សៀវភៅគម្ពីរក្បាច់គុនរបស់ លី ស៊ាវឡុង មានត​​ម្លៃរាប់ម៉ឺនដុល្លារ

0
323

សៀវភៅ​គន្លឹះ​ក្បាច់​គុន​របស់​តារា​ភាពយន្ត​ហុងកុង Bruce Lee (លី ស៊ាវឡុង) ត្រូវ​បាន​ប្រកាស​លក់​ដេញ​ថ្លៃ​នៅ​ចក្រភព​អង់គ្លេស។

ផ្អែក​តាម​គេហទំព័រ West Capital News បាន​ឲ្យ​ដឹង​ថា​មជ្ឈមណ្ឌល​មួយ​នៅ​អង់គ្លេស ​ប្រកាស​លក់​ដេញ​ថ្លៃ​សៀវភៅ​គន្លឹះ​ក្បាច់គុន របស់ ​លី ស៊ាវឡុង​​ ក្នុង​តម្លៃ ៥២០០០ ផោន( ៨ម៉ឺន​ដុល្លារ)។ យោង​តាម​ប្រភព សៀវភៅ​ក្បាច់​គុន​នេះ ​ផ្អែក​តាម​​ក្បាច់ Wing Chun និង Praying Mantis ដែល​ត្រូវ​បាន​សរសេរ​និង​គូរ​ឡើង​ដោយ​ដៃ​ លី ស៊ាវឡុង ផ្ទាល់។ ដោយ​សារ​ហេតុនេះ អ្នក​ដាក់​លក់​ដេញ​ថ្លៃ​បាន​ប្រាប់​ថា​វា​មាន​តម្លៃ​និង​ គួរ​តែ​​ចែក​ចាយ​ឲ្យ​បាន​ទូលំទូលាយ។

Image result for bruce leeពេល​នៅ​​មាន​ជីវិត​ សៀវភៅ​នេះ​ត្រូវ​បាន​អតីត​តារា​ភាពយន្ត​ផ្ញើ​ទុក​នៅ ជំនួយការ​របស់​ខ្លួន គឺ​លោក Kimura ជា​ច្រើន​ឆ្នាំ។ ទើប​តែ​ក្នុង​ពេល​​កន្លង​មក លោក Kimura មាន​បំណង​ចង់​ផ្សព្វផ្សាយ​​វា​ឲ្យ​បាន​ទូលំទូលាយ​ទើប​បញ្ជូន​ទៅ​កាន់​អ្នក​ដេញ​ថ្លៃ​ទាំង​នេះ។

នៅ​ពេល​មាន​អាយុ ១២ ឆ្នាំ លី ស៊ាវ​ឡុង ចាប់​ផ្ដើម​តាម​លោក​គ្រូ Yip Man មេ​បក្ស Wing Chun ដើម្បី​ហាត់​ក្បាច់​គុន។ រវាង​ឆ្នាំ ១៩៥៣ ដល់​ឆ្នាំ ១៩៥៦ តារា​សម្ដែង​នេះ​ត្រូវ​ធ្វើ​ដំណើរ​ពី​​អាមេរិក ទៅ​ហុងកុង ជា​ញឹក​ញាប់​ដើម្បី​រៀន​ក្បាច់​គុន​ពី​លោក​គ្រូ​​របស់​ខ្លួន។

មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា រហូត​ដល់​ពេល​ស្លាប់​​លោក​គ្រូ Yip Man នៅ​តែ​មិន​ទាន់​​បង្រៀន​អស់​ក្បាច់​គុន​ដល់​កូន​សិស្ស​ល្បី​ឈ្មោះ​នេះ​របស់​ខ្លួន​ទៅ​ទៀត​ព្រោះ​អ្នក​​​ទាំង​ពីរ​មាន​គម្លាត​ភូមិ​សាស្ត្រ​ឆ្ងាយ​ពេក​។ ក្រោយ​មក លី ស៊ាវឡុង បាន​បង្កើត​ក្បាច់​គុន Jeet Kune Do ដោយ​ផ្អែក​លើ​ក្បាច់​គុន Wing Chun។

អ្នក​គាំទ្រ លី ស៊ាវឡុង គិត​ថា​ការ​លក់​សៀវភៅ​នេះ​ជា​សាធារណៈ​​ជា​រឿង​ដែល​គួរ​ធ្វើ​ ព្រោះដើម្បី​ក្បាច់គុន​ដែល​​​ លី ស៊ាវឡុង ច្នៃ​ឡើង​​មិន​ត្រូវ​បាត់​បង់៕ (Daily Mail)

អត្ថបទដកស្រង់៖ Sabay កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here