ស្នាដៃថ្មីរបស់កវីនិពន្ធខ្មែរយើង “ច្នៃជីវិត” ជាកម្រងកំណាព្យអប់រំល្អៗសម្រាប់ជីវិតនិងសង្គម មានចេញលក់ហើយ…

0
109

សព្វថ្ងៃនេះ ថ្វីបើសន្ទុះនៃការតែងនិពន្ធមានការកើនឡើងពិតប្រាកដមែន ទាំងអក្សរសិល្ប៍ ទាំងទស្សនៈសង្គម រួមនិងវិទ្យាសាស្ត្រជាដើម។ ប៉ុន្តែ ប្រសិនបើយើងពិនិត្យឱ្យដិតដល់ទៅឃើញថា ស្នាដៃតែងនិពន្ធកំណាព្យបង្ហាញពីទស្សនៈសង្គមពុំសូវមានច្រើននៅឡើយ។ ដោយសារតែយើងពិនិត្យឃើញថាស្នាដៃនិពន្ធកំណាព្យខ្មែរនាសតវត្សថ្មីបានថមថយខុសពីសម័យមុនមក ដែលយើងឃើញកំណាព្យខ្មែរមានតម្លៃនោះ ទើបអ្នកនិពន្ធយើងបង្កើតនូវស្នាដៃថ្មីមួយនោះគឺ “ច្នៃជីវិត”

ច្នៃជីវិត ជាចំណងជើងនៃសៀវភៅកម្រងកំណាព្យ ដែលពេញទៅដោយអត្ថន័យខ្លឹមសារជាច្រើន លាតត្រដាងបង្ហាញពីសង្គមភាពជាក់ស្ដែងដែលបានជួបប្រទះ។ កំណាព្យក្នុងស្នាដៃច្នៃជីវិតនេះមានសរុបទាំងអស់ ៧៦ចំណងជើងតូច។ ទាំង ៧៦ ចំណងជើងនេះ ចែកចេញជាអត្ថន័យបីផ្នែកសំខាន់ៗគឺ “ឈ្វេងយល់ ស្ថាបនា និងស្នេហា”។ គ្រប់កំណាព្យទាំងអស់នៅក្នុងស្នាដៃ “ច្នៃជីវិត” នេះគឺបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងរក្សានូវតថភាពជាក់ស្ដែងមិនលម្អៀង ខុសទៅជាត្រូវ ត្រូវទៅជាខុស សទៅជាខ្មៅ ខ្មៅទៅជាសនោះឡើយ។

កំណាព្យនីមួយៗបង្កប់នូវអត្ថន័យជ្រាលជ្រៅ ដែលតម្រូវឱ្យអ្នកអាន អ្នកស្ដាប់ អ្នកនិងស្ដាប់ម្ដងហើយម្ដងទៀត។ វណ្ណកម្ម “ច្នៃជីវិត” ជាគំហើញថ្មីនៃសករាជថ្មីនេះ សម្រាប់ពាក្យពេចន៍ឃ្លោងឃ្លា សុទ្ធតែមានន័យពីរោះរណ្ដំដួងចិត្ត។

ចំពោះលោកអ្នក ចង់ចេះ ចង់ដឹង ចង់យល់ច្បាស់ សូមកុំរំលងស្នាដៃច្នៃជីវិតនេះ ព្រោះក្រោយពីការអានសៀវភៅនេះ លោកអ្នកនឹងទទួលបានចំណេះថ្មីមួយនឹងស្មានមិនដល់ក៏ថាបាន។ សៀវភៅមួយនេះ មានគោលបំណងស្វែងរកសុភមង្គលជូនអ្នកអាន អ្នកស្ដាប់ សង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។ ចំពោះតម្លៃវិញ អ្នកនិពន្ធយើងបានផ្ដល់តម្លៃយ៉ាងពិសេសសម្រាប់ ១០០នាក់ ដំបូងគឺ ពីតម្លៃសៀវភៅ ១២,០០០ រៀល មកត្រឹមតែ ១០,០០០ រៀល តែប៉ុណ្ណោះ។

សម្រាប់បងប្អូនជនខ្មែរយើង ដែលមានបំណង់ចង់ជាវ ក៏ដូចជាគាំទ្រស្នាដៃថ្មីនិពន្ធដោយកូនខ្មែរនៅសករាជថ្មីសតវត្សរ៍ទី២១ នេះ​ សូមទំនាក់ទំណងតាមរយៈខាងក្រោម៖

អត្ថបទ៖ កវីនិពន្ធ ហួ៊ន សុីឡូន

កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here