រឿងចម្លែកនិងគ្រោះថ្នាក់ទាំង ៧ យ៉ាង របស់មនុស្សជំនាន់មុនមិននឹកស្មានដល់

0
93

ប្រសិន​បើ​អ្នក​ធ្លាប់​គិត​ថា មនុស្ស​សម័យ​ឥឡូវ​នេះ ធ្វើ​រឿង​មិន​ធម្មតា អ្នក​គួរតែ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​ឡើង​វិញ នោះ​អ្នក​ប្រាកដ​ជា​បាន​ឃើញ មនុស្ស​សម័យ​មុន ធ្លាប់​ធ្វើ​រឿង​ចម្លែកៗ​ជា​ច្រើន។ ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ សុទ្ធ​សឹង​តែ​ស្រប​ច្បាប់។

ខាង​ក្រោម​នេះ​ គឺ​ជា​រឿង​ចម្លែកនិង​គ្រោះថ្នាក់​ទាំង ៧ យ៉ាង ដែល​មនុស្ស​ជំនាន់​មុនចាត់​ទុក​ជា​រឿង​ធម្មតា៖

#១ ការ​ព្យាបាល​ដោយ​ប្រើ​កូកាអ៊ីន

កាល​ពី​១០០ឆ្នាំ​មុន គេ​មិន​បាន​ចាត់​ទុក​ថា សារធាតុ​នេះ​មាន​គ្រោះថ្នាក់​នោះ​ទេ។ ផ្ទុយទៅវិញ វា​មាន​លក់​នៅ​ក្នុង​ហាង​ឱសថ ហើយ​លក់​ដោយ​គ្មាន​វេជ្ជបញ្ជា​ទៀត​ផង ដើម្បី​ព្យាបាល​ជំងឺ​ក្អក និង​ឈឺធ្មេញ។ កូកាអ៊ីន ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​សម្រាប់​កុមារ​ផង​ដែរ។ មិនតែប៉ុណ្ណោះ កូកាអ៊ីន ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។

#២ ផ្ញើ​កូន​តាម​អ្នក​រត់​សំបុត្រ

នៅ​ដើម​សតវត្ស​ទី២០ ជនជាតិ​អាមេរិក អាច​បញ្ជូន​កូនៗ​របស់​ពួកគេ តាម​អ្នក​រត់​សំបុត្រ ដោយ​ស្របច្បាប់។ វា​ត្រូវ​ចំណាយ​ប្រហែល ១៥ សេន​ប៉ុណ្ណោះ ប្រសិន​បើ​កូន​របស់​ពួកគេ មិន​លើស​ទម្ងន់​ស្តង់ដារ។ ឪពុកម្ដាយ​ទាំង​នោះ បាន​ប្រើ​វិធី​នេះ​ដើម្បី​បញ្ជូន​កូនៗ​របស់​ពួកគេ ទៅ​កាន់​សាច់ញាតិ។

#៣ ទ្រុង​ទារក​នៅ​ខាង​ក្រៅ​ផ្ទះ

នៅ​ទសវត្សរ៍​ឆ្នាំ១៩៣០ ទ្រុង​លួស​មាន​ស្ទើរ​តែ​គ្រប់​គ្រួសារ​នៅ​អង់គ្លេស។ ការ​ប្រើ​ទ្រុង​ដាក់​ទារក​នៅ​ខាង​ក្រៅ​ផ្ទះ​បែប​នេះ អាច​ឲ្យ​ទារក​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ខណៈ​ម្តាយ​របស់​ពួកគេ​ជាប់​រវល់ ជាមួយ​នឹង​ការងារ​ផ្ទះ​ជាដើម។ វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ទ្រុង​ទាំង​នោះ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព។

#៤ វិធីសាស្ត្រ​ព្យាបាល​ចម្លែក

កាលពីមុន គ្រូពេទ្យ​មិន​បាន​ដឹង​អំពី​វិធី​កម្ចាត់​មេរោគ​ឡើយ ហើយ​បាន​ប្រើ​វិធីសាស្ត្រ​ចម្លែក ដូចជា លាង​ឈាម ដើម្បី​ព្យាបាល​ជំងឺ​ទាំងអស់ , កាត់​អណ្ដាត ដើម្បី​ព្យាបាល​ការ​និយាយ​ត្រដិត និង​វិធីសាស្ត្រ​ព្យាបាល​ដោយ​ការ​ឆក់​ផង​ដែរ។

#៥ សួន​មនុស្ស

សួន​មនុស្ស (Human zoo) មាន​បំណង​បង្ហាញ​មនុស្ស​ដែល​ជា​ជនជាតិ​អាស៊ី និង​អាហ្វ្រិក ធ្វើ​ជា​ភស្តុតាង​នៃ​ទ្រឹស្ដី​របស់​លោក Charles Darwin។ ការ​កម្សាន្ត​ដ៏​គួរ​ឲ្យ​អាម៉ាស់​បែប​នេះ មាន​ច្រើន​ឆ្នាំ​មក​ហើយ។ នៅ​ក្នុង​រូបភាព​អ្នក​អាច​មើល​ឃើញ សួន​មនុស្ស​ក្នុង​ប្រទេស​បែលហ្ស៊ិក នៅ​ឆ្នាំ១៩៥៨។

#៦ ដំណើរ​ទស្សនកិច្ច​មន្ទីរពេទ្យ​វិកលចរិត

អ្នក​ជំងឺ​នៃ​មន្ទីរពេទ្យ​វិកលចរិត ត្រូវ​បាន​គេ​មើល​ថែ​យ៉ាង​អាក្រក់​ក្រៃលែង កាល​ពី​អតីតកាល។ បុគ្គលិក​កម្រ​ឲ្យ​អាហារ​អ្នក​ជំងឺ​ណាស់ បើ​ទោះ​បី​ជា​ក្រុម​គ្រួសារ​សាច់ញាតិ បង់​ថ្លៃ​ស្នាក់​នៅ​របស់​អ្នក​ជំងឺ​ក៏​ដោយ។ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​សម្រាប់​ម្ចាស់​ឡើយ។ ពួកគេ​បាន​បង្កើត​ជំនួញ​តូចតាច​មួយ ដោយ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​បង់​ប្រាក់​មួយ​ចំនួន ដើម្បី​ចូល​មើល​មនុស្ស​វិកលចរិត​ទាំង​នោះ។

#៧ ជក់​បារី​អំឡុង​ពេល​មាន​ផ្ទៃពោះ តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ

កាល​ពី​៧០ឆ្នាំ​មុន គ្រូពេទ្យ​អាមេរិក បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​មាន​ផ្ទៃពោះ​របស់​ពួកគេ​ជក់បារី ដើម្បី​បំបាត់​ការ​ទល់​លាមក។ មិនតែប៉ុណ្ណោះ ស្ត្រី​ដែល​ទើប​តែ​សម្រាល​កូន​រួច មិន​ត្រូវ​បាន​ហាម​ឃាត់​ចំពោះ​ការ​ជក់បារី នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ទេ៕

ប្រភព៖ Brightside អត្ថបទដកស្រង់៖ Sabay

ចែករំលែក
អត្ថបទ​មុនម៉ៅ សេទុង៖ ទីមួយមិនខ្លាចការលំបាក និងទីពីរមិនខ្លាចស្លាប់
អត្ថបទ​បន្ទាប់រឿងរ៉ាវដែលទាក់ទងរបស់ ព្រះសិវៈ ឬព្រះឥសូរ ដែលជាអាទិទេពសាងលោក
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here