បុគ្គលដ៏ល្បី ៣ រូប ដែលបរាជ័យក្នុងសាលារៀន តែជោគជ័យក្នុងជីវិតយ៉ាងត្រចេះត្រចង់

0
118

ការសិក្សា និងជីវិតរស់នៅពុំមានផ្លូវដើរដូចគ្នាទាំងស្រុងទេ មានអ្នកខ្លះគេអាចជោគជ័យក្នុងការសិក្សា រៀនពូកែ និងបានបញ្ចប់ដល់ថ្នាក់ឧត្តមសិក្សាជាដើម តែមិនអាចជោគជ័យក្នុងជីវិត រស់នៅខ្វះសេចក្តីសុខ ឬអាចមានបញ្ហាផ្នែកហរិញ្ញវត្ថុជាដើមក្តី។ ខាងក្រោមនេះ គឺមនុស្សបីនាក់ ដែលបរាជ័យក្នុងសាលា តែគាត់បានជោគជ័យយ៉ាងខ្លាំងលើការងាររបស់ពួកគាត់ដ៏អស្ចារ្យ៖

Image result for steve jobs

១. លោក ស្ទីវ ចប (Steve Jobs) 

លោក Steve Jobs គឺជាអ្នកច្នៃប្រឌិត និងជាពាណិជ្ជករដ៏ល្បីឈ្មោះមួយរូប។ លោកជាសហស្ថាបនិក របស់ក្រុមហ៊ុន
Apple Inc. ដែលផលិត iPad និង iPhone និងបានធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមានតម្លៃបំផុតរបស់ពិភពលោក។ នៅឆ្នាំ១៩៧២ លោក Steve Jobs បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Homestead នៅក្នុងក្រុង Cupertino។ លោក Steve Jobs បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed នៅទីក្រុង Portland ក្នុងរដ្ឋ Oregon និងបានបោះបង់ចោលការសិក្សាបន្ទាប់ពីចូលរៀនបានមួយឆមាស។ លោក Steve Jobs បានទទួលមរណៈភាពក្នុងវ័យ ៥៦ឆ្នាំ កាលពីឆ្នាំ២០១១។

Image result for Bill Gates

២. លោក ប៊ឺល ហ្គេត (Bill Gates) 

លោក ប៊ីល ហ្គេត (Bill Gates) កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៥៥ ជាសហគ្រិនជនជាតិអាមេរិក និងជានាយកក្រុមហ៊ុន Microsoft ដីល្បីល្បាញបំផុត ក្រោយពីលោកបោះបង់ការសិក្សានៅសកលវិទ្យាល័យមួយ មកបង្កើតក្រុមហ៊ុន Microsoft និងបានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លារ។

៣. លោក Mark Zuckerberg

លោក Mark Zuckerberg ជាអ្នកសរសេរកម្មវិធី ជនជាតិអាមេរិក និងសហគ្រិនផ្នែកអ៊ីនធឺណែតដ៏ល្បីមួយរូប។ លោកក៏ជានាយកប្រតិបត្តិ និងស្ថាបនិក គេហទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook.com) ផងដែរ។ ជាពិសេស ជាកំពូលមហាសេដ្ឋីក្មេងជាងគេលើពិភពលោក មានទ្រព្យសម្បត្តិប្រមាណ ៥១,៨ ពាន់លានដុល្លារ បើគិតត្រឹមថ្ងៃទី១៤ ឧសភា ២០១៦។ គាត់កើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ នៅ White Plains ទីក្រុងញូវយ៉ក។

បន្ទាប់ពីបានបញ្ចប់ការសិក្សាពី Exeter ក្នុងឆ្នាំ ២០០២ Zuckerberg បានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ Harvard។ នៅឆ្នាំទី២ គាត់ជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រម្នាក់នៅក្នុងសាលា។ គាត់បានបង្កើតកម្មវិធីមួយដែលហៅ CourseMatch ដែលបានជួយសិស្សនិស្សិតជ្រើសរើសថ្នាក់របស់ខ្លួន ដោយផ្អែកលើការជ្រើសរើសវគ្គសិក្សា។ លោកក៏បានបង្កើត Facemash ដែលជាកម្មវិធីប្រៀបធៀប រូបថតសិស្សពីរនាក់នៅក្នុងសាលា និងអនុញ្ញាតអោយអ្នកប្រើប្រាស់ បោះឆ្នោតលើរូបភាពណាមួយដែលគួរឲ្យទាក់ទាញជាងគេ។ កម្មវិធីនេះបានក្លាយជាកម្មវិធីពេញនិយមដ៏ធំ ប៉ុន្តែក្រោយមកត្រូវបានបិទ ដោយរដ្ឋបាលសាលាមិនអនុញ្ញាត។

Zuckerberg និងមិត្តភក្តិរបស់លោក បានបង្កើតបណ្ដាញសង្គម ដែលអនុញ្ញាតឲ្យអ្នកប្រើបង្កើត Profile ផ្ទាល់ខ្លួនរបស់ពួកគេ បង្ហោះរូបភាព និងរក្សាទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត។ ពួកគេបានហៅវាថា Facebook ដែលធ្វើការចេញពីបន្ទប់ស្នាក់នៅមួយនៅសាកលវិទ្យាល័យ Harvard រហូតដល់ខែមិថុនា ឆ្នាំ ២០០៤។ បន្ទាប់ពីឆ្នាំទី២ របស់លោក Zuckerberg បានឈប់ពីមហាវិទ្យាល័យ ដើម្បីលះបង់ខ្លួនគាត់ផ្ទាល់ទៅលើ Facebook ឲ្យបានពេញលេញដោយការផ្លាស់ប្តូរទីតាំងទៅ Palo Alto រដ្ឋ California។ នៅចុងឆ្នាំ ២០០៤ នោះ Facebook មានអ្នកប្រើប្រាស់ ១លាននាក់។ រហូតមកដល់ពេលនេះ លោកក៏បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រផងដែរ។

ដូច្នេះហើយ នៅក្នុងការសិក្សារបស់អ្នកនេះពេលបច្ចុប្បន្ន មិនទាន់បានជោគជ័យ ឬរៀនមិនពូកែ ចូរកុំប្រញាប់អន់ចិត្ត ឬបាក់ទឹកចិត្ត និងត្រូវយកអ្នកទាំងបីនេះជាគំរូ ដើម្បីជាការលើកទឹកចិត្តបន្តជំហានដល់ក្តីស្រមៃឲ្យជោគជ័យ។ ចំពោះការសិក្សាគឺ គ្រាន់តែជាការសាងនូវគ្រឹះនៃចំណេះដឹងប៉ុណ្ណោះ ការចេះធ្វើឲ្យជីវិតជោគជ័យនៅពេលអនាគត ទើបជារឿងសំខាន់៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ចែករំលែក
អត្ថបទ​មុនសម្រង់ពាក្យសម្តីទាំង ២១ ប្រយោគ ដែលទាក់ទងនឹងការអានសៀវភៅ…
អត្ថបទ​បន្ទាប់ជីវប្រវត្តិរបស់ Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here