ទស្សនៈល្អៗ របស់អ្នកប្រាជ្ញចិន ខុងជឺ ទាំងប្រាំបួនឃ្លា

0
558

ការសិក្សាឈ្វេងយល់អំពីទស្សនៈរបស់បុគ្គលល្បីៗ ឬអ្នកប្រាជ្ញ ជាដើមក្តី គឺជាគតិជីវិតួយដែលគួរតែសិក្សាជាចំាបាច់។ ហើយមុននឹងធ្វើអ្វីមួយ យើងត្រូវតែយកគំនិតទីគិតលើការអនុវត្តទើបគាប់ប្រសើរសម្រាប់អ្នកសិក្សា ឬជីវិតការងារប្រចាំថ្ងៃជាដើម។ នៅខាងក្រោមនេះ គឺជាកម្រងពាក្យសម្តី ឬជាទស្សនៈទាំង ៩ របស់ខុងជឺ៖

១. «ធ្វើ​គុណ​ទៅហើយ បើ​គេ​តប​មកវិញ​ចាត់ទុក​ដូចជា​ពុំបាន​ធ្វើ​គុណ​»។
២. «​ធ្វើ​គុណ​ទៅហើយ បើ​បាន​ផល​អាក្រក់​មកវិញ ត្រូវ​ទទួល​ការពិសោធន៍​ដោយ​ដៃ​ពីរ​»។
៣. «​អំពើ​ណា​ដែល​អ្នក​មិន​ចង់​ឲ្យ​គេ​ធ្វើ​មកលើ​រូបអ្នក ចូល​អ្នក​កុំ​ធ្វើអំពើ​នោះ​ទៅលើ​អ្នកដទៃ​»។
៤. «អំពើ​ណា​ដែល​អ្នក​ស្រឡាញ់​ចង់បាន និង​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​ធ្វើអំពើ​នោះ​ទៅ​អ្នកដទៃ​ជាមុនសិន»។​
៥. «​អំពើ​ណា​ដែល​ធ្វើ​ទៅហើយ​បានទទួល​ផល​ដល់​ខ្លួនឯង​ហើយ បាន​ទុក​ដល់​អ្នកដទៃ សូម​ជៀសវាង​កុំ​ធ្វើអំពើ​នោះ​ជាដាច់ខាត​»។
៦. «បើ​ជួយ​អ្នកដទៃ​ហើយ បែរជា​ត្រឡប់មក​ទទួល​ទុក្ខទោស​ទៅវិញ ចូល​រត់គេច​ឲ្យ​ផុតពី​ទុក្ខទោស​នោះ​ឲ្យ​បាន​មុន​ទុក្ខទោស​នោះមក​ដល់​»។​
៧. «បើ​ធ្វើ​គុណប្រយោជន៍​ហើយ សូមកុំ​រំលឹក​គុណ​ទាំងនោះ​នៅ​ចំពោះមុខ​គេ​ឲ្យ​សោះ​បើ​មិន​យ៉ាង​ដូច្នេះ​ទេ គុណ​ប៉ុន​ភ្នំ នឹងត្រូវ​រលាយ​»។
៨. «ត្រូវ​ទុក​ឲ្យ​អ្នកដទៃ​និយាយ​ពី​គុណប្រយោជន៍​របស់​អ្នក​វិញ​ទើប​ប្រសើរ​ជាង​»។
៩. «អ្វីដែល​អ្នក​មិន​សប្បាយចិត្ត​ចំពោះ​អ្នកធំ​ធ្វើ​មកលើ​រូបអ្នក ចូល​អ្នក​កុំ​យក​វា​ទៅ​អនុវត្តន៍​លើ​មនុស្ស​ក្រោមបង្គាប់​អ្នក​។​
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here