គិតឲ្យជោគជ័យដូច លោក ហេនរី ហ្វត អ្នកដែលបង្កើតរថយន្តម៉ាក Ford V.8 ដ៏ល្បីដំបូងគេ

0
1105

នៅពេលដែល លោក ហេរី ហ្វត (Henry Ford) បានសម្រេចចិត្តផលិតឡាន ហ្វត មា៉សុីន៨ ដ៏ល្បីរបស់គាត់ គាត់បានជ្រើសយកការបង្កើតម៉ាសុីនដែលមានប៊ីស្តុង៨ នៅក្នុងម៉ាសុីនតែ១ ហើយគាត់ក៏បានណែនាំវិស្វករទាំងឡាយរបស់គាត់ឲ្យបង្កើតការរចនាឡើងសម្រាប់ម៉ាសុីននេះ។

Related image
លោក ហេនរី ហ្វត (Henry Ford)

Image result for ford v.8

Related image
រថយន្ត Ford V.8

ការរចនានេះត្រូវបានគូសដាក់លើក្រដាស់ ប៉ុន្តែវិស្វករទាំងនោះបានយល់ឃើញថាវាមិនអាចទៅរួចទេ ក្នុងការបង្កើតមា៉សុីន៨ នៅក្នុងប្រអប់ម៉ាសុីនតែ១នោះ។ លោកហ្វត (Ford) និយាយថា “ទោះជាយ៉ាងណាត្រូវតែផលិតវាឲ្យបាន”។ ពួកវិស្វករឆ្លើយតបថាទៅគាត់វិញថា “ប៉ុន្តែ…វាមិនអាចទៅរួចនោះទេ។ លោក ហ្វត បានបញ្ជាឲ្យ “ចាប់ផ្តើមធ្វើវាទៅ! ហើយបនត្ការងារនេះទៀតរហូតដល់អ្នកទាំងអស់គ្នាអាចរកឃើញវិធីបង្កើតវាបាន មិនខ្វល់ថាត្រូវចំណាយពេលវេលាប៉ុន្មាននោះទេ”។

វិស្វករទាំងអ់ក៏បានចាប់ផ្តើមធ្វើវា។ គ្មានអ្វីផ្សេងទៀតសម្រាប់ពួកគេធ្វើនោះទេ ប្រសិនបើពួកគេនៅតែថ្វើជាបុគ្គលិករបស់លោក ហ្វត (Ford) នោះ ដូច្នេះជម្រើសមានតែធ្វើ។ រយៈពេលប្រាំមួយខែបានកន្លងផុតទៅដោយគ្មានបានអ្វីសោះ។ រយៈពេលប្រាំមួយខែទៀតបានកន្លងផុតទៅ តែនៅតែមិនបានជាសាច់ការអ្វីសោះ។ វិស្វករទាំងអស់នោះព្យាយាមរកនឹកគ្រប់គម្រោងទាំងអស់ដើម្បីអនុវត្តតាមបញ្ជា ប៉ុន្តែរឿងនេះហាក់ដូចជាពិបាកជាងពាក្យថា “មិនអាចទៅរួចទៅទៀត”

នៅចុងឆ្នាំនោះ លោក ហ្វត (Ford) បានទៅពិនិត្យវិស្វកររបស់គាត់ ហើយពួកគេបានជូនដំណឹងដដែលដល់គាត់ ថាពួកគេរកមិនឃើញវិធីណាដើម្បីអនុវត្តតាមបញ្ជានោះទេ។ លោក ហ្វត (Ford) និយាយថាបន្តធ្វើទៀតទៅ “ខ្ញុំចង់បានវា ហើយខ្ញុំនឹងទទួលបានវាមិនខាន”។ ពួកគេបន្តការធ្វើទៀត ហើយក្រោយមកវាហាក់ដូចជាព្រឹត្តិការណ៍វេទមន្តមួយអ៊ីចឹង។ គន្លឹះសម្ងាត់ក៏ត្រូវបានរកឃើញ។ នៅទីបំផុតការប្តេជ្ញារបស់លោក ហ្វត (Ford) ក៏ទទួលបានជោគជ័យ!

Related image
Henry Ford

រឿងនេះវាពិបាកនឹងបកស្រាយឲ្យច្បាស់លាស់ត្រឹមត្រូវ ១នាទី ណាស់ ប៉ុន្តែលទ្ធផលជោគជ័យ និងដំណើរការទាំងឡាយរបស់វាគឺជារឿងពិតប្រាកដមែន។ ដើម្បីឈានទៅដល់ភាពជោគជ័យ អ្នកដែលមានបំណងចង់ចេះគិតដើម្បីក្លាយជាអ្នកមាន ចូរប្រើគន្លឹះសម្ងាត់ក្លាយជាអ្នកមានរបស់ លោកហ្វត (Ford) នោះទៅ ប្រសិនបើអ្នកអាចធ្វើបាន៕ (ដកស្រង់ពីសៀវភៅ Think And Grow Rich)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ចែករំលែក
អត្ថបទ​មុនបដិវត្តន៍របស់​រុស្ស៊ី​ ឆ្នាំ​១៩១៧
អត្ថបទ​បន្ទាប់បដិវត្តន៍​វប្បធម៌​ចិន ​(១៩៦៦-១៩៧៦)
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here