ភាសាចិន អក្សរចិន និងការប្រើប្រាស់នៃអក្សរចិនតាំងពីសម័យបុរាណដល់បច្ចុប្បន្ន

0
199

ភាសាចិន គឺជាភាសាមួយដែលប្រើដោយ ជនជាតិចិន នៅក្នុងប្រទេសចិន និងកន្លែងផ្សