គំនូរមួយផ្ទាំងនេះបង្កប់អត្ថន័យដ៏អស្ចារ្យមិននឹកស្មានដល់

0
229

គំនូរមួយផ្ទាំងនេះថ្វីបើយើងប្រើភ្នែកធម្មតាមើលឃើញ ដូចជាអសីលធម៌បន្តិចតែបង្កប់អត្ថន័យយ៉ាងធំធេង នៅពេលដឹងពីរឿងពិតនៃគំនូរមួយផ្ទាំងនេះ។

រូបគំនូរស្រ្តីម្នាក់ដែលបញ្ចេញដេីមទ្រូងនេះ ជាកូនរបស់បុរសចំនាស់ម្នាក់នោះ។ លោក Simon នៅក្នុងរឿងគំនូរនេះ គឺជាវីរៈបុរសម្នាក់ដែលបានខិតខំប្រឆាំងតវ៉ាដេីម្បីទាមទារសន្តិភាពជូនប្រទេស Puerto Rico ប៉ុន្តែត្រូវគេចាប់ចូលគុក និងធ្វើទារុណកម្មដោយការបង្អត់អាហារ។ នៅពេលនោះកូនស្រីរបស់គាត់ម្នាក់ទេីបតែសំរាលកូន ក៏មកមេីលឪពុក ឃេីញរាងកាយរបស់ឪពុកទ្រុឌទ្រោមព្រោះតែអត់អាហារគួរឱ្យសង្វេគបំផុត ដោយសារតែកូនស្រីមិនចង់ឱ្យឪពុកខ្លួនស្លាប់ទៅក្លាយជាខ្មោចអត់ឃ្លាន ទើបនាងក៏ឱ្យឪពុកខ្លួនបៅទឹកដោះរបស់នាង។ គំនូរមួយផ្ទាំងនេះ មានមនុស្សខ្លះសេីចចំអកឱ្យ ព្រោះគេមិនដឹងរឿងរ៉ាវពិតជាក់ស្តែង និងមានអ្នករំភេីប អាណិត ព្រោះគេដឹងរឿងហេតុពិត។

មនុស្សធម្មតា តែងតែមើលឃេីញពីចំណុចនៃបញ្ហា តែគេមិនបានឃេីញពីមូលហេតុពិតរបស់បញ្ហានោះទេ។ ពេលខ្លះរឿងពិត មិនដូចអ្វីដែលយេីងមេីលនោះទេ។ សូមប្រេីបេះដូងដ៏ស្រស់ស្អាត កែវភ្នែកដ៏ភ្លឺថ្លានិងបញ្ញាដ៏ឈ្លាសវៃ ដេីម្បីរៀនពីមេរៀនជីវិតដ៏វែងអន្លាយមួយនេះ។

នៅពេលយេីងចង់ទិញឡាន យេីងក៏សួរយោបល់អ្នកនេះ សួរអ្នកនោះ… នៅទីបំផុត លុយដែលយេីងចំណាយទិញតែឡានមួយគ្រឿង ដែលគេចូលចិត្ត តែមិនមែនខ្លួនឯងចូលចិត្ត។ ការស្វែងរកស្នេហា អ្នកនេះផ្តល់យោបល់មួយម៉ាត់ អ្នកនោះផ្តល់យោបល់មួយម៉ាត់ ចុងក្រោយរកបាន តែមិនមែនជាមនុស្សដែលយេីងត្រូវការ។ ការងារផ្ទាល់ខ្លួន សួរយោបល់គ្រួសារ មិត្តភិក្ត និងអ្នកនៅជុំវិញ ទីបំផុតបាត់បង់ឱកាសផ្លាស់ប្តូរជីវិត ដេីលេីផ្លូវជីវិតរបស់ខ្លួនតាមតែដទៃប្រាប់។ ស្បែកជេីងយេីងពាក់ល្មម ឬមិនល្មមខ្លួនយេីងទេជាអ្នកដឹង
មិនមែនអ្នកដទៃណាដឹងច្បាស់ជាងជើងយើងទេ ព្រោះពេលខ្លះយើងពាក់ទៅស្រួលជើងដើរ តែអ្នកដទៃថាមិនសមឱ្យទៅពាក់ស្បែកជើងដែលយើងមិនចូលចិត្ត និងឈឺជើងទោវិញ។ តើគួរតែនៅទ្រាំពាក់ទៀតឬទេ? បើជិវិតមួយនេះជារបស់យើង គឺយើងមានតួនាទីជាអ្នកសម្រេចលើជោគវាសនារបស់ខ្លួនឯងបាន៕

ប្រភព៖ Phunu News កែសម្រួល៖ មនោ វិជ្ជា , ទស្សនវិជ្ជា

ចែករំលែក
អត្ថបទ​បន្ទាប់កូរ៉េ​ខាងជើង​ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប​
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here