ប្រវត្តិដ៏ជូរចត់របស់ស្តេចដែកថែប Andrew Carnegie ធ្លាប់បង្ខំខ្លួនឯងឲ្យដេកដើម្បីបំបាត់ភាពអត់ឃ្លាន

0
365
បើគេរាប់ឈ្មោះរបស់មហាសេដ្ឋីដែលជាសហគ្រិនរកសីុ ដែលគេគោរពបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអាមេរិក និងប្រហែលរបស់ពិភពលោកផងដែរ នោះគេនឹងឃើញឈ្មោះ របស់លោកសេដ្ឋី Andrew Carnegie ដែលជាសេដ្ឋីផ្នែកក្រុមហ៊ុនដែកថែបធំបំផុតរបស់អាមេរិក។ គាត់ធំធាត់ទ្បើងក្នុងភាពក្រីក្រ មាននៅថ្ងៃខ្លះគាត់ត្រូវបង្ខំចិត្តលួងចិត្តខ្លួនឯងឲ្យដេក ព្រោះភាពអត់ឃ្លានពេក (ឃ្លានអាហារពេក) ដើម្បីបំបាត់ភាពស្រេកឃ្លានរបស់គាត់ និងគ្រួសារ។
Related image
លោក Andrew Carnegie ក្នុងរោងចក្រដែកថែប
គាត់បានចាប់ផ្តើមធ្វើការតាំងពី អាយុ១៣ឆ្នាំ ធ្វើការជាក្មេងនៅក្នុងរោងចក្រដំបាញ។ គាត់បានធ្វើការ ១២ ម៉ោង ក្នុងមួយថ្ងៃ ហើយ ៦ថ្ងៃ ក្នុងមួយសប្តាហ៍ នៅក្នុងរោងចក្រតំបាញ Pittsburgh។ នៅពេលទំនេរពីការងារកុមារ Andrew ជាមនុស្សដែលស្រេកឃ្លាននឹងការសិក្សា គាត់ចូលចិត្តរៀន និងអានខ្លាំងណាស់។ គាត់អានសៀវភៅរឿង បែបប្រវត្តិសាស្រ្តជាច្រើន ហើយតួអង្គក្នុងបេះដូងគាត់គឺ William Wallace, Robert The Bruce និង Rob Roy។  ថ្ងៃមួយគាត់បានទទួលឯក សារជាច្រើនពីមេទ័ព្វរបស់អាមេរិកម្នាក់ ហើយឯកសារទាំងនោះហើយ ដែលបានបើកជើងមេឃ នៃក្តីសុបិនរបស់យុវជន Andrew Carnegie។
Related image
Image result for Andrew Carnegie
លោក Andrew ក្រោយមកបានចាប់ផ្តើមសិក្សាពីវិស័យផ្លូវដែក និងបានវិនិយោគលើដែកថែប។ ច្រើនឆ្នាំក្រោយមកក្រុមហ៊ុនរបស់លោក បានក្លាយជាក្រុមហ៊ុនដែកថែបធំបំផុតមួយនៅសហរដ្ឋអាមេរិក ហើយលោកក៏បានក្លាយជាសេដ្ឋីមានបំផុតម្នាក់ និងត្រូបានគេគោរពបំផុតម្នាក់ដែរ នៅក្នុងប្រទេសរបស់លោកផ្ទាល់។
លោក Andrew Carnegie គឺជាគំរូដ៏ល្អមួយសម្រាប់អ្នកដែលក្រីក្របំផុតឲ្យចេះតស៊ូក្រោកឡើងបន្តក្តីសុបិនរបស់ខ្លួនឯងបានសម្រេច ហើយក្នុងលោកយើងនេះមិនមែនមានតែយើងម្នាក់ទេដែលលំបាកជាងគេនោះ សូម្បីតែគាត់មុនពេលធ្វើជាមហាសេដ្ឋី គាត់ក៏ធ្លាប់ដេកអត់ឃ្លាត និងបង្ខំខ្លួនឯងឲ្យដេកដើម្បីបំបាត់ភាពអត់ឃ្លានទាំងនេះផដែរ៕
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធឯករាជ្យ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here