Ronald Reagan ពីអ្នកលាងចានក្លាយជាប្រធានាធិបតីអាមេរិក

0
212

«លោកមានប្រសាសន៍ថា លោកមិនមែនជាវីរបុរសទេ គឺអ្នកទាំងអស់គ្នាទើបជាវីរបុរស»។ ក្នុងសុន្ទរកថា ចូលកាន់មុខតំណែងប្រធានាធិបតី លោកប្រកាសថា “សូមឲ្យខ្ញុំផ្លាស់ប្ដូរថ្មីនូវជំនឿ និងក្ដីសង្ឃឹមរបស់យើង។យើងមានសិទ្ធិទាំងស្រុងក្នុងការស្រមៃប្រកបដោយវីរភាព”។

Related image

ហើយក្រោយពេលធ្វើម្ចាស់សេតវិមានបាន៦ខែ លោក រ៉េហ្គេន មានប្រសាសន៍ថា “អ្វីដែលខ្ញុំចង់បានពិតប្រាកដគឺបានប្រវត្តិសាស្រ្ដកត់ត្រាទុកជាប្រធានាធបតី ដែលបានធ្វីឲ្យជនជាតិ   អាមេរិកមានជំនឿយ៉ាងល្អ។គួររំលឹកថា បន្ទាប់ពីឆ្នាំ១៩៦០ និងក្នុងអំឡុងទ.វ៧០ ប្រាកដជាមានការសង្ស័យលើអ្នកដែលអាចកាន់កាប់មុខតំណែងដ៏ខ្ពស់បំផុតរបស់ប្រទេស។មុខតំណែងនោះបានបំផ្លាញ ចនសុន ធ្វើឲ្យខូច នីចសុន ហើយបានផ្ចាញ់ប្រធានាធិបតី ហ្វ័រ និងឃែតធើរ។រ៉េហ្គេន បានស្ដារជំនឿឡើងវិញថា ជនជាតិអាមេរិកសាមញ្ញម្នាក់ដែលទើបឡើងពីមជ្ឍដ្ឋានថ្នាក់ទាបអាចដឹកនាំប្រទេសបាន​ ហើយត្រួសត្រាយទិសដៅនិងគោលដៅដល់សហរដ្ឋអាមេ  រិក។ក្នុងពេលមួយដែលប្រទេសត្រូវជក់ចិត្តដោយវប្បធម៌ក្មេងអស់ជាង១ស.វ អ្នកបោះឆ្នោតក៏ជ្រើសរើសប្រធានាធិបតីចំណាស់៧០ឆ្នាំឲ្យចូលកាន់មុខតំណែងវិញ។ដោយបានកើតមុនពេលមានសង្គ្រាមលោក ហើយតាំងពីនៅជាកូនក្មេងបានស្វែងយល់ពីបដិវត្តន៍រុស្ស៊ី លោកបានក្លាយជាអ្នកផ្ចាញ់កុម្មុយនិស្ដ ក្នុងនាមប្រធានាធិបតីចាស់បំផុត ដើម្បីធ្វើឲ្យប្រទេសជាតិប្រែក្លាយជាក្មេងវិញ។

លោក រ៉េហ្គេន ជំនួសប្រធានាធិបតីម្នាក់ ដែលបាននិយាយអំពីលក្ខណៈ “មិនស្រួលខ្លួន” របស់ប្រទេសអាមេរិក ហើយលោកចាប់ផ្ដើមនិយាយអំពីជោគវាសនា និងលក្ខណៈមហិមារបស់អាមេរិក ដែលជាកម្រិតមួយត្រូវច្រានចោលដោយសារតែភាពឆោតមិនដឹងក្ដី ឬភាពក្រអឺតក្រ អោង។មិនមែនចៃដន្យទេដែលកម្រិតទាំងនោះធ្វើឲ្យក្លៀវក្លាដល់ម្ចាស់សេតវិមានបច្ចុប្បន្ន គឺ ចន ដប់ប៊ីយូ ប៊ូស ថ្វីបើជាកូនរបស់ប្រធានាធិបតីម្នាក់ ប៉ុន្ដែលោកជាអ្នកទទួលមរតកពី រ៉េហ្គេន ច្រើនជាងទទួលមរតកពីឪពុកបង្កើត។ថ្វីបើ រ៉េហ្គេន ជាមនុស្សម្នាក់ដែលមានថាមពលបង្កើតប្រវត្តិសាស្រ្ដបញ្ចប់សង្គ្រាមត្រជាក់ដ៏វែងអន្លាយគួរឲ្យខ្លាច។ប៉ុន្ដែលោក រ៉ូណាល់ រ៉ូហ្គេន ជាមនុស្សម្នាក់ស្រគត់ស្រគំមានចិត្តល្អពីកំណើត។

