សុឺម៉ាអុី៖ ឆាកជីវិតមនុស្សត្រូវចេះរៀនកម្សាន្តក្នុងទុក្ខលំបាក

0
1409

ឆាកជីវិតមនុស្ស មានរសជាតិផ្អែមល្វីងជូរចត់ផ្សេងៗពីគ្នា តាមដំណើរការនៃការរស់នៅរបស់មនុស្សម្នាក់ៗ។ ប្រសិនបើការរស់នៅរបស់យើងគាប់ប្រសើរ នោះជីវិតយើងក៏បានល្អប្រសើរ តែបើជីវិតរបស់យើងជ្រើសរើសពុំបានល្អទេ វានឹងនាំឱ្យយើងកាន់តែលំបាកឡើងៗ រកទីបញ្ចប់គ្មាន។

ចំពោះ ស៊ឺម៉ាអុី បានពោលពាក្យមួយឃ្លាថា «ឆាកជីវិតមនុស្សត្រូវចេះរៀនកម្សាន្តក្នុងទុក្ខលំបាក» ពាក្យនេះមិនមែនមានន័យថា ទោះបីលំបាកក៏រីករាយទេ ប៉ុន្តែឱ្យយើងប្រើប្រាស់ការលំបាកនោះ ធ្វើជាមេរៀន ដើម្បីទ្រួសត្រាយផ្លូវទៅរកភាពល្អប្រសើរឡើងវិញ។ ជាពិសេស នៅពេលដែលជួបទុក្ខលំបាក ហាមដាច់ខាតមិនត្រូវបាក់ទឹកចិត្ត អស់សង្ឃឹមក្នុងជីវិត ដែលនាំឱ្យជីវិតកាន់តែអាក្រក់ឡើងទ្វេដង។ ឧទាហរណ៍ជាក់ស្តែង នៅពេលដែលគាត់កំពុងតែត្រូវ ឆាវឆាវ គម្រាមសម្លាប់ ដើម្បីឱ្យគេបង្រៀនកូនប្រុសរបស់ឆាវឆាវ ដោយមានជម្រើសពីរយ៉ាង ទី១គឺ ត្រូវធ្វើជាគ្រូរបស់ឆាវឆុង ទី២ ត្រូវស្លាប់ បើសិនមិនព្រមធ្វើតាម។ ក្នុងលោកនេះ គ្មាននរណាម្នាក់ល្ងង់ជ្រើសរើសផ្លូវទី២របស់ឆាវឆាវ ដាក់ឱ្យនោះទេ ដូច្នេះគាត់មានតែរើសផ្លូវ ដើរទី១ប៉ុណ្ណោះ។ ប៉ុន្តែការរស់នៅរបស់គាត់ក្រោមបង្គាប់របស់ឆាវឆាវ បានកម្សាន្តដោយសិក្សាអំពីការដឹកនាំរបស់ឆាវឆាវ និងបានយកចិត្តកងទ័ពយ៉ាងច្រើន រហូតធ្វើឱ្យគាត់អាចក្តាប់បានស្ថានការណ៍ដ៏អស្ចារ្យមួយ គឺបង្រួបបង្រួមទឹកដីដោយទម្លាប់ត្រកូលឆាវចោលតែម្តង។

គំនិតពិចារណា៖ ប្រសិបើគាត់មិនចេះកម្សាន្ត (សិក្សា) ពីឆាវឆាវ តែបែរជាធ្វើជាចរិតអស់សង្ឃឹម និងខឹងសម្បារនឹងឆាវឆាវ ម៉េ្លះជីវិតរបស់គាត់មិនអាចគង់បានឡើយ ហើយគ្មានថ្ងៃនឹងអាចគ្រប់គ្រងបានទឹកដីទាំងមូលផងដែរ។ ម្យ៉ាងវិញ បើគាត់មិនចេះកម្សាន្ត (រស់នៅដោយធ្វើចិត្តឱ្យសប្បាយរីករាយ) ទេ ឆាវឆាវ អាចនឹងដឹងថាគេមានគំនិតអ្វីផ្សេងទៀត ដូច្នេះគេមិនប្រើការទេ។ យើងគ្រប់គ្នាបានដឹងពីចរិតរបស់ ឆាវឆាវ ហើយថា បើសិនគេមិនប្រើទេគឺមានតែសម្លាប់ចោលប៉ុណ្ណោះ។ ជាក់ស្តែងក៏មានទស្សនៈដ៏សាហាវមួយរបស់គេថា «ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ»។ ចំពោះទស្សនៈមួយនេះ យើងអាចសិក្សាបានពីអត្តចរិតរបស់ឆាវឆាវ បានហើយ ថាគេជាមនុស្សបែបណា?

ប្រសិនបើអ្នកកំពុងតែជួបនឹងបញ្ហា និងស្ថានការណ៍លំបាក ចូរកុំធ្វើវាឱ្យកាន់តែលំបាកឡើងឱ្យសោះ ត្រូវតែយកគំរូតាម សុីម៉ាអុី ត្រូវតែចេះកម្សាន្តក្នុងលោកទុក្ខលំបាកទាំងអស់នោះ ហើយចាត់ទុកវាគឺជាមេរៀនដ៏សំខាន់របស់យើងដែលមិនគួររំលងទេ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធឯករាជ្យ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here