ជូកឺលៀង៖ បើកាលៈទេសៈមកដល់ ទោះបីមិនចង់ឈ្នះក៏មិនកើតដែរ

0
596

ក្នុងការប្រយុទ្ធប្រឆាំងគ្នា (ប្រកួតប្រជែង) មិនមែនទាមទារត្រឹមតែឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវគិតលើបញ្ហាជាច្រើនទៀត ដែលអាចយកឈ្នះលើសត្រូវរបស់ខ្លួនបាន។ នៅក្នុងនោះ រួមមានដូចជា យុទ្ធសាស្ត្រ​ ល្បិចកល កម្លាំង ប្រាជ្ញា និងកាលៈ ទេសៈ (ពេលវេលា) ជាដើម។ ប្រសិនបើមានខុសឆ្គងតែបន្តិច ជីវិតក៏ត្រូវអស់ត្រឹមនោះដែរ។

នៅក្នុងវគ្គបញ្ចប់នៃសាច់រឿងសាមកុក ជូកឺលៀង បានរៀបចំខ្យុង ប្រែងកាត និងអុក ទុកសម្រាប់ទទួល សឺុម៉ាអុី ចូលសុី សន្ទួច។ ប៉ុន្តែជាអកុសលបំផុត ដែលពេលត្រីកំពុងតែជាប់សំណាញ់ (ភ្លើងឆាប់ឆេះ) ស្រាប់តែមានភ្លៀងមកធ្លាក់ចំកណ្តាល ហ្វូងកងទ័ពរបស់ សុឺម៉ាអុី ធ្វើឱ្យពួកគេរួចជីវិតនៅគ្រានោះតែម្តង។ មានមនុស្សជាច្រើននាំគ្នានិយាយថា គឺមកពីព្រហ្មលិខិត ឬកាល​ៈទេសៈមកផ្តល់ឱ្យ ជូកឺលៀង ប៉ុន្តែតាមពិតគឺមកពីច្បាប់ធម្មជាតិ ដែលប្រែប្រួលទើបមានភ្លៀងធ្លាក់ខុសរដូវ នាំឱ្យកើត រឿងអកុសលដល់ ជូកឺលៀង បែបនេះ។

សម្រាប់មនុស្សដែលឆ្លាត និងពូកែ តែចូរកុំសង្ឃឹមខ្លាំងពេក (១០០%) ព្រោះពេលខ្លះ វាមិនដូចបំណងយើងទាំងអស់ទេ មិនថាយើងចេះរៀបក្បួនសឹកល្អប៉ុណ្ណា ពូកែខ្លាំងក្លាប៉ុណ្ណា តែបើផ្ទុយនិងច្បាប់ធម្មជាតិ ឬធម្មជាតិមានការប្រែប្រួលវិញគឺយើង នឹងត្រូវចាញ់ដោយឥតប្រកែកបាន។ សាច់រឿងសាមកុកចុងបញ្ចប់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាមួយចំនួនគឺ មិនត្រូវរំពឹងខ្លាំងពេក នាំឱ្យខកបំណងដូចជាជូកឺលៀង រហូតក្អួតឈាមឈឺស្លាប់តែម្តង៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here