Steve Jobs៖ ចង់ទទួលជោគជ័យលើរឿងមួយ យើងមិនត្រូវធ្វើរឿងច្រើនពេកនោះទេ តែត្រូវខំព្យាយាមធ្វើរឿងតែមួយឲ្យវាល្អដាច់គេ ឬឥតខ្ចោះទើបវាប្រសើរបំផុតសម្រាប់យើង

0
220

ស្ថាបនិកក្រុមហ៊ុនApple លោក Steve Jobs លោកអ្នកច្បាស់ជាស្គាល់គាត់ហើយ ព្រោះគាត់ជាអ្នកបង្កើតថ្មីនៃបច្ចេកវិទ្យាសម័យទំនើបដែលបានហុចសមិទ្ធផលនាពេលបច្ចុប្បន្ននេះ មានដូចជាកុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន លោកបានលើកឡើងថា ចូលកុំព្យាយាមធ្វើរឿងច្រើនហួសពេក តែត្រូវធ្វើត្រឹមតែមួយឲ្យច្បាស់ទៅបានហើយ បើរកសុី ត្រូវចាប់ម្តងមួយ កុំចាប់ម្តងពីរបី។

ជាការពិតណាស់ ការធ្វើច្រើនក្នុងពេលតែមួយវាពិតជាលំបាកពេកហើយក្នុងការចង់បានលទ្ធផលល្អឥតខ្ចោះនោះ ព្រោះថាយើងនឹងគ្មានពេលច្រើន ដើម្បីផ្តោតលើរឿងតែមួយឲ្យបានល្អនោះទេ។ តាមពាក្យចាស់បុរាណតែងពោលថា ចាប់ពស់ ត្រូវចាប់ឲ្យជាប់ ហើយដើម្បីចាប់ជាប់ អ្នកមិនអាច ចាប់ម្តងពីរបីបានទ្បើយ។

Related image

លោក Steve Jobs បានពន្យល់ថា ចង់ទទួលជោគជ័យលើរឿងមួយ យើងមិនត្រូវធ្វើរឿងច្រើនពេកនោះទេ តែត្រូវខំព្យាយាមធ្វើរឿងតែមួយឲ្យវាល្អដាច់គេ ឬឥតខ្ចោះទើបវាប្រសើរបំផុតសម្រាប់យើង។ សម្រាប់លោកផ្ទាល់ លោកមិនព្យាយាមធ្វើរឿងណា ដែលលោកគិតថាវាចាំបាច់ ក្នុងពេលតែមួយដោយប្រថយុប្រថាននោះទេ ព្រោះវាអាចបាត់បង់ឱកាស ក្នុងការទទួលបានជោគជ័យក្នុងរឿងដែរយើងគិតថាសំខាន់សម្រាប់ជីវិតយើង។

ម្យ៉ាងវិញទៀត បើខំប្រឹងចាប់រឿងពីរបី ខណៈខ្លួនមានតែមួយ ទោះខំប្រឹងក៏លទ្ធផលដែលយើងទទួលបាននោះវាមិនសាកសមនឹងអ្វីដែលយើងខំចំណាយកម្លាំងនោះដែរ។

លោកបន្តថា ពេលដែរលោកបង្កើតក្រុមហ៊ុនដំបូង លោកគ្មានពេលទៅគិតរឿងអ្វីផ្សេង ក្រៅពីការងារឡើយ សូម្បីពេលខ្លះ លោកកំពុងតែផ្តោតធ្វើការងារនោះ ភ្លេចហូបបាយក៏មានដែរ។ កត្តាសំខាន់នៃការផ្តោតទៅលើរឿងតែមួយនេះហើយ ទើបធ្វើឲ្យ Steve Jobs ទទួលបានជោគជ័យ ដែលមនុស្សជាតិនឹកស្មានមិនដល់។ មេរៀនដ៏ល្អនេះ នឹងអាចផ្លូវមួយសម្រាប់យើងគិតពិចារណា តើគួរជ្រើសរើសធ្វើរឿងច្រើន ឬធ្វើរឿងតែមួយ ហើយផ្តោតវាឲ្យល្អឥតខ្ចោះតែម្តង?

 

ដោយ៖  ម៉ន វុទ្ធា (អ្នកសរសេរព័ត៌មានសេដ្ឋកិច្ច ជំនាញភាពជាអ្នកដឹកនាំ)

អត្ថបទដកស្រង់៖ Business Cambodia

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here