សិក្សាអំពីបុគ្គលល្បី ១៥ រូប ដែលទទួលបរាជ័យមុនបានជោគជ័យ

0
196

ភាពបរាជ័យ តែងតែកើតមានចំពោះបុគ្គលល្បីៗភាគច្រើននៅលើពិភពលោក មុនពេលពួកគេទទួលបានភាពជោគជ័យ។ យើងតែងតែស្ងើចសរសើរលើភាពជោគជ័យរបស់ពួកគេ ដោយមើលរំលងពីកត្តាដែលពួកគេឈានទៅដល់លទ្ធផលនេះ។ កត្តាទាំងនេះ តែងមានរួមផ្សំឡើងដោយភាពបរាជ័យ ដោយខានពុំបាន។ ជ័យជម្នះរបស់ពួកគេ គឺដោយសារតែការរក្សារជំហានទៅមុខ និងការកំណត់យ៉ាងច្បាស់នូវគោលដៅ ក៏ដូចជាសមត្ថភាពពិតៗផងដែរ។ ភាពអំណត់តស៊ូ និងជឿជាក់ គឺជាកត្តាដែលអាចបែងចែកយ៉ាងច្បាស់រវាង ជោគជ័យ និងបរាជ័យរបស់ពួកគេ។

តើអ្នកខ្លាចការបរាជ័យមែនទេ? 

ខាងក្រោមនេះ ចែកចាយ សូមលើកយកបុគ្គលជោគជ័យ ៧ រូប ក្នុងចំណោម ១៥ រូប ដែលមនុស្សទូទៅចងចាំនូវជោគជ័យ ប៉ុន្តែហាក់មើលរំលងភាពបរាជ័យ ដែលនៅពីក្រោយខ្នងរបស់ពួកគេ។

១. អូផ្រាហ៍ (Oprah))

Oprah Winfrey
Oprah Winfrey

អូផ្រាហ៍ គឺជាស្រ្តីមហាសេដ្ឋីមួយរូប ជនជាតិបាល់ទីម័រ (Baltimore) ដែលមានបណ្តាញទូរទស្សន៍ផ្សព្វផ្សាយដោយខ្លួនឯង បន្ទាប់ពីទទួលការបណ្តេញចេញពីការងារលើកដំបូងរបស់ខ្លួនលើវិស័យនេះ។ នៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយរបស់អ្នកស្រី នាឱកាសបើកកម្មវិធី នៅសាកលវិទ្យាល័យ ហាវើដ (Harvard University) ថា វាពិតជាគ្មានទេនូវភាពបរាជ័យ ពីព្រោះវាគ្រាន់តែជា មេរៀន សម្រាប់ជីវិត ក្នុងការនាំខ្លួនយើងទៅកាន់ទីដៅមួយផ្សេងទៀត។ ហេតុដូច្នេះ ការបង្កើតបណ្តាញទូរទស្សន៍ខ្លួនឯងផ្ទាល់ចំពោះលោកស្រី គឺជាកត្តាដ៏ល្អបំផុត ដែលអាចចាកចេញពីការបណ្តេញចេញ ដែលលោកស្រីធ្លាប់ជួប។

២. ស្ទេវិន ស្ពៀលបឺច (Steven Spielberg)

Steven Spielberg អ្នកដឹកនាំរឿង និងនិពន្ធនាយក ជនជាតិអាមេរិកាំង
Steven Spielberg អ្នកដឹកនាំរឿង និងនិពន្ធនាយក ជនជាតិអាមេរិកាំង

លោកគឺជាអ្នកដឹកនាំរឿង និងនិពន្ធនាយក ជនជាតិអាមេរិកាំង ដែលខ្សែភាពយន្តរបស់លោកបានផ្តល់ចំណូលដល់លោករហូតដល់ទៅ ជាង ៩ ពាន់លានដុលា្លរ។ លទ្ធផលនេះ បានមកអំពីការបរាជ័យរបស់លោក និងមិនចុះចាញ់ ចំពោះការច្រានចោលពីរដងរបស់សាកលវិទ្យាល័យ សិល្បភាពយន្ត នៅប៉ែកខាងត្បូងកាលីហ្វ៍រញ៉ា ក្នុងការផលិតភាពយន្ត ។ ហើយនៅចុងបញ្ចប់ សាកលវិទ្យាល័យនោះបានទទួលស្គាល់ស្នាដៃលោក ព្រមទាំងយល់ព្រមទទួលជំនួយ ក្នុងការកសាងអាគារមួយ ដោយលោក ស្ពៀលបឺច ទៀតផង។

៣. ថមម៉ាស អ៊ីឌីសាន់ (Thomas Edison)

ថមម៉ាស អ៊ីឌីសាន់ បុគ្គលដែលទទួលការបរាជ័យពាន់ដង
ថមម៉ាស អ៊ីឌីសាន់ បុគ្គលដែលទទួលការបរាជ័យពាន់ដង

លោកគឺជាអាជីវករ និងអ្នកបង្កើតច្នៃប្រឌិតថ្មី ជនជាតិអាមេរិកាំង និងជាបុគ្គលមួយរូបដែលមិនធ្លាប់ទទួលការលើកទឹកចិត្ត និងទទួលបានការប្រមាថគ្រប់ពេលកាលពីនៅសាលា។ គ្រូរបស់លោក ថមម៉ាស អ៊ីឌីសាន់ បាននិយាយថា គាត់គឺជាមនុស្ស ដែលល្ងង់បំផុត។ តែមិនដូច្នោះទេ ជាលទ្ធផល លោកគឺជាបុគ្គលដែលអស្ចារ្យ ដោយទទួលបានកម្មសិទ្ធិបញ្ញា ជាង ១ពាន់ ប្រភេទ ដែលរួមមាន ឧបករណ៍ថតរូប និង អំពូលភ្លើងអេឡិចត្រូនិក។ មរណៈភាពរបស់លោក បានបន្សល់ទុកនូវ ភ័ស្តុតាងបញ្ជាក់ដល់គ្រូរបស់លោកអំពី គំនិតដែលថាលោកជាមនុស្សល្ងង់បំផុតនោះ។

