រឿងពិតទាំង ៧យ៉ាង ដែលអ្នកមិនធ្លាប់ដឹងពី George Washington ប្រធានាធិបតីទី១ របស់អាមេរិក

0
298

១ ការរៀនសូត្រ៖ George Washington​ លោកបានចូលរៀនអាយុ ៦ឆ្នាំ ហើយគាត់បានឈប់រៀននៅអាយុ ១៥ឆ្នាំ ក៏ទៅធ្វើជាស្ទង់មតិ ពីព្រោះម្ដាយរបស់គាត់ មិនមានប្រាប់គ្រប់គ្រាន់ដើម្បីឲ្យគាត់ទៅរៀនមហាវិទ្យាល័យ។

២ ជីវិភាពគ្រួសារ៖ នៅអាយុ ២៦ឆ្នាំ គាត់បានរៀបការជាមួយស្រ្តីមេម៉ាយឈ្មោះ Martha Dandridge ដែលមានកូនពីរនាក់រួចទៅហើយ មានឈ្មោះ Jacky និង Patsy វាជារឿងមួយគួរឲ្យសោកស្ដាយដែលក្នុងមួយជីវិតរបស់គាត់ ពុំមានកូនបង្កើតផ្ទាល់ខ្លួនទាល់តែសោះ។

៣ ការលូតកម្ពស់ដ៏ឆាប់រហ័ស៖ នៅពេលដែល George មានកម្ពស់ ៦feet, 2niches និងទម្ងន់ ២០០ pounds (91kg)។ គាត់ត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីម្នាក់ ដែលមានមាឌធំជាងគេមួយរូប។

៤ អាហារដែល  George ចូលចិត្តជាងគេ៖ គាត់ចូលចិត្តបំផុតគឺ Cream ស៊ុបសណ្ដែកដីញ៉ាំ ដំឡូងផ្អែមជាមួយដូងហើយសណ្តែកខ្សែជាមួយផ្សិត។

៥ ចំណងចំណូលចិត្តចំពោះសត្វ៖ គាត់បានបង្កាត់ពូជឆ្កែ ហើយមើលថែដូចជាសមាជិតគ្រួសាររបស់គាត់។ គាត់ថែមទាំងបានដាក់ឈ្មោះឆ្កែរបស់គាត់ប្លែកៗ ដូចជា Tartar, truelove, ហើយនឹង sweet lips ជាដើម។

៦ ជំងឺដែលធ្វើទុក្ខបុកម្នេញដល់ Georgeជម្ងឺឈឺធ្មេញបានរំខានគាត់អស់រយៈពេល ១ឆ្នាំ ពេញ នៅពេលគាត់មានអាយុ ៥៧ឆ្នាំ គាត់បានទៅដកធ្មេញទាំងអស់របស់គាត់ចោល។ បន្ទាប់ពីពេលនោះមកគាត់បានដាក់ធ្មេញក្លែងក្លាយជំនួសទាំងអស់។

៧ លំនៅស្ថានពេល George បានក្លាយជាប្រធានាធិបតី៖ ទោះបីជាគាត់បានជួយក្នុងការរៀបចំគម្រោងសាងសង់នៅរាជធានីថ្មី ដែលមានឈ្មោះគាត់នៅទីនោះក៏ដោយ តែគាត់មិនបានស្នាក់នៅទីនោះទេ។ ទីក្រុងញូវយ៉ក និងបន្ទាប់មក គឺភីឡាដិលហ្វា ដែលជារាជធានីរបស់ប្រទេសខណៈពេលដែលគាត់ជាប្រធានាធិបតី។

ប្រភព៖ scholastic ប្រែសម្រួលដោយ៖ អ៊ុក​ តារាជាតា

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here