សម្រង់ពាក្យសម្តីទាំង ២១ ប្រយោគ ដែលទាក់ទងនឹងការអានសៀវភៅ…

0
528

១. អ្នកអានម្នាក់រស់នៅជាមួយជីវិតមួយពាន់មុនពេលដែលគេស្លាប់ ឯអ្នកដែលមិនចូលចិត្តការអាននឹងរស់នៅក្នុងជីវិតតែមួយគត់។ George R.R. Martin

២. យើងអានដើម្បីបានដឹងថាយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ។ William Nicholson

៣. កុំទុកចិត្តមនុស្សដែលមិនដែលដាក់សៀវភៅទៅតាមខ្លួន។ Lemony Snicket

៤. អានកាន់តែច្រើន អ្នកនឹងដឹងរឿងកាន់តែច្រើន រៀនកាន់តែច្រើន អ្នកនឹងដឹងពីកន្លែងដែលអ្នកត្រូវទៅកាន់តែច្រើន។ Dr. Seuss

៥. ប្រសិនបើយើងគ្មានពេលដើម្បីអានទេ យើងក៏គ្មានពេលដើម្បីសរសេរដែរ។ Stephen King

៦. យើងមិនចាំបាច់ដុតសៀវភៅដើម្បីបំផ្លាញវប្បធម៌នោះទេ គ្រាន់តែធ្វើឲ្យមនុស្សបញ្ឈប់ការអានវប្បធម៌នឹងរលាយឯង។ Ray Bradbury

៧. សូមគិតមុនពេលអ្នកនិយាយ តែសូមអានមុនពេលអ្នកគិត។ Fran Lebowitz

៩. សៀវភៅគឺជាកញ្ចក់ អ្នកអាចដឹងពីខ្លួនឯងនៅពេលដែលអ្នកអានជួបរឿងដែលអ្នកធ្លាប់បានជួបប្រទះរួចមកហើយ។ Carlos Ruiz Zafón

១០. ថ្ងៃនេះអ្នកអាន ថ្ងៃស្អែកអ្នកអាចក្លាយជាអ្នកដឹកនាំម្នាក់។ Margaret Fuller

១១. សៀវភៅល្អមួយក្បាលប្រៀបបាននឹងព្រឹត្តិការណ៍មួយនៅក្នុងជីវិតរបស់ខ្ញុំ។ Stendhal

១២. ខ្ញុំតែងយកសៀវភៅពីរក្បាលជាប់តាមខ្លួន មួយសម្រាប់អាន ហើយមួយទៀតសម្រាប់សរសេរ។ Robert Louis Stevenson

១៣. សៀវភៅល្អបំផុតគឺជាសៀវភៅដែលប្រាប់យើងនូវរឿងដែលយើងបានដឹងរួចមកហើយ។ George Orwell

១៤. យើងគួរតែសរសេរឲ្យបានច្រើនព្រោះយើងស្រលាញ់សាច់រឿង និងប្រយោគថ្មីៗ ពាក្យប្លែកៗនៅលើទំព័រសៀវភៅ។ ការសរសេរកើតចេញពីការអាន ហើយការអានជាគ្រូដែលប្រាប់យើងពីរបៀបសរសេរ។ Annie Proulx

១៥. នៅពេលដែលយើងអានសៀវភៅ ហើយយើងបានយកចិត្តទុកដាក់នឹងប្រយោគខ្លះនៅក្នុងសៀវភៅ ប្រយោគទាំងនោះនឹងតែងតែនៅជាមួយអ្នកជានិច្ច។ Louis L’Amour

១៦. សៀវភៅគឺជាកាដូដែលអ្នកអាចទទួលបានម្ដងហើយម្ដងទៀត។ Garrison Keillor

១៧. សៀវភៅមានច្រើនណាស់ ប៉ុន្ដែពេលវេលាដើម្បីអានសៀវភៅទាំងនោះមានមិនច្រើនទៀតទេ។ Frank Zappa

១៨. បន្ទប់ដែលគ្មានសៀវភៅ វាមិនខុសពីរូបកាយដែលគ្មានវិញ្ញាណនោះទេ។ Marcus Tullius Cicero

១៩. បើអ្នកគ្រាន់តែអានសៀវភៅដែលមនុស្សគ្រប់គ្នាកំពុងតែអាន នោះអ្នកនឹងអាចគិតបានតែត្រឹមអ្វីដែលអ្នកផ្សេងទៀតគេកំពុងគិតប៉ុណ្ណោះ។ Haruki Murakami

២០. ប្រសិនបើសៀវភៅដែលអ្នកចង់រកអានមិនទាន់មានអ្នកសរសេរទេ អ្នកត្រូវតែសរសេរវាឡើង។ Toni Morrison

២១. សៀវភៅ ជាគ្រូនៃអ្នកអាន៕ Mono Vichea

Image result for Book

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here