កូរ៉េ​ខាងជើង​ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប​

0
118

កាសែត​ផ្លូវការ​កូរ៉េ​ខាងជើង RODONG SINMUN រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ មិថុនា ថា កូរ៉េ​ខាងជើង​គ្រោង​បាញ់​សាកល្បង​នា​ពេល​ខាង​មុខ​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ ។

យោង​តាម RODONG SUNMUN ថា ក្រោយ​ការ​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​អាវុធ​យុទ្ធសាស្ត្រ​មួយ​ចំនួន​នៅ​កូរ៉េ​ខាងជើង យើង​នឹង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ ។ ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ពិតជា​ទទួល​បាន​ជោគជ័យ​ដែល​នឹង​បង្ហាញ​ពី​បរាជ័យ​នៃ​នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​ចំពោះ​កូរ៉េ​ខាងជើង ។

កាសែត​នេះ​វាយតម្លៃ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ពុំ​ហ៊ាន​ធ្វើសង្គ្រាម​មួយ​ប្រឆាំង​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ឡើយ ។

ឧត្តមសេនីយ៍ JOSEPH DUNFORD នាយសេនាធិការ​កងទ័ព​អា​េ​ម​រិ​ក​ទទួលស្គាល់​ថា យូរ ឬ​ឆាប់​ក្រុង​ព្យុ​ង​យ៉ាង​នឹង​អាច​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ ។ ក្នុង​សន្និសីទ​អន្តរជាតិ SHANGRI-LA DIALOGUE នា​ប្រទេស​សិង្ហ​បុរី ឧត្តមសេនីយ៍​រូប​នេះ​ថ្លែង​ថា ការ​ប្រើប្រាស់​មី​ស៊ី​ល​បែប​នេះ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នាំ​ឱ្យ​ក្រុង​វ៉ា​ស៊ី​ន​តោន​មានការ​ព្រួយបារម្ភ ។

នា​ថ្ងៃ​ទី​៩ មិថុនា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត​របស់​ខ្លួន​នូវ​មី​ស៊ី​ល​បណ្តែត​ដី​-​សមុទ្រ​ប្រឆាំង​នាវា​ប្រភេទ​ថ្មី អាច​វាយប្រហារ​រាល់​នាវាចម្បាំង​របស់​សត្រូវ​ដែល​គំរាមកំហែង​កូរ៉េ​ខាងជើង ។ មី​ស៊ី​ល​នេះ​ផលិត​ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ការពារ​ជាតិ ៕

ប្រភព៖ កោះសន្តិភាព

ចែករំលែក
អត្ថបទ​មុនគំនូរមួយផ្ទាំងនេះបង្កប់អត្ថន័យដ៏អស្ចារ្យមិននឹកស្មានដល់
អត្ថបទ​បន្ទាប់បើ Jack Ma មក​ទិញ​ដី​វិនិយោគ​មែន​នោះ តើ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ទៅ​ជា​យ៉ាងណា ?
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here