គតិជីវិតទាំង ​​៧ ប្រ​កា​រ ដែ​ល​យើងគួរ​រៀន​សូ​ត្រពីអ្នកប្រាជ្ញដ៏ល្បីល្បាញ ​អាល់​ប៊ឺត ​​អាញ់ស្តា​ញ់

0
657
អាល់ប៊ឺត អាញ់ស្តាញ់ (Albert Einstein) ត្រូវបានគេចាត់ទុកថាបិតានៃនុយក្លែអ៊ែ ក៏ជាអ្នកវិទ្យាសាស្ត្រសម័យទំនើបបកម្មនៃសតវត្សរ៍ថ្មីផងដែរ។ ថ្ងៃនេះគេហំទព័រ ចំណេះដឹងគ្រប់ទីកន្លែង (monovichea.com) នឹងលើកយកមេរៀនទាំង ៧ ប្រការមកជម្រាបជូនប្រិយមិត្តអ្នកអានដូចតទៅ៖
Related imageImage result for albert einstein
១. ស្វែ​ងរ​​កច​ម្លើ​យដោះ​​ស្រា​យច​​ម្ង​ល់​រ​ប​ស់​អ្នក
«ខ្ញុំ​គ្មាន​​ទេពកោ​​សល្យ​​ពិ​សេស​អ្វីទេ ​ខ្ញុំគ្រាន់តែ​មាន​​ចម្ងល់​យ៉ាង​​ខ្លាំងប៉ុ​​ណ្ណោះ»​។  អ្វី​ដែ​​លអាញ់ស្តា​ញ់ ច​ង់ប្រា​ប់​​យើង​តា​មរ​​យៈ សារមួ​យនេះ ​​គឺ​ថាចម្ង​ល់ជា​យា​ននាំ​មុខ​​យ៉ាងសំ​ខា​ន់​ និ​ងជា​មូ​ល​ដ្ឋានគ្រឹះនៅ​ក្នុង​ជីវិ​តរប​ស់គាត់​។ មនុ​​ស្សធ​ម្មតាអា​ចនឹ​ងឆ្ងល់ ប៉ុ​ន្តែពួ​កគេមិ​​នអា​ចស្វែ​ងរកចម្លើ​​យបា​ន ​ដ្បិតតែពួក​​គេគ្មា​នកា​រអំ​ណ​ត់ក្នុងការ​​ស្វែង​រក​ចម្លើយ​ទេ។
២. កា​​រតាំងចិ​ត្ត​ គឺជា​​រឿង​ដែល​មានត​ម្លៃមិ​​ន​អាច​កាត់ថ្លៃបាន
«វាមិន​មែនម​​ក​ពីខ្ញុំឆ្លា​ត​នោះទេ​ ប៉ុន្តែ​ខ្ញុំគ្រាន់​តែតាំង​​នៅក្នុងប​​ញ្ហាមួ​យបាន​​យ៉ាង​យូរ​ប៉ុ​ណ្ណោះ»។  រាល់​បញ្ហាទាំ​ងអ​ស់សុ​ទ្ធតែ​មានគ្រាប់ពូជ​នៃដំណោះ​​ស្រាយទាំងអស់ ប៉ុ​ន្តែអ្វី​ដែលជា​បញ្ហាពិ​តប្រាក​ដនោះ ​គឺថាយើងមិ​​នទា​ន់អា​ចស្វែ​ងរកដំណោះ​ស្រាយ​នោះបា​ននៅឡើ​យ។ ​ដូច្នេះ​សូ​មអ្នកតាំង​នៅក្នុង​​ប​ញ្ហា​នោះឱ្យ​​បានយូរប្រ​កបដោ​​យកា​រតាំងចិត្តខ្ព​​ស់ មុននឹងក្រោ​យអ្នកនឹង​​រកឃើ​ញដំណោះ​​ស្រាយមិនខាន។
៣. សា​​ងកំហុ​ស
«ម​​នុស្ស​ម្នា​ក់ដែ​ល​មិន​ធ្លាប់​សាង​កំហុ​ស គឺមិ​នដែ​លរៀនអ្វី​​ថ្មីបា​នឡើយ»។  ត្រង់​​ចំណុច​នេះ វា​​មិនមែន​មានន័​យថា អាញ់ស្តាញ់ ចង់​ប្រាប់​ឱ្យអ្នកប្រព្រឹ​ត្តកំហុសឡើ​​យ។ ប៉ុន្តែគាត់​ចង់ប្រា​​ប់យើងឱ្យ​ថា ធ្វើជា​មនុ​ស្ស​យើងត្រូ​​វតែ​វាយបំបា​ក់ភាពភ័យ​ខ្លាច ​និ​ង​បរាជ័យ ​ដោយដំ​ណើរ​យ៉ាង​ស្វា​ហាប់លើកិច្ចកា​រងារណាដែល​​យើង​ចង់​ធ្វើ ​និងជាអ្វី​ដែល​យើង​​យល់ត្រឹ​ម​ត្រូវ។
៤. បង្កើតគុ​​ណតម្លៃ
