លក្ខណៈពិសេសអស្ចារ្យនៃ “ប្រាសាទអង្គរវត្ត” អច្ឆិរយវត្ថុក្នុងលោក

0
2595

ប្រាសាទអង្គរវត្ត គឺជាតំណាងឲ្យប្រទេសខ្មែរដ៏រុងរឿងនៃអតីតភាព ចាប់តាំងពីសម័យអង្គរមកដល់ពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះទេ ប្រាសាទមួយនេះបានបង្កប់អត្ថន័យជាច្រើនដល់អ្នកស្រាវជ្រាវ និងអ្នកទស្សនវិទូសិក្សាមិនចេះចប់មិនចេះហើយពីមួយជំនាន់ទៅមួយជំនាន់តៗគ្នា។ ថ្ងៃនេះយើងខ្ញុំ ជាគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង សូមបង្ហាញនូវលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្ត ដែលជាប្រាសាទល្អឯករបស់កម្ពុជា និងជាអច្ឆរិយវត្ថុក្នុងលោកផងដែរ។

ទីតាំងប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាបព្រះរាជណាចក្រកម្ពុជាបច្ចុប្បន្ន ដែលជាទីក្រុងដ៏ធំនៅសម័យអង្គរ។ មានទីតាំងស្ថិតនៅ​ភាគខាង​ជើងនៃ​ក្រុង​សៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាម​ផ្លូវ​កូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំ​អគារប្រាសាទ​សម្រាប់ព្រហ្មញ្ញសាសនា​ធំ​បំផុត​ និង​វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសា​ទ​ត្រូវ​បាន​កសាង​ឡើង​ដោយ ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ទ្រង់បានសង់ឡើងនៅ​ដើម​សតវត្ស​រ៍ទី១២ នៅយសោធរបុរៈ (សម័យបច្ចុប្បន្នអង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទ​តំណាង និងព្រះសុសាន្ត​ចុងក្រោយ​របស់​ព្រះអង្គ​។​ ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្ត​ដែល​ជំនួស​មកវិញ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។

Related image
តួអង្គសម្តែងព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II)
Related image
ព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II)

ប្រាសាទអង្គរវត្ត ជាប្រាសាទដែល​នៅគង់វង្ស​ល្អ​បំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់​ទុកនូវ​មជ្ឈ​មណ្ឌលសាសនាដ៏សំខាន់​មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន។ កាលពីដំបូង​ព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ តែក្រោយមកពុទ្ធនិយមសម្រាប់បូជាដល់ព្រះពុទ្ធ។ ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរនៃសម័យកាលនោះ។ វាបាន​ក្លាយ​​ជានិមិត្តរូបមួយរបស់ប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ និងក៏ជាភាពទាក់ទាញរបស់ភ្ញៀវអ្នកទេសចរណ៍​សំខាន់​របស់​​ប្រទេសកម្ពុជាផងដែរ។

អង្គរវត្ត រួមផ្សំនូវគ្រោងការគ្រឹះពីរនៃស្ថាបត្យកម្មប្រាសាទខ្មែរ: ប្រាសាទ​ភ្នំ​ និងប្រាសាទដែលមានថែវចុងក្រោយគេ ដោយ​ផ្អែកលើ​ស្ថាបត្យកម្ម​ទ្រាវិដ​ដើមដំបូង រួមមានលក្ខណៈពិសេសដូចជាជគតិ។ ប្រាសាទត្រូវ​បាន​រចនា​ដើម្បី​តំណាងភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈក្នុងទេវកថាព្រហ្មញ្ញ: ក្នុង​កសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណ​ពិតប្រាកដ​របស់​ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.) វែងគឺ​ជា​ថែវ​មាន​បីជ្រុង ដែលថែវនីមួយៗ ឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូច​ប្រាសាទ​​នៅអង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច មានពួកអ្នកប្រាជ្ញានាំគ្នាវែកញ៉ែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទ​នេះ​ត្រូ​វបានគេកោតសរសើរ ដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់លៀនលឹមៗ ដែលលាតសន្ធឹង និង​ដោយ​សារ​ពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។

លក្ខណៈពិសេសនៃប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត ត្រូវអ្នកជំនាញបានឲ្យដឹងថា គឺជាប្រាសាទមួយដែលមានតួប្រាសាទធំជាងគេបង្អស់នៅក្នុងចំណោមប្រាង្គប្រាសាទខ្មែរ ដែលមានទាំងនៅក្នុងសម័យមុនអង្គរ សម័យអង្គរ និង ក្រោយអង្គរ។

អ្នកជំនាញបានឲ្យដឹងទៀតថា ប្រាសាទមួយនេះ មានលក្ខណៈពិសេសមួយគឺអាចប្រែពណ៌ពី មាសទៅ ប្រាក់ ហើយពី ប្រាក់ មកមាស ទៅតាមពេលវេលាមួយទៀងទាត់ទៀតផងដែរ។ 
• ពេលព្រឹក គឺប្រាសាទអង្គរវត្តមាន “ពណ៌មាស”
• ពេលថ្ងៃ គឺប្រាសាទអង្គរវត្តមាន “ពណ៌ប្រាក់”
• ពេលល្ងាច គឺប្រាសាទអង្គរវត្តមាន “ពណ៌មាស”
ប្រាសាទអង្គរវត្ត ក៏ត្រូវអ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងទៀតថា មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្ម និង សម្បត្តិវប្បធម៌មនុស្សជាតិ។ ប្រាសាទអង្គរវត្ត គឺជាអត្តសញ្ញាណនិងជាដួងព្រលឹងនៃជាតិខ្មែរដែលប្រជាជនខ្មែរគោរពយ៉ាងក្រៃលែងបំផុត៕
សូមទស្សនារូបភាពខាងក្រោម៖
 

ដោយ៖ មនោ វិជ្ជា
អ្នកនិពន្ធ និងស្រាជ្រាវ
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here