រឿងរ៉ាវដែលទាក់ទងរបស់ ព្រះសិវៈ ឬព្រះឥសូរ ដែលជាអាទិទេពសាងលោក

0
234
ព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មណ៍សាសនា។ ព្រះសិវៈ គឺមានន័យថាក្សេមក្សាន្ដករុណា។ ព្រះសិវៈកើតឡើងអំពីតំណក់លោហិតដែលស្រក់ចុះចាកចិញ្ចើមព្រះព្រហ្ម។ ព្រះសិវៈ ជាអាទិទេពសាងលោកផង និងបំផ្លាញលោកផង។
លក្ខណៈពិសេសសំគាល់ព្រះសិវៈមានដូចជា៖
– មុខមួយ អាចបែងភាគជាមុខប្រាំ
– កពណ៌ខៀវ
– កាយសម្បុរស
– ភ្នែកបី ភ្នែកពីរដូចមនុស្សធម្មតា ឯភ្នែកទីបីនៅចំកណ្ដាលថ្ងាសបិទជានិច្ច ក្រលេកឆេះ ហៅថាអគ្គីនេត្រ
– សម្លៀកបំពាក់ស្បែកខ្លា ឬស្លៀកស្បែកដំរី
– ដៃពីរ ឬដប់
– ពាក់កម្រងឆ្អឹងលលាដ៍ក្បាល ជាគ្រឿងសំគាល់រាប់កប្ប ឬរាប់យុគ
– ពាក់នាគជាសង្វារជាគ្រឿងសំគាល់រាប់ឆ្នាំ
– ពាក់មួកមានព្រះចន្ទមួយជំនិតរាងកណ្ដៀវជាគ្រឿងសំគាល់រាប់ខែ
– កេតនភណ្ឌ ច្បូកផ្លែបី ឬត្រីសូល៍ ធ្នូ ស្គរ ដំបងធំ ខ្សែផ្គាំចង (សម្រាប់ចង់ពួកសភាវៈអាក្រក់)
– ពាហនៈជាយានជំនិះ គោនន្ទី
ព្រះសិវៈ មានមហេសី ចំនួន ៩ អង្គ មានដូចជា៖ ១ ព្រះនាងទុគ៌ា ២ ព្រះនាងឱមា ៣ ព្រះនាគៅរី ៤ ព្រះនាងកាលី ៥ ព្រះនាងចន្ទី ៦ ព្រះនាងបវតី ៧ ព្រះនាងកុមារី ៨ ព្រះនាងទេវី ៩ ព្រះនាងមហាទេវី។
បុត្ររបស់ព្រះសិវៈ : ព្រះសិវៈមានបុត្រ ២ ព្រះអង្គ គឺស្កន្ទ (Skanda) ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និង គនេស (Ganese) ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈនៃពួកទេព។ អាទិទេពទាំងពីរ គឺជាបុត្ររបស់ព្រះសិវៈ និងព្រះនាងទុគ៌ា។ ព្រះនាងទុគ៌ា គឺជាមហេសីដើមរបស់ព្រះសិវៈហើយព្រះនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជាជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់ព្រះនាង៕
ប្រភព៖ អានច្រើន ចេះច្រើន
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here