ឡៅ ជឺ៖ ភាពស្ងប់ស្ងាត់ គឺជាថាមពលដ៏អស្ចារ្យ

0
287

នៅក្នុងពន្លឺនៃដួងចន្ទ្រាចែងចាំងមកលើផែនដី ដែលធ្វើឲ្យមនុស្សមានសេចក្តីសុខត្រកាសជាមួយនឹងធម្មជាតិស្រស់បំព្រងនាពេលរាត្រីគួរឲ្យចង់ក្រេកខ្យល់អាកាសបរិសុទ្ធនេះ និងក្រោមផ្ទាំងនៃទស្សនិយភាពយ៉ាងត្រកាល។ ក៏ប៉ុន្តែយើងពុំអាចមើលឃើញនៅចំណុចដែលពន្លឺព្រះចន្ទបាំងក្រោមដើមឈើមដ៏ធំបានទេ។

ដូច្នេះប្រៀបបាននឹងភាពស្ងប់ស្ងាត់របស់មនុស្ស ដែលធ្វើមិនឲ្យអ្នកដទៃមើលឃើញពន្លឺព្រះចន្ទនៅក្រោមដើមឈើដ៏ធំនោះបានទេ ប៉ុន្តែបើសិនមនុស្សយើងគ្មានភាពអត់ធ្មត់ ស្ងប់ស្ងាត់ទេនោះ វានឹងបង្ករគ្រោះថ្នាក់ដល់ខ្លួនវិញ។ គ្រោះថ្នាក់ គឺមកពីមនុស្សយើងអំនួត មិនអាចទប់នឹងសេចក្តីត្រេកត្រអាលដែលខ្លួនមានបាន។ ដូច្នោះ បានជា ឡៅ ជឺ ពោលថា «ពាក្យស្ងប់ស្ងាត់ គឺជាថាពលដ៏អស្ចារ្យ»។ លោក មានន័យចង់ប្រៀបធៀបឲ្យមនុស្សចេះអត់ធ្មត់ ស្ងប់ស្ងៀម មិនអួនអាង មិនអំនួត ដឹងពីអ្វីដែលមាន ខិតខំប្រឹងក្រេបយកចំណេះដឹងពីទីស្ងប់ស្ងាត់ទាំងអស់នោះ។

បើនៅក្នុងទស្សនៈរបស់ សុឺម៉ាអុី ក៏បានពោលថា «មនុស្សឆ្លាតធ្វើការងារពិត មនុស្សល្ងង់ដណ្តើមកេរ្តិ៍ឈ្មោះ»។ មានន័យឲ្យមនុស្សយើង ធ្វើការងារពិតប្រាកដ ទោះបីអ្នកដទៃដឹងមិនដឹង ក៏មិនត្រូវអួតប្រាប់អ្នកដទៃពីអ្វីដែលមានដែរ ព្រោះទង្វើទាំងនោះគឺជាការចង់បានកេរ្តិ៍ដូចអ្វីដែល សុឺម៉ាអុី ពោលដូច្នោះដែរ។

នៅក្នុងលោកនេះ មានរឿងអស្ចារ្យនិងអាថ៌បាំងជាច្រើន ដែលពួនលាក់ខ្លួននៅទីងងឹង រង់ចាំមនុស្សមានចំណេះដឹងទៅបំភ្លើនៅទីងងឹងទាំងនោះ បើមានអ្នកអាចរកឃើញគេនឹងក្លាយជាបុគ្គលអច្ឆរិយដូចដែលធ្លាប់មានកន្លងមកស្រាប់។ ដូចជា អាល់ប៊ឺត អាញស្តាញ ថូមាស់ អេដីសិន ខុងជឺ និង ឡៅ ជឺ ព្រះពុទ្ធ ។ល។ ដែលអាចរកឃើញអាថ៌កំបាំងនៃជីវិតបាន៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here