​ឱ្យ​ប្រធានាធិបតី​នៃ​សា​ធា រណ​រដ្ឋ​បារាំង​ដឹង​ពី​ភាព​ចាំបាច់​សំដៅ​ធ្វើ​ឱ្យ បារាំង​ពង្រីក​ក្រប​ខណ្ឌ​ឯករាជ្យ​ខ្មែរ ។

ភ្ជាប់​នឹង​ព្រះរាជ​សារលិខិត​នេះ មានការ សិក្សា​គ្រប់គ្រាន់ ដោយ​ទឡ្ហីករណ៍​សំអាង បញ្ជាក់​អំពី​ការ​ទាមទារ​របស់​សម្ដេច និង​ការ ផ្ដល់​យោបល់​ពី​បែបបទ​នៃ​ការ​ផ្ទេរអំណាច​ជា យថាហេតុ ។

នៅ​ដី​ឡា​ណា​ពូ​ល ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ ១៩៥៣ បន្ទាប់​មក​នៅ​ហ្វុ​ង​តែ​ន​ណា​ប្លូ ថ្ងៃ​ទី ៣ ខែមេសា ឆ្នាំ​១៩៥៣ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្ដម សីហ​នុ បាន​សរសេរ​ព្រះ រាជ​សារលិខិត​ចំនួន​២​ច្បាប់​បន្ដ​ទៀត ផ្ញើ​ជូន វាំង​សង់ អូ​រី​យ៉ូ​ល និង​រដ្ឋាភិបាល​បារាំង ដើម្បី បំពេញបន្ថែម​លើ​ទស្សនៈ​របស់​ព្រះ​អង្គ​ដែល ទាក់ទង​ទៅ​នឹង​ឯករាជ្យ​ខ្មែរ និង​ដើម្បី​ស្នើ​ឱ្យ រដ្ឋាភិបាល​បារាំង​ប្រញាប់ប្រញាល់​ដោះ ស្រាយ​បញ្ហា​នេះ ។

៦-​នៅ​ចំពោះ​មុខការ​លាក់លៀម​របស់ រដ្ឋាភិបាល​បារាំង ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហ​នុ វរ្ម័ន បាន​យាង​ចាកចេញ ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ ១៩៥៣ ឆ្ពោះទៅ​កាន់​ប្រទេស​កា​ណា​ដា និង សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ​ព្រះ​អង្គ​បាន ធ្វើ​យុទ្ធនាការ​ឃោសនា ដើម្បី​ឯករាជ្យ​របស់ ប្រទេស​ព្រះ​អង្គ ។

សេចក្ដីថ្លែងការណ៍​របស់​ព្រះករុណា​ព្រះ បាទ​សម្ដេចព្រះ​នរោត្ដម​សីហ​នុ ត្រូវ​បាន​ចុះ ផ្សាយ​ដោយ​កាសែត​ដ៏​ធំ «ញូ​វ​យ៉​ក​ថែម​» នៅ ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​១៩៥៣ លាន់ឮ​ខ្ទរខ្ទារ ពេញ​ពិភពលោក​ទាំងមូល ហើយ​បាន​បង្ខំ​ឱ្យ រដ្ឋាភិបាល​បារាំង ទទួល​យល់ព្រម​ធ្វើការ​ចរចា​​ជា​មួយ​តំណាង​ផ្ទាល់​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ  តំណាង នេះ​គឺ​លោក​ប៉ែន នុ​ត ដោយ​មានការ​ចូលរួម ពី​លោក​សម សារី ផង ។

៧-​ការ​ចរចា​នៅ​ប៉ា​រី​ស បាន​ឈាន​ទៅ​ដល់ សំណើ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មាន​ប្រទេស បារាំង​យល់ព្រម​ផ្ដល់​សម្បទាន​ដ៏​សំខាន់​ខ្លះ ដល់​កម្ពុជា ។

ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​១៩៥៣ លោក ប៉ែន នុ​ត បាន​អញ្ជើញ​វិល​ត្រឡប់​មក​កាន់ កម្ពុជា​វិញ ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ អំពី​លទ្ធផល ដែល​ទទួល​បាន​នៅ​ប៉ា​រី​ស ។

ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ បាន​យាង​មក​កាន់​រាជធានី​ភ្នំពេញ នៅ​​​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជា មួយ​សហសេវិក និង​នាយក​រដ្ឋមន្ដ្រី​របស់​ព្រះ​អង្គ ។

៨-​ចំពោះ​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ ដែល បាន​ថ្វាយ​ព្រះ​កិត្ដិយស​ចំពោះ​ព្រះ​អង្គជា​អ្នក ទទួល​ជ័យ​ជំនះ និង​ជា​វីរបុរស​នោះ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ទ្រង់​បាន សន្យា​យ៉ាង​មហោឡារិក​នៅ​ក្នុង​ព្រះ​សុន្ទរ កថា​មួយ ដែល​ទ្រង់​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ ឧសភា ឆ្នាំ​១៩៥៣ ពី​ព្រះ​ទីនាំង​ចន្ទ ឆាយា​ថា «​ព្រះ​អង្គ​នឹង​បូជាជីវិត​ដើម្បី ដណ្ដើម​យក​ឯក រាជ្យ​ឱ្យ​បាន​១០០​ភាគរយ»​។

៩-​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​១៩៥៣ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​ថៃ ក្រោយ​ពី​មាន​សេចក្ដី​ប្រកាស​មួយ​ដែល ទាក់ ទាញ​ពិភពលោក​ស្ដី​ពី​ការ​មិន​ពេញចិត្ដ​និង បំណងប្រាថ្នា​ស្របច្បាប់​របស់​ប្រជាជន​ខ្មែរ ។ ការ​មិន​ពេញចិត្ដ​នេះ​អាច​នាំ​មក​នូវ​ផលវិបាក យ៉ាងធ្ងន់ធ្ងរ​ទាំង​សំរាប់​ប្រទេស​កម្ពុជា និង​ពិភព លោក​ទាំងមូល ។

១០-​ក្រោយ​ពី​បានដឹង​ថា គ្រប់​ប្រជាជាតិ មានការ​យោគយល់​ចំពោះ​ការ​ទាមទារ​ឯក រាជ្យ និង​ចំពោះ​ព្រឹត្ដិការណ៍​នៅ​ប្រទេស កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហ​នុ បាន​យាង​ត្រឡប់​មក​មា​តុ ភូមិ​របស់​ព្រះ​អង្គ​វិញ ហើយ​យាង​ទៅ​គង់នៅ​តំបន់​ស្វយ័ត​មួយ​ដែល រួម​មាន​ខេត្ដសៀមរាប បាត់ដំបង​និង​កំពង់ធំ ។

ស្វយ័ត​ភាព​ផ្នែក​យោធា​នៃ​ខេត្ដ​ទាំងនេះ ត្រូវ​បាន​ប្រគល់​ឱ្យ​ប្រទេស​កម្ពុជា ដោយ​មាន ការ​ទាមទារ​មួយ​របស់​ព្រះរាជា ដែល​បាន​ធ្វើ ឡើង​នៅ​ឆ្នាំ​១៩៤៩ សំរាប់​ខេត្ដសៀមរាប និង ខេត្ដកំពង់ធំ និង​នៅ​ឆ្នាំ​១៩៥២ សំរាប់​ខេត្ដ បាត់ដំបង ។

ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ទ្រង់​បាន​ប្រកាស​ថា ព្រះ​អង្គ​នឹង​យាង ចូល​រាជធានី​វិញ នៅ​ពេល​ណា​ដែល​បារាំង ព្រម ផ្ទេរ​មក​ឱ្យ​ប្រទេស​កម្ពុជា​វិញ​នូវ​កេ​តន ភ័​ណ្ឌ​ចុង ក្រោយ​នៃ​ឯករាជ្យ​របស់​ខ្លួន ។

ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្ដម សីហ​នុ ទ្រង់​បាន​បង្កើត​កងកំលាំង​ជីវពល និង​នារី    ក្លាហាន​ដែល​ក្រោយមក​មាន​តួនាទី​យ៉ាង ធំធេង ។

លោក​ប៉ែន នុ​ត នាយក​រដ្ឋមន្ដ្រី​ទទួល​បន្ទុក រ៉ាប់រង​ការពារ​តំបន់​ស្វយ័ត​របស់​ព្រះរាជា ។

