ការសិក្សា គឺជាការដាំដើមឈើដ៏ធំមួយ

0
275

ការសិក្សា គឺមិនមែនជារឿងងាយស្រួលដូចដែលមនុស្សមួយចំនួនបានគិតឡើយ។ មានពេលខ្លះត្រូវដាច់បាយដាច់ទឹក ដើម្បីសម្រេចកិច្ចការងាររបស់សាលា ឬគម្រោងផែនការអ្វីមួយ ដែលបានដាក់អោយធ្វើ។ ប៉ុន្តែវាក៏មិនជារឿងដែលពិបាកខ្លាំងបំផុតដល់ថ្នាក់មនុស្សមិនបានទេ ហើយអ្វីដែលមនុស្សត្រូវដឹងគឺ ការព្យាយាម។

ការសិក្សាប្រៀបបាននឹងការដាំដើមឈើដ៏ធំមួយ ដែលមានបែកមែកសាខា មានម្លប់ មានផ្លែផ្កា គួរអោយត្រេកអរនឹងភោគផលទាំងនេះ។ ប៉ុន្តែមុននឹងបានផលទាំងនេះ គឺយើងត្រូវដាំ ថែមទាំ និងត្រូវការពេលវេលាដ៏យូរទៀត ទើបអាចធ្វើអោយដើមឈើនោះមានឫស្សរឹងមាំ មានផ្លាផ្លែច្រើន និងមានម្លប់ធំត្រឈឹងត្រឈៃទៀតផង។ ដើម្បីអាចដាំដើមឈើដ៏ធំនោះបានគឺ៖

១. មានការព្យាយាម 

ការព្យាយាម គឺជាគ្រឿងម្យ៉ាងដែលធ្វើអោយមនុស្សយើងទទួលបាននូវរបស់ជាច្រើន ដែលអ្នកដទៃមិនអាចមាន ព្រោះតែពួកគេគ្មានការព្យាយាម តស៊ូ ហើយនឹងឆាប់បោះបង់។ នៅទីណាមានការព្យាយាម នៅទីនោះនឹងមានភាពជោគជ័យ។

២. តស៊ូការលំបាក

ការលំបាក តែងជួបនៅពេលដែលមនុស្សយើងចាប់ផ្តើមលើកដំបូង តែពេលដែលធ្វើយូរៗទៅ យើងនឹងស្ទាត់ជំនាញ ដោយសារយើងមានការហ្វឹកហាត់ ហើយការលំបាកទាំងនោះក៏បានរសាត់ឆ្ងាយចេញពីយើងដូចគ្នា។ ដូច្នេះ ត្រូវតស៊ូជម្នះនឹងការលំបាក ទើបយើងអាចឈ្នះបញ្ហាជីវិតបាន។

៣. មានភាពអត់ធ្មត់ 

ភាពអត់ធ្មត់ក្នុងការសិក្សា បូករួមនឹងការតស៊ូព្យាយាមទៀត យើងអាចនឹងសម្រេចបានដល់គោលដៅ ១០០% លើកលែងតែយើងបោះបង់ចោលទេ។ ការសិក្សាមានការលំបាក ប៉ុន្តែពេលយើងឈ្វេងយល់ច្បាស់អំពីវា នោះការសិក្សាគឺជារឿងដែលងាយស្រួល និងធ្វើអោយយើងសប្បាយចិត្តទៅវិញទេ ព្រោះអាចនាំយើងអោយឆ្លងផុតពីសេចក្តីអវិជ្ជា ឬសេចក្តីទុក្ខក្នុងជីវិតបានយ៉ាងពិតប្រាកដ៕

ដោយ៖ មនោ​ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច  Like  និង  Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ចែករំលែក
អត្ថបទ​មុនការធ្វើសឹកសង្គ្រាមដណ្ដើម​រាជ្យ​គ្នា​របស់​ព្រះរាជា​ខ្មែរ​នៅសម័យ​អង្គរ
អត្ថបទ​បន្ទាប់បដិវត្តន៍របស់​រុស្ស៊ី​ ឆ្នាំ​១៩១៧
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here