លោកបាននិយាយថា រដ្ឋាភិបាលមិនមែនជាដំណោះស្រាយទេ តែជាបញ្ហាពង្រីកបញ្ហា។ផ្ទុយពីការលុបចោលក្រសួងថាមពល លោកតំឡើងស្ថាប័នកិច្ចការអតីតយុទ្ធជនឲ្យមានថ្នាក់ស្មើ ក្រសួង។

លោកចូលកាន់មុខតំណែងប្រធានាធិបតី មិនមែនជួយជីវិតសង្គ្រាមត្រជាក់ទេ គឺដើម្បីយកជ័យជំនះលើសង្គ្រាមត្រជាក់ ដោយកសាងប្រព័ន្ធការពារអាមេរិកសម្រាប់ប្រឈមមុខនឹង “ចក្រភពបិសាច” ប៉ុន្ដែក៏គាំទ្រសមល្មមដើម្បីឲ្យ “Mikhail Gorbachev” មានកន្លែងផ្លាស់ប្ដូរទិសដៅ។រ៉ូហ្គេន អាចជាអ្នកជើងឯកខាងកាំជ្រួចការពារ ប៉ុន្ដែលោកបានប្រកាសថា សុបិន្ដរបស់លោកគឺការលុបចោលទាំងស្រុងនូវសព្វាវុធនុយក្លេអ៊ែរ។

លោកជាអ្នកនយោបាយម្នាក់កម្រមាន ដែលមានជំនឿច្បាល់លាស់ មានលទ្ធភាពសម្របសម្រួលចំពោះអ្វីដែលចាំបាច់ ហើយរីកចម្រើនតាមលទ្ធភាព។កម្រិតរបស់លោកជ្រៅហើយអាចអភិវឌ្ឍន៍តាមកាលៈទេសៈដែលប្រែប្រួល ឬទាមទារតាមឧបាយកល។លោក រ៉ូណាល់ រ៉េហ្គេន ធ្លាប់បាននិយាយថា “ខ្ញុំស្រលាញ់វត្ថុ ៣យ៉ាង ៖ នាដកម្ម នយោបាយ និងកីឡា…”។

លោកកើតនៅថ្ងៃទី៦ កុម្ភៈ ១៩១១ នៅថែមភីកូ រដ្ឋអ៊ីលលីណូស ទីនោះហើយដែលជាថ្នាលបណ្ដុះពូជវីរបុរស។ឪពុកលោក ជេក មិនបានចូលរៀនសាលាវិទ្យាល័យសោះ ជាអ្នកលក់ស្បែកជើង និងជាជនប្រមឹកម្នាក់។គ្រួសារគាត់តែងតែរើផ្ទះជាញឹកញាប់ ហើយខ្វះខាតលុយកាក់ជាប្រចាំ។ក្នុងវ័យ១១ឆ្នាំ ឪពុកលោកក៏ត្រូវស្លាប់។

កីឡាបានផ្ដល់ភ័ព្វសំណាងឲ្យលោកបានរៀនសូត្រ។នៅក្នុងមហាវិទ្យាល័យ “Eureka” លោកត្រូវលាងចាន ដើម្បីឲ្យបានអាហារប្រចាំថ្ងៃ។

នៅឆ្នាំ១៩៤០ លោក រ៉ូណាល់ រ៉េហ្គេន ចាប់ផ្ដើមសម្ដែងជាតួភាពយន្ដ។ក្នុងឆ្នាំដែលលោកថតរឿង “Gipps” លោកក៏បានរៀបការជាមួយតួស្រី ជេន វីម៊េន។ក្រោយពេលថតបានជាង៥០រឿង លោកក៏លែងទទួលបានតួសម្ដែងល្អៗទៀតនៅឆ្នាំ១៩៥៣ លោកក៏ងាកមកធ្វើជាអ្នកឧទ្ទេសនាមកម្មវិធីដដែលៗមួយនៅក្នុងក្លឹបរាត្រី ឡូសអែនចឺឡែស ដែលលោកត្រូវបង្ហាញអ្នកចម្រៀងផ្សេងៗ ព្រមទាំងអ្នករបាំទៀតផង។មិនយូរប៉ុន្មានលោកបានទទួលការងារថ្មីមួយដែលបានផ្លាស់ប្ដូរជីវិតលោកទាំងស្រុង។ដោយបានប្រាក់បំណាច់ ១២៥.០០០ ដុល្លារក្នុងមួយឆ្នាំ លោកត្រូវសម្ដែងជាតារាប្រចាំក្រុមហ៊ុន “General Electric” ដែលមានទូរទស្សន៍ប្រចាំសប្ដាហ៍នៅក្រុមហ៊ុន “GE” ហើយលោកត្រូវដើរតួជាទូតសុឆន្ទៈរបស់រោងចក្រ “GE” លោកបានរោងចក្រទាំង ១៣៩របស់ក្រុមហ៊ុន បានជួបបុគ្គលិកជាង២៥០.០០០នាក់ និងបានចំណាយពេលនិយាយជាមួយបុគ្គលិកទាំងអស់៤០០០ម៉ោង។

នៅឆ្នាំ១៩៦៦ លោក រ៉េហ្គេន ត្រូវបានជ្រើសរើសជាបេក្ខជនអភិបាលរដ្ឋ ហើយលោកទទួលបានជោគជ័យនៅអាណត្តិក្រោយៗទៀត។ជ័យជំនះរបស់លោកកាន់តែលេចធ្លោពេលគណបក្សរបស់លោកត្រូវអាម៉ាស់មុខក្នុងប្រទេសទាំងមូលដោយរឿងអាស្រូវ “Watergate” របស់ប្រធានាធិបតី និចសុន។

ពេលធ្វើពិធីចូលកាន់មុខតំណែងប្រធានាធិបតីឆ្នាំ១៩៨១ លោកមានអាយុជិត៧០ឆ្នាំ ចាស់បំផុតជាងប្រធានាធិតីណាៗទាំងអស់ដែលចាប់ផ្ដើមធ្វើប្រធានាធិបតីរបស់ខ្លួន។លោក រ៉េហ្គេន ជាប់ឆ្នោតជាប្រធានាធិតីសហភាពសូវៀតមានអាយុ៦៤ឆ្នាំមកហើយ។វិភាគទានដ៏ធំធេងរបស់លោក រ៉េហ្គេនក្នុងការបញ្ចប់សង្គ្រាមត្រជាក់ គឺ រ៉េហ្គេន យល់ច្បាស់ដឹងមុនថា ជម្ងឺមហារីករបស់ក្រុងម៉ូស្គូ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ហើយលោកក៏បំពេញកិច្ចការដើម្បីធានាឲ្យបានច្បាស់តាមរយៈការត្រួតពិនិត្យសព្វាវុធ។តាមរយៈការទូតផ្ទាល់ខ្លួនដើម្បីឲ្យការបញ្ចប់នោះមកដល់ក្នុងបរិយាកាសសន្ដិភាពនិងមិនរង្គោះង្គើ៕ (ខ្មែរអប្សរា)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here