១១-​ការ​ចរចា​ដែល​ប្រព្រឹត្ដ​ទៅ​នៅ​ក្រុង ភ្នំពេញ ដោយ​មានការ​ណែនាំ​ពី​ព្រះរាជា និង ក្រោម​ការ​ដឹកនាំ​របស់​លោក​ប៉ែន នុ​ត បាន សំរេច​ដោយ​ជោគជ័យ​ទាំងស្រុង ។

Related image

នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​១៩៥៣ មាន ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​អំណាចតុលាការ ។ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ ១៩៥៣ មាន​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម   ព្រៀង​ផ្ទេរ​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ចុងបញ្ចប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ មានការ​ចុះ​ហត្ថ លេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​អធិបតេយ្យ​ខាង យោធា​របស់​ប្រជារាស្ដ្រ​ខ្មែរ​នៅ​ទូ​ទាំង​ព្រះរាជា ណា​ចក្រ​កម្ពុជា ។

ជាមួយ​គ្នា​នេះ អធិបតេយ្យ​ទាំងមូល​លើ ផ្នែក​ការទូត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្ដូរ លិខិត រវាង​រដ្ឋាភិបាល​បារាំង និង​រាជរ​ដ្ឋា ភិ​បាល (​ចម្លើយ​របស់​រដ្ឋាភិបាល​បារាំង ចំពោះ​កំណត់ មួយ​របស់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣ ដែល​ប្រគល់​ដោយ​អគ្គស្នងការ របស់​​សាធារណរដ្ឋ​បារាំង លេខ​៣៩៣​អ៊ែ ចុះ​ថ្ងៃ ទី​២៤ ខែកក្កដា ឆ្នាំ ១៩៥៣ លិខិត​ទទួល និង ភាព​ត្រឹមត្រូវ​លើ​ការ​អនុវត្ដន៍​កិច្ចព្រម​ព្រៀង មាន​ចែង​ក្នុង​កំណត់​មួយ​សំរាប់​រាជរដ្ឋាភិបាល ដែល​ប្រគល់​ជូន​អគ្គស្នងការ​នៃ​សាធារណរដ្ឋ បារាំង​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣ ក្រោម​លេខ ៦៧-​ប៉េ​.​សេ​.​អែ​ល​.​អឹ​ម​) ។

១២-​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះ ករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ស្ដេច​បាន​យាង​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​វិញ ។ លើ​ចម្ងាយ​ផ្លូវ​៣០០​គីឡូម៉ែត្រ ដែល ព្រះ​អង្គ​ធ្វើ​ដំណើរ ប្រជារាស្ដ្រ​ខ្មែរ​ក្នុង​ក្ដី​រំជួល ចិត្ដបាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​ជោគជ័យ មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។

នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន សន្និសីទ​ក្រុង​ហ្សឺ​ណែវ​មាន​ធ្វើ​ពិធី​មួយ​នៅ មុខ​ព្រះ​បរមរាជវាំង​ដែល​ឧទ្ទិស​ចំពោះ​ការ​ដក ថយ​នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។ លោក​ឧត្ដមសេនីយ៍​ឡង់​ក្លាត បាន​ប្រគល់ យ៉ាង​មហោឡារិក​នូវ​អំណាច​បញ្ជាការ​របស់ ខ្លួន​ថ្វាយ​ព្រះរាជា ។

កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯក រាជ្យ​របស់​ខ្មែរ​បាន​ក្លាយទៅជា​ឯករាជ្យ​អចិ ន្ដ្រៃ​យ៍ និង​ទាំងស្រុង​។ វិបត្ដិ​រវាង​ខ្មែរ​និង​បារាំង ត្រូវ​បាន​បញ្ចប់ ។

ពពក​ខ្មៅ​ចុង​ក្រោយ​ដែល​បិទ​បាំង​មិត្ដ ភាព​ខ្មែរ បារាំង​បាន​រលាយ​សាបសូន្យ​ទាំង ស្រុង បន្ទាប់​ពី​ការ​ទទួលស្គាល់​ទាំងស្រុង​ពី ប្រទេស​បារាំង​នៅ​ខែធ្នូ ឆ្នាំ​១៩៥៤ លើ​អធិប តេ​យ្យ​ទាំងមូល​របស់​ប្រទេស​កម្ពុជា​លើ វិស័យសេដ្ឋកិច្ច និង​ហិរញវត្ថុ ។

