ម៉ៅ សេទុង៖ ទីមួយមិនខ្លាចការលំបាក និងទីពីរមិនខ្លាចស្លាប់

0
315

ម៉ៅសេទុង ជាអ្នកដឹកនាំដ៏ល្បីល្បាញម្នាក់នៅក្នុងសតវត្សរ៍ទី២០ មនុស្សទូទាំងពិភពលោកស្គាល់គាត់ក្នុងឋានៈជាអ្នកដឹកនាំផ្តួលរំលំរដ្ឋាភិបាលចិន និងគណៈគ្រប់គ្រងជាតិរបស់សេនាប្រមុខ ចាងខៃជៀក (Chiang Kaishek) ហើយបង្កបង្កើតលទ្ធិកុម្មុយនីស្តក្នុងទឹកដីចិន។

Related image

លោកម៉ៅ បានប្រកាសបង្កើតជាសាធារណរដ្ឋប្រជាមានិតចិន (People’s Republic of China) នៅថ្ងៃទី០១ ខែតុលាឆ្នាំ១៩៤៩ នៅឯវិមានចតុកោណ ធានអាន់មិន ជាអ្នកធ្វើបដិវត្តន៍វប្បធម៌ និងបានទទួលនូវការលើកតម្កើងក្នុងនាមជាបុគ្គលមានសមត្ថភាពបង្រួមប្រទេសចិនឲក្លាយជាមហាប្រទេសសាជាថ្មី បន្ទាប់ពីធ្លាក់ទៅក្រោមឥទ្ធិពលរបស់ជនបរទេស ចាប់ពីមាន រឿង”សង្រ្គាមអាភៀន (Opium Wars) ” មក។ ប៉ុន្តែអ្វីទាំងនេះបានធ្វើឲ្យជនជាតិចិនបាត់បង់ជីវិត ដោយសារតែការអត់ឈ្លានរហូតដល់ ៧០ លាននាក់ ក្រោមការដឹកនាំរបស់គាត់ ដែលចាប់ទុកថាជាការចំណាយជីវិតរបស់ប្រជារាស្រ្ត
ក្នុងកំឡុងពេលគ្មានសង្រ្គាមដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ ជីវិតចុងក្រោយរបស់ ម៉ៅ សេទុង ត្រូវបញ្ចប់យ៉ាងទារុណបំផុតដោយជំងឺដ៏កាចសាហាវ និងការឱបក្រសោបអំណាចរហូតដល់នាទីចុងក្រោយ។

Related image

បើផ្អែកតាមលើទស្សនៈខាងលើ «ទីមួយមិនខ្លាចការលំបាក និងទីពីរមិនខ្លាចស្លាប់» យើងអាចសន្និដ្ឋានបានថា ម៉ៅសេទុង ជាមនុស្សដែនមានការលះបង់ខ្ពស់ ភាពក្លាហាន តស៊ូការលំបាក ជាពិសេសមិនខ្លាចសេចក្តីស្លាប់ថែមទៀត។ ក្នុងការប្រវត្តិសាស្ត្រក៏បានបង្ហាញប្រាប់យើងថា បើសិនចង់បានអ្វីមួយទាល់តែមានការលះបង់ ក្លាហាន ស្មោះត្រង់ មិនខ្ជិលច្រអូស និងហ៊ានស៊ូទ្រាំនឹងការលំបាកផ្សេងៗទម្រាំបានដល់គោលដៅនៃជីវិត។ ថ្វីត្បិតតែមនុស្សមួយជំនួនគិតថាលោកសម្លាប់ជីវិប្រជាជនអស់ច្រើនមែន តែគាត់នៅតែជាមនុស្សដែលរកសន្តិភាពនិងធ្វើឲ្យប្រទេសចិនបង្រួបប្រួមគ្នាបានរហូតដល់បច្ចុប្បន្ន និងក្លាយខ្លួនជារដ្ឋបុរសនៃប្រទេសចិនដដែល៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here