អារីស្តូត៖ ការអត់ធ្មត់ គឺជាដើមឈើដ៏ល្វីងជូរចត់ តែផ្លែរបស់វាមានរសជាតិផ្អែម

0
355

អារីស្តូត គឺជាកំពូលអ្នកទស្សនវិទូរបស់ជនជាតិក្រិចបុរាណ។ គាត់គឺជាគ្រូរបស់អធិរាជ Alexander the Great ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រផងដែរ។ អារីស្តូត បានកើតនៅតំបន់ដ៏តូចមួយនៃប្រទេសក្រិច ក្នុងឆ្នាំ៣៨៤ មុនគ្រិស្តសរាជ ជាត្រកូលជាអ្នកផ្សំឱសថ។

Image result for Aristotle
អារីស្តូត

ពេលអាយុ ១៧ឆ្នាំ គាត់បានរៀនពីវិធីផ្សំថ្នាំ និងចេះផ្សំថ្នាំយ៉ាងស្ទាត់ជំនាញប្រចាំក្រុងអាតែន។ លុះដល់ឆ្នាំ៣៦៧ មុនគ្រិស្ដសរាជ គាតក៏បានចូលរៀននៅវិទ្យាស្ថានរបស់ ប្លាតុង វិទ្យាស្ថាននោះបានផ្ដោតសំខាន់លើវិស័យនយោបាយច្បាប់ គណិតវិទ្យា និងតារាសាស្ត្រ។ អារីស្ដូត បានសិក្សានៅវិទ្យាស្ថានរបស់ប្លាតុងនេះអស់រយៈពេល ២០ឆ្នាំ។ សូមជម្រាបជូនថា អារីស្ដូត ជាសិស្សពូកែ ឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាផងដែរ ហើយលោកក៏ជាសិស្សឆ្នើមប្រចាំថ្នាក់ និងវិទ្យាស្ថាន។ មិនតែប៉ុណ្ណោះយុវវ័យរូបនេះ ធ្វើឲ្យប្លាតុងសរសើរនិងស្រឡាញ់ ទើបប្លាតុងអនុញ្ញាតឲ្យអារីស្ដូត បង្រៀនមុខវិជ្ជាហោរាសាស្រ្តតាមដំណើរតារា។

Related image
អធិរាជអេឡិចសាន់ឌឺទី Alexander the Great

តាមទស្សនៈរបស់ អារីស្តូត មួយត្រូវបានគេកត់សម្គាល់ថាគាត់ជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ និងមានប្រាស្រ័យទាក់ទង បានល្អថែមទៀត។ ទស្សនៈរបស់គាត់គឺ «ការអត់ធ្មត់ គឺជាដើមឈើដ៏ល្វីងជូរចត់ តែផ្លែរបស់វាមានរសជាតិផ្អែម»។ គាត់ធ្លាប់ត្រូវបានស្តេចហ្វីលីព អញ្ជើញឲ្យធ្វើជារាជគ្រូរបស់ អេឡិចសាន់ឌឺទី៣ “Alexander the Great” ដែលក្រោយមកបានក្លាយជាអធិរាជ្យសង្គ្រាមដ៏ខ្លាំងពូកែនិងវ័យក្មេងផងដែរ។

នៅក្រោយពីស្តេចហ្វីលីព បានត្រូវគេធ្វើឃាត អេឡិចសាន់ឌឺទី៣ ក៏បា​នឡើងសោយរាជ្យបន្ត និងមានការប្រើអំណាចយ៉ាងខ្លាំងលើគ្រូរបស់គេគឺ អារីស្តូត រហូតដល់ពេលមួយអារីស្តូត បានលាឈប់ពីរាជគ្រូរបស់ស្តេចអង្គនេះ ទៅរស់នៅស្រុកកំណើតវិញដល់ថ្ងៃស្លាប់។ មូលហេតុរបស់គាត់ដែលត្រូវនិរទេសខ្លួនចេញពីព្រះមហាក្សត្រ គឺមកពីគាត់បញ្ចេញយោបល់កុំឲ្យចេញច្បាំងបន្តទៀត ព្រោះអធិរាជវ័យក្មេងនេះបានឈ្នះសង្គ្រាមជាច្រើនដង មានចរិតក្អែងក្អាងណាស់ តែទ្រង់មិនស្តាប់ ថែមទាំងប្រមាថមើលងាយដល់គ្រូរបស់គេគឺ អារីស្តូត ផងដែរ។ ដោយការអត់ធ្មត់របស់គាត់មិនតបត គឺគាត់សុខចិត្តលះបង់គ្រប់យ៉ាងមករកស់នៅស្រុកកំណើតវិញ ជឿសវាងមានគ្រោះថ្នាក់។

ការអត់ធ្មត់របស់គាត់ បានបង្រៀនមនុស្សជាច្រើនឲ្យយល់ដឹង និងស្គាល់កាន់តែច្បាស់អំពីផលប្រយោជន៍នៃកាអកត់ធ្មត់ដោយគាត់បានប្រៀបទៅនឹងដើមឈើដែលល្វីជូរចត់ តែផ្លែមានរសជាតិផ្អែមឆ្ងាញ់។ ដូច្នេះ រឿងអ្វីក៏ដោយឲ្យតែយើងអាចអត់ធ្មត់បាន ថ្ងៃក្រោយយើងនឹងបានផលពីការអត់ធ្មត់របស់យើងប្រៀបបាននឹងផ្លែឈើដែលមានរសជាតិផ្អែមនេះដែរ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here