គណៈប្រតិភូ​ខ្មែរ​ដែល​បញ្ជូន​ទៅ​ក្រុង​ប៉ា រី​ស ដោយ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហ​នុ ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​បារាំង​ទទួល​ស្គាល់ ជា​ផ្លូវការ គឺ​ត្រូវ​ដឹកនាំ​ដោយ លោក​ចាន់ ណា​ក បន្ទាប់​ពី​លោក​បាន​ទទួលមរណភាព​នៅ​ទីក្រុង ប៉ា​រី​ស​នោះ គណៈប្រតិភូ​ខ្មែរ​ត្រូវ​ដឹកនាំ​ដោយ លោក​ញឹក ជូ​ឡុ​ង និង​នៅ​ចុង​ក្រោយបង្អស់​ដឹក នាំ​ដោយ​លោក​អូ ឈឹ​ន ដែល​នៅ​ពេល​នោះ​ជា ឧបនាយករដ្ឋមន្ដ្រី និង​ចូលរួម​ដោយ​លោក​សឺ​ន សាន ។

១៣-​នៅ​ខែកក្កដា ឆ្នាំ​១៩៥៤ ការ​ចុះ​ហត្ថ លេខា​លើ​កិច្ចព្រមព្រៀង​នៅ​ហ្សឺ​ណែវ បាន ប្រព្រឹត្ដ​ទៅ​ដោយ​រួម​បញ្ចូល​គូប​ដិ​បក្ស ដែល មាន​វិវាទ​នៅ​ឥណ្ឌូចិន ។ នៅ​សន្និសីទ​ក្រុង​ហ្សឺ ណែវ ព្រះមហាក្សត្រ​បាន​បញ្ជូន​គណៈប្រតិភូ មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ទេព ផ​ន នៅ​ពេល នោះ​ជា​រដ្ឋមន្ដ្រី​ការ​បរទេស និង​មាន​លោក​ញឹក ជូ​ឡុ​ង លោក សម សារី លោ​កន​ង គឹ​ម​នី លោក សឺ​ន សាន ។​ល​។ ដែល​ក្រោម​ការ​ណែនាំ​ពី​ព្រះ មហា ក្សត្រ​បានដឹង​ថា សន្និសីទ​ប្រកាស​ដកទ័ព របស់​ប្រទេស​ជិតខាង​មួយ​ចេញពី​ព្រះរាជា ណា​ចក្រ​កម្ពុជា ។

ប្រទេស​កម្ពុជា​ចេញពី​ស​ន្និ សី​ទ​ហ្សឺ​ណែវ​នេះ «​កក្កដា ឆ្នាំ​១៩៥៤» ដោយ គ្មាន​ការ​ខូចខាត​អ្វី​ទាំងអស់ ។ ផ្ទុយ​ពី​ប្រទេស ឡាវ និង​វៀតណាម ព្រះរាជាណាចក្រ​កម្ពុជា  អាច​ចៀសវាង​ការ​បែងចែក​ទឹកដី ។

១៤-​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ    នរោត្ដម សីហ​នុ យ៉ាងតិច​៣​ឆ្នាំ ទើប​អាច    បំពេញ​នូវ​កិច្ចសន្យា​របស់​ព្រះ​អង្គ​ចំពោះ​ប្រជារាស្ដ្រ ។ ប្រជារាស្ដ្រ​ខ្មែរ​បាន​ថ្វាយ​ព្រះ​ឋានៈ ចំពោះ​ព្រះ​អង្គ​ថា ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ ហើយ​តាម​សំណូមពរ​របស់​តំណាងរាស្ដ្រ​ក្នុង ក្រប​ខណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​ជាតិ រដ្ឋាភិបាល បាន​លើក​ព្រះ​អង្គជា​វីរបុរស​ជាតិ ស្រប​តាម មហា​កិត្ដិយស​ដ៏​ខ្ពង់ខ្ពស់ ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ៕ (កោះសន្តិភាព)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here