៤. វ៉ាល ឌីសនីយ៍ (Walt Disney)

Disney

តើលោកអ្នកអាចធ្វើការស្រមើស្រមៃ បានដែរឬទេ ថា កុមារភាពរបស់លោកអ្នកមិនមានការពាក់ព័ន្ធជាមួយ ឌីសនីយ៍? ពិតប្រាកដណាស់ លោកអ្នកនឹងមិនបានស្គាល់នោះទេ ប្រសិនបើលោកឌីសនីយ៍ យល់ស្របនឹងយោបល់របស់អ្នកបច្ចេកទេសកាត់តរបស់លោក ដែលបាននិយាយថា លោកឌីសនីយ៍គឺជាបុគ្គលដែលគ្មានការស្រមើស្រមៃ និងគ្មានការច្នៃប្រឌិតសោះ។ ដោយការតាំងចិត្ត មិនព្រមចុះចាញ់ក្នុងខណៈដែលក្រុមហ៊ុន ស្ទើរក្ស័យធន លោកបានទទួលយកការរិះគន់ និងបន្តបេសកកម្មនេះ រហូតដល់ទទួលបានជ័យជម្នះដល់សព្វថ្ងៃ ដែលមានការសាងសង់រូបសំណាកជាមួយនឹងឈ្មោះរបស់លោកទៀតផង។

៥. អាល់បឺត អាញស្តាញ (Albert Einstein)

81809688-1024x703
លោក Albert Einstein

សញ្ជាតិដើមអាល្លឺម៉ង់ ដែលឈ្មោះរបស់លោកមានន័យស្រដៀងនឹង បញ្ញវ័ន្តមានបញ្ញាវៀងវៃ ប៉ុន្តែ វាហាក់ដូចជាមិនសក្តិសម សម្រាប់លោក អាល់បឺត អាញស្តាញសោះកាលពីក្មេង។ កាលលោកនៅពីក្មេង គាត់មិនចេះនិយាយអ្វីសោះរហូតដល់ អាយុ ៤ ឆ្នាំ មិនចេះអានអក្សររហូតដល់អាយុ ៧ ឆ្នាំ ហើយនឹកស្មានថាលោកមានបញ្ហាសរសៃប្រសាទទៀតផង។ លទ្ធផលពេលនោះ និងពេលបន្ទាប់វាមិនដូចគ្នាទេ។ លោកបានទទួលជ័យជម្នះពានរង្វាន់ណូបែល ហើយបានធ្វើឲ្យពិភពលោកទាំងមូលមានការផ្លាស់ប្តូរនៅលើទ្រឹស្តីរូបវិទ្យាទំនើប។

៦. ចេ.ខេ. រ៉ូវលីង (J.K. Rowling)

J.K.-Rowling-e-produção-principal-receberão-prêmio-da-Associação-dos-Diretores-de-Arte
J.K. Rowling ជាមួយសៀវភៅ Harry Potter របស់គាត់

ចេ.ខេ. រ៉ូវលីង ជាអ្នកនិពន្ធរឿងព្រេង ជនជាតិអង់គ្លេសមួយរូប ដែលកាលពីមុន ធ្លាប់តែជាអ្នកមានទ្រព្យស្តុកស្តម្ភ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្លាយទៅជាក្មេងស្រីក្រីក្រម្នាក់ ដែលបាក់ទឹកចិត្ត ដោយសារម្តាយលែងលះគ្នាក្នុងពេលតែមួយដែលខ្លួនកំពុងសិក្សាផង និងសរសេរសៀវភៅប្រលោមលោកផង។ តែពេលនេះ បានក្លាយទៅជាស្ត្រីដែលមានបំផុតក្នុងពិភពលោក ។ លោកស្រីបាននិយាយថា វាពិតជាមិនអាចទៅរួចទេ ដែលការរស់នៅដោយគ្មានការបរាជ័យនៅលើរឿងអ្វីមួយនោះ លុះត្រាតែអ្នករស់នៅដោយប្រុងប្រយ័ត្នបំផុតដែលមិនមែនជាអត្ថន័យនៃការរស់នៅ។ ក្នុងករណីនេះ អ្នកបានបរាជ័យតាំងពីដើមរួចទៅហើយ។

៧. អាប្រាហាម លីនខុន (Abraham Lincoln)

Abraham Lincoln
រូបសំណាករបស់ Abraham Lincoln

ជាអតីតប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក ដែលភាពបរាជ័យរបស់លោក លីនខុន មានច្រើនសម្បើមណាស់ ហើយត្រូវបានដឹងយ៉ាងទូលំទូលាយ ។ លោកបានសម្រេចជ័យជម្នះតែមួយគត់គឺការចាកចេញពីតំណែងជាប្រធានក្រុម នៅក្នុងសង្រ្គាម មកជា ថ្នាក់យោធាទាបបំផុត។ បន្ទាប់ពីនោះ លោកក៏ទទួលការបរាជ័យជាច្រើនថែមទៀត នៅពេលដែលព្យាយាមប្រឡូកក្នុងអាជីវកម្ម។ ដោយការតស៊ូអំណត់ លីនខុន បានសម្រេចចិត្តប្រឡូកក្នុងនយោបាយម្តង ដែលជាកន្លែងទទួលការបរាជ័យច្រើនបំផុត មុនពេលបានឡើងទៅកាន់តំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក៕ (JakJay)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here