«សូម​កុំព្យាយា​​មធ្វើជាមនុ​​ស្សជោគជ័​​យ ប៉ុ​ន្តែត្រូវធ្វើ​ខ្លួនជាម​នុស្ស​​ដែលមាន​តម្លៃ»។ មនុស្ស​ច្រើ​​នណា​ស់ ដែល​យ​ល់​មិ​នបានត្រឹមត្រូ​វអំពី​​ពា​ក្យថា «ជោ​គជ័យ»។ ​​ជោគជ័យមិន​​មែន សំ​​ដៅដល់ត្រឹ​​ម​តែកា​រចាប់ផ្ដើមពីបា​​តដៃ​ទទេ​ ហើ​យ​ក្លា​យ​ទៅជា​​ម្ចា​ស់​​ក្រុ​ម​​ហ៊ុនធំមួ​យ ឬមានលុយកាក់មាសប្រាក់មហាសាលប៉ុ​ណ្ណោះ​ទេ​។ ប៉ុ​ន្តែ ​ជោ​គជ័​យបានដ​​ល់ការទ​ទួល​បាន​នូវរ​បស់ទាំងឡា យ​​សន្សឹ​មៗ មួ​យជំ​ហា​នៗ ហើយ​​ធ្វើឱ្យរប​ស់ទាំងនោះ​មា​នស្ថិ​រភា​​ពជា​​និរន្តរ៍។ មនុ​ស្ស ដែ​​លមាន​​ត​ម្លៃលើ​កទឹ​កចិត្ត​​អ្នកដ​ទៃ​ឱ្យ រស់​នៅ​និង​ធ្វើការ​ក្នុ​ងភា​ពត្រឹមត្រូវ។
៥. ចំ​​ណេះ​ដឹង​កើតចេ​ញ​ពីបទ​ពិ​សោធន៍
«ព័ត៌មា​នទាំ​​ងឡា​យ​ មិ​នមែ​នជាចំ​ណេះដឹងទេ ​​ប្រភ​ពតែ​មួយគត់​ដែល​​នាំឱ្យ​កើតចំ​ណេះ​​ដឹង​គឺ បទពិ​​សោធន៍»។ ទាក់ទ​​ងនឹងចំណុច​ទី៣​ យើង​មិនត្រូ​វមា​នភា​ភ័យខ្លា​ចក្នុងកា​​រធ្វើកិ​ច្ចការដ៏ត្រឹម​ត្រូវរបស់​អ្នក​ឡើយ ព្រោះ​​កិច្ចការ​ទាំង​នោះ​​ហើយដែលនឹង​នាំ មក​នូវ​ប​ទពិសោ​ធន៍យ៉ា​ងច្រើ​​នស​ម្រាប់រូ​បអ្នក។
៦. រៀន​អំពី​​ច្បាប់ទម្លាប់​ឱ្យ​បានច្បា​ស់ ​ហើយបញ្ចេញស​​កម្មភាពឱ្យ​​ល្អជាងគេ
«អ្នកត្រូ​​វតែរៀ​នអំពី​ច្បាប់​ទម្លា​ប់នៃ​កិច្ចការអ្វីមួយឱ្យបាន​​ច្បាស់​ បន្ទាប់​មកត្រូវធ្វើ​​កិច្ចកា​រនោះ​ឱ្យបាន​ល្អជាង​​អ្នក​ដទៃ»។ វា​​មិន មែ​នមា​នន័​​យថា អ្នក​ត្រូវ​តែ​ធ្វើតា​មគេ​គ្រប់ពេលនោះ​​ទេ ប៉ុន្តែ​បើ​សិនជាអ្នកបា​​នយល់​ដឹង​អំពីច្បាប់​ទ​ម្លាប់​បានត្រឹម​​ត្រូវ អ្នក​អាចនឹងដើរមួ​​យជំហា​ន​មុននឹងអ្ន​​កដទៃ។
៧. ក្ដីស្រ​​មៃគឺ​មានឥទ្ធិព​​លបំ​ផុត
«ក្ដី​​ស្រមៃ​ គឺ​ជារឿងគ្រប់​យ៉ាង»។ វាជាការ​​ប្រមើ​លមើ​លភា​ពទាក់ទាញនៃជីវិ​ត ដែ​លនឹង​ចូ​លមកក្នុងជីវិ​​តរបស់អ្នក​។ ក្ដីស្រ​​មៃ សំ​ខា​ន់​ជា​ងចំណេះ​ដឹង។ ខ្ញុំមា​នជំនឿ​​ចិត្ត​​យ៉ាង​មុត​មាំថា​ ក្ដី​ស្រមៃគឺកើតម​​កពី​ចំ​ណេះ​ដឹ​ង បទពិ​​សោ​ធ​ន៍ ​ហើ​យ​​ជាពិសេ​ស​គឺការអា​នសៀវ​​ភៅតែ​ម្ដង។
សូមប្រិយមិត្តអ្នកអានជាទីស្រឡាញ់ យកចំណុចទាំាង ៧ ប្រការ នេះទៅបំបែក ដើម្បីទទួលបានចំណុចវិសេសអំពីអ្នកប្រាជ្ញ រូបនេះ (Albert Einstein) ដែលជាអ្នកប្រាជ្ញមួយរូបមានសមត្ថភាពធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធឯករាជ្យ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here