ជនជាតិជប៉ុនម្នាក់ ប្រើពាក្យមួយឃ្លា “No One is Perfect” ធ្វើឲ្យល្បីល្បាញពេញសកលោក

0
4661

លោក ហីរ៉ូតាដា អូតូតាកិ (Hirotada Ototake) ជាមនុស្សគ្មានកាយសម្បទាគ្រប់គ្រាន់ តែគាតពុំដែលអស់សង្ឃឹមនឹងជីវិតដ៏កម្សត់មួយនេះទេ ថែមទាំងជំរុញទឹកចិត្តខ្លួនឯងឲ្យមាការតស៊ូរហូតបានធ្វើឲ្យសេចក្តីសុបិនរបស់គាត់ប្រែក្លាយជាការពិត ដោយគាត់បានក្លាយជាអ្នកនិពន្ធល្បីល្បាញមួយរូបរបស់ពិភពលោក។

Image result for hirotada ototake

Related image

Image result for hirotada ototake

សៀវភៅ No One Is Perfect

លោក ហីរូ៉តាដា អូតូតាកិ គាត់ស្ទើរតែគ្មានដៃគ្មានជើងដូចមនុស្សធម្មតាទាល់តែសោះ តែគាត់មានការព្យាយាមខ្លាំងបំផុត។ កាលពីវ័យកុមារភាព គាត់ត្រូវបានសាលារៀនជាច្រើនបដិសេធមិនព្រមទទួលរូបគាត់ដើម្បីចូលសិក្សាអប់រំដូចជាគេដទៃទៀត។ ជីវិតរបស់គាត់បានឆ្លងកាត់ទុក្ខវេទនាដ៏ខ្មៅងងឹត បន្ទាប់មកគាត់ក៏បានក្លាយជាអ្នកនិពន្ធដ៏ល្បីល្បាញនៅប្រទេសជប៉ុន ហើយសៀវភៅដែលធ្វើឲ្យគាត់ល្បីល្បាញនោះមានចំណងជើងថា «No One Is Perfect» ដែលមានមនុស្សស្ទើរតែគ្រប់គ្នានិយាយប្រើពាក្យនេះទូទាំងពិភពលោក នៅពេលដែលអស់សង្ឃឹមនឹងជីវិត ឬជួបនូវទុក្ខលំបាកអ្វីម្យ៉ាង។ ចំពោះសៀវភៅមួយក្បាលនេះ មិនត្រឹមតែល្បីក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ គឺល្បីទៅដល់ជុំវិញពិភលោក រហូតហូរចូលដល់ប្រទេសកម្ពុជាយើងផងដែរ។

Related image

ដូច្នេះហើយ ការរស់នៅតែងជួបនូវទុក្ខលំបាក ឬឧបសគ្គជាដើម តែយើងក៏មិនត្រូវចុះចាញ់ងាយៗដែរ ដូចជាពាក្យដែលលោក ហីរូ៉តាដា អូតូតាកិ សរសេរនៅក្នុងសៀវភៅរបស់គាត់ថា គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ «No One Is Perfect»៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ចែករំលែក
អត្ថបទ​មុនRonald Reagan ពីអ្នកលាងចានក្លាយជាប្រធានាធិបតីអាមេរិក
អត្ថបទ​បន្ទាប់ទស្សនៈល្អៗ របស់អ្នកប្រាជ្ញចិន ខុងជឺ ទាំងប្រាំបួនឃ្លា
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here