រមណីដ្ឋានកោះកេរ ជាអច្ឆរិយវត្ថុ និងជាតំបន់ប្រវត្តិសាស្រ្តខ្មែរ ដែលមិនគួរបំភ្លេចចោល

0
1702

មានអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជា បានមានប្រសាសន៍ថា ការសិក្សាផ្នែកបុរាណវិទ្យា និងប្រវត្តិវិទ្យា ស្ថាបត្យកម្ម សិលាចរិក សិល្បៈ បដិមាសាស្រ្តនិងការស្រាជ្រាវថ្មី ដោយប្រើបច្ចេកវិទ្យា ឡៃដា (Lidar) ការរៀបចំតំបន់ រមណីយដ្ឋាន និងច្បាប់អន្តរជាតិ ក្នុងការទប់ស្កាត់ក្នុងការ លួចវត្ថុបុរាណ និងការអភិរក្ស ការការពារសម្បត្តិ បេតិកភណ្ឌជាតិ ជូនដល់អ្នកស្រាវជ្រាវនិសិ្សត ព្រមទាំងសិស្សានុសិស្ស ដែលអញ្ជើញចូលរួម នៅក្នុងសិក្ខាសាលានេះ។ ជាពិសេស គឺការបណ្តុះបណ្ដាលស្មារតីយុវជន យុវតីជំនាន់ក្រោយ ក្នុងការរួមចំណែកសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរ និងថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ ឲ្យនៅស្ថិតស្ថេរគង់វង្ស។

Related image

លោកបានបន្តថា នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាខ្មែរនាសម័យអង្គរ រជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១គ.ស) គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងតំបន់កោះកេរ។ ព្រះអង្គបានយាងចេញពីរាជធានីទៅកាន់តំបន់ភូមិភាគខាជើង ឈៀងខាងកើត នៃតំបន់អង្គរចម្ងាយ ១២០គីឡូម៉ែត្រ នៅតំបន់ “ឆោកគគ៌្យរ” ដែលបច្ចុប្បន្នមានឈ្មោះថា “កោះកេរ” ។

Related image

Image result for ព្រះបាទរាជេន្រ្ទវរ្ម័នទី២ក្រោយពីការយាងសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមហស៌វរ្ម័នទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤គ.ស ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានយាងត្រឡប់មកសោយរាជ្យ នៅរាជាធានីអង្គរវិញ។ ប៉ុន្តែ គ្មាននរណាម្នាក់ ពន្យល់ពីមូលហេតុនៃការវិលត្រឡប់របស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានទេ។ ក្រោយពីការបោះបង់ចោលមកនៅតំបន់រាជធានី “កោះកេរ” នេះមិនសូវមានការអភិវឌ្ឍន៍អ្វីគួរឲ្យគត់សម្គាល់ឡើយ។

Image result for ព្រះបាទរាជេន្រ្ទវរ្ម័នទី២

Image result for ព្រះបាទរាជេន្រ្ទវរ្ម័នទី២

ម្យ៉ាងវិញទៀត បើសិនជាយើងពិនិត្យមើលលើសំណង់ប្រាសាទ ដែលមានច្រើនស្អេកស្កះ នៅតំបន់កោះកេរ យើងឃើញថា សំណង់ “កោះកេរ” ភាគច្រើនត្រូវបានកសាងក្នុងរយៈពេលខ្លី នៃរជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៤ តែប៉ុណ្ណោះ។ ក្រៅពី តំបន់កោះកេរ យើងឃើញមានប្រសាទមួយចំនួន ដែលសាងសង់ក្នុងរចនាថដូចគ្នា នៅតំបន់ផ្សេងៗទៀត ដូចជា ប្រាសាទ ក្រវ៉ាន់នៅអង្គរ នាងខ្មៅតាកែវ ជើងអង្គនៅកំពង់ចាម ប្រាសាទមួយចំនួន នៅជើងភ្នំដងរែក នៅក្នុងប្រទេសថៃបច្ចុប្បន្ន។ នៅក្នុងឆ្នាំ ១៩៧០ នៅតំបន់កោះកេរ ព្រមទាំងខេត្តព្រះវិហារទាំងមូល ត្រូវបានដាក់នៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម ។ រហូតដល់ឆ្នាំ ១៩៩៨ ក្រោយពីសមាហរណកម្ម ខ្មែរក្រហមរបស់រដ្ឋាភិបាល នៅតំបន់កោះកេរ ត្រូវបានបើកជាសាធារណៈ ឡើងវិញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទំាងការអភិវឌ្ឍន៍គួរឲ្យគត់សម្គាល់។

Image result for កោះកេរ

Image result for ព្រះបាទរាជេន្រ្ទវរ្ម័នទី២Related imageក៏ប៉ុន្តែ ជាអកុសល តំបន់កោះកេរ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិល ជាង ៣០ឆ្នាំ (១៩៧០-១៩៩៨) ការលួចវត្តុបុរាណ ការបំផ្លាញ ចំពោះសម្បត្តិបេតិកភណ្ឌជាតិបានកើតឡើងយ៉ាងអនាធិប្បតេយ្យ និងសភាពធ្ងន់ធរបំផុត ដែល ប្រសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។ នៅពេលនេះគឺក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា “កោះកេរ” បានក្លាយជាតំបន់រមណីយដ្ឋាន ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមទស្សនា។ ប៉ុន្តែនៅតំបន់ “កោះកេរ” បានប្រែមុខមាត់ថ្មី ពីតំបន់ដែលធ្លាប់តែជាសមរភូមិប្រយុទ្ធ ឥឡូវនេះបានក្លាយទៅជាតំបន់អភិវឌ្ឍ បៃតងយ៉ាងស្រស់ត្រកាល៕

សូមទស្សនាទស្សនីភាពនៃប្រាសាទកោះកេ ខាងក្រោយដូចតទៅ៖

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here