បទចម្រៀង ៨បទ​ របស់​ករី អ៊ុំ ដរ៉ា ល្បី​ក្នុង​ឆ្នាំ១៩៧៥ ឆក់​ចិត្ត​អ្នក​ស្ដាប់​ដល់​បច្ចុប្បន្ន

0
314

នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥ លោក អ៊ុំ ដរ៉ា បាន​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​បទ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​មហាជន។ ខណៈ​នេះ Sabay សូម​លើក​យក​បទ​ចម្រៀង​៨បទ របស់កវី​រូប​នេះ​មក​បង្ហាញ មាន​ទាំង​កម្សត់​ និង​រីក​រាយ។

បិតា​វីយូឡុង អ៊ុំ ដរ៉ា បាន​ប្រាប់ Sabay ថា នៅ​ក្នុង​​អំឡុង​ទសវត្សរ៍​ឆ្នាំ៧០ លោក​បាន​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន ក្នុង​នោះមាន​ទាំង​បទ​ល្បី​ខ្លាំង និង​ល្បី​មធ្យម។ បទ​ចម្រៀង​ទាំង​អស់​ដែល​លោក​និពន្ធ ភាព​ច្រើន​ជា​រឿង​របស់​លោក បទ​ខ្លះ​និយាយ​ពី​​ការ​ខក​ចិត្ត​រឿង​ស្នេហា បទ​ខ្លះ​និយាយ​ពី​ការ​សារភាព​ស្នេហ៍​ទៅ​កាន់​នារី​ណា​ម្នាក់ និង​មាន​រឿង​ជា​ច្រើន​ទៀត។ លោក​យល់​ថា ការ​តែង​បទ​ចម្រៀង ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​កាន់​នរណា​ម្នាក់ ហើយ​វា​ក៏​ជា​មន្ត​សណ្ដំ​ចិត្ត​មនុស្ស​ដែរ។ កវី​រូប​នេះ បញ្ជាក់​ថា បទ​ចម្រៀង​ទាំង​អស់​ដែល​លោក​បាន​និពន្ធ គឺ​មិន​ចម្លង​ពី​គេ​ឡើយ។

“ចម្រៀង​ដែល​ខ្ញុំ​និពន្ធ​ទាំង​អស់ ខ្ញុំ​មិន​ចម្លង​ទំនុក ឬ​បទ​ភ្លេង​ពី​គេ​ទេ ទោះ​បទ​គេ​ទំនុក​ពីរោះ​យ៉ាង​ណា ក៏​ខ្ញុំ​មិន​យក​ដែរ ខ្ញុំ​គិត​ថា យើង​មាន​ខួរក្បាល​មួយ​ដូច​គេ​ដែរ ហេតុ​អី​មិន​បង្កើត​អ្វី​ដែល​ជា​របស់​យើង ទោះ​បទ​ខ្លះ​វា​មិន​ល្អ​ផ្ដាច់​គេ តែ​វា​ជា​របស់​យើង យើង​មាន​ស្នាដៃ​និង​កេរ្តិ៍ឈ្មោះ​របស់​យើង”។ បទ​ទាំង​៨បទ​នោះ​រួម​មាន៖

  • “រូប​អូន​ហ្នឹង​ហើយ” ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
  • “ថ្ងៃ​ណា​មាន​សង្ឃឹម” ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
  • “ឈប់​ស្រលាញ់​អូន​ទៅ” ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា
  • “នេះ​ឬ​ផល​បុណ្យ?” ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា
  • “ស្រលាញ់​អូន​ដល់​ណា” ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា
  • “ចាស់​ជូរ​ឯម” ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា
  • “ស្ដាយ​ក្លិន​ស្ដាយ​ក្លែប” ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា
  • “បើ​អូន​បាន​បង” ច្រៀងដោយលោក អ៊ឹង ណារី ។

កវី អ៊ុំ ដរ៉ា មាន​និស្ស័យ​ខាង​សិល្បៈ​តាំង​ពី​ក្មេង អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន រួម​ទាំង​តន្ត្រីករ​ដូច​គ្នា​មិន​សរសើរ​លោក​មិន​បាន​នោះ​គឺ ទឹក​ដៃ​កូត​វីយូឡុង និង​ស្នាដៃ​និពន្ធ​ចម្រៀង ទំនុក​ភ្លេង​ដែល​មិន​ចម្លង​ពី​គេ​របស់​លោក៕ (អត្ថបទដកស្រង់ khmerapsaradaily)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ចែករំលែក
អត្ថបទ​មុនសិក្សាអំពីបុគ្គលល្បី ១៥ រូប ដែលទទួលបរាជ័យមុនបានជោគជ័យ
អត្ថបទ​បន្ទាប់Ronald Reagan ពីអ្នកលាងចានក្លាយជាប្រធានាធិបតីអាមេរិក
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here