Ray Kroc៖ វាគ្មានអ្វីអស្ចារ្យទេ បើគ្រាន់តែអ្នកដើរលើខ្សែពួររាប់ស្មើលើដីនោះ

0
136

ប្រសិនបើលោកអ្នកពុំហ៊ានប្រថុយនឹងរឿងដែលអស្ចារ្យ ដែលអ្នកគិតថាមិនអាចទៅរួចទេ នោះលោកអ្នកប្រាកដណាស់ថាលោកអ្នកនឹងនៅតែបន្តទទួលបានលទ្ធផលសាមញ្ញដូចបុគ្គលផ្សេងទៀតកំពុងធ្វើដដែលៗ ហើយលើសពីនេះទៅទៀតលោកអ្នកគ្មានឱកាសបង្កើតស្នាដៃដ៏មានតម្លៃ ដែលនាំឲ្យលោកអ្នកឈានទៅដល់ភាពជោគជ័យបានទេ។

Related image
Ray Kroc

ចំពោះការប្រថុយ គឺជារឿងគ្រោះថ្នាក់ធំ តែបើមិនហ៊ានប្រថុយទើបជាគ្រោះថ្នាក់ពិតប្រាកដអ៊ីចឹង ប្រៀបបាននឹងមនុស្សដេកលង់លក់រង់ចាំភ័ព្វសំណាងដោយគ្មានការពិត។ ចំណាយពេលវេលាអស់ពេញមួយជីវិតដោយឥតប្រយោជន៍ ដោយសារតែគ្មានគោលដៃច្បាស់លាស់ និងពិតប្រាកដ។ សម្រាប់មនុស្សដែលរស់នៅគ្មានគោលដៅ គ្មានក្តីស្រមៃ និងគ្មានមហិច្ឆតា គឺមិន អាចសម្រេចកិច្ចការធំ ឬទទួលបានសុភមង្គ ភាពស្តុកស្តម្ភក្នុងជីវិតរបស់គេបានឡើយ ព្រោះពួកគេមិនហ៊ានជម្នះនឹងវាសនា ដូច្នេះហើយ មានតែរង់ចាំឲ្យវាសនាជាអ្នកកំណត់ជីវិតរបស់ពួកគេទៅចុះ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here