ឆាវឆាវ៖ អ្នកមិនអាចវាតម្លៃសៀវភៅមួយក្បាល ដោយសារតែក្របរបស់វាបានទេ

0
342

អ្នកទាំងអស់គ្នា ដែលនិយមទស្សនារឿង “សាមកុក” ប្រហែលជាដឹងត្រឹមថាតួអង្គ ឆាវឆាវ ជាមនុស្សសាហាវឃោរឃៅ និងមានល្បិចកលច្រើន ជាពិសេសពូកែធ្វើសង្រ្គាមតែប៉ុណ្ណោះ ប៉ុន្តែគេមិនដឹងថា ឆាវឆាវ ជាមនុស្សពូកែសិក្សា ពូកែដឹកនាំ និងជាអ្នកសង្គមកិច្ចដ៏សំខាន់ទៀតនោះទេ។ ចំណុចដែលយើងមិនអាចដឹងនោះ គឺគេក៏ជាអ្នកប្រាជ្ញម្នាក់ដែលសម្បូរដោយចំណេះវិជ្ជា មិនចាញ់ទីប្រឹក្សារបស់គេទាំងនោះទេ ព្រោះការបញ្ចេញមតិរបស់ទីប្រឹក្សាទាំងអស់នោះត្រូវបានឆ្លងកាត់ការវិភាគពិចារណារបស់គេយ៉ាងម៉ើងម៉ាត់សិន ទើបអាចសម្រេចយកជាការបាន។

សម្រាប់ថ្ងៃនេះ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាគេជាមនុស្សឆ្លាតដល់កម្រិតណា និងជាអ្នកដែលមានការសិក្សាស្រាវជ្រាវជាមួយសៀវភៅដែរឬទេ? សូមអាននិងសិក្សាអំពីទស្សនៈរបស់គាត់មួយឃ្លាសិន «អ្នកមិនអាចវាយតម្លៃសៀវភៅមួយក្បាល ដោយសារតែក្របរបស់វាបានទេ»។

ចំពោះសៀវភៅវិញ មានតម្លៃ ឬគ្មានតម្លៃ វាពុំបានស្ថិតលើក្របទេ តែវាស្ថិតលើទឹកដៃអ្នកតែងនិពន្ធ និងអត្ថន័យខ្លឹមសារក្នុងសៀវភៅ បើអ្នកអានឆាប់វាយតម្លៃលើក្របពេកនឹងបាត់បង់របស់ដែលល្អនិងមានតម្លៃមិនខានោះទេ។ ជាក់ស្តែងសៀវភៅបុរាណខ្លះ ក្របរបស់វាចាស់សឹងតែមើលលែងយល់ តែមានអត្ថន័យល្អសឹងតែមិនគួរឲ្យជឿក៏មាន និងមានសៀវភៅខ្លះទៀត ចំណងជើងល្អ ក្របស្អាត រចនាបានល្អ តែអ្នកសរសេរគ្មានសណ្តាប់ធ្នាប់ និងគ្មានអត្ថន័យអប់រំដល់អ្នកដទៃឲ្យទទួលបានប្រយោជន៍ ដូច្នោះសៀវភៅនោះគឺ គ្រាន់តែសៀវភៅល្អសម្រាប់ទុកតាំងក្នុងទូរតែប៉ុណ្ណោះ។

មិត្តអ្នកអានជាទីគោរពរាប់អាន ប្រសិនបើចង់បានសៀវភៅដែលល្អ ដូចដែល ឆាវឆាវ ពោលខាងលើអ៊ីចឹង គឺកុំសម្លឹងតែពីក្របសៀវភៅពេក ព្រោះពេលខ្លះគ្រាន់តែជារនាំងបាំងភាពស្អាតស្អំរបស់សៀវភៅប៉ុណ្ណោះ ប្រៀបបាននារីរូបស្អាត តែគ្មានចរិយាល្អក្នុងខ្លួន ដូចផ្លែល្វាល្អតែសម្រកខាងក្រៅ តែខាងក្នុងយកជាប្រយោជន៍ពុំបា​ន៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

 

ចែករំលែក
អត្ថបទ​មុនសង្រ្គាមនៅ​អាហ្វហ្កានីស្ថាន​ឆ្នាំ​១៩៧៩-១៩៨៩
អត្ថបទ​បន្ទាប់សៀវភៅគម្ពីរក្បាច់គុនរបស់ លី ស៊ាវឡុង មានត​​ម្លៃរាប់ម៉ឺនដុល្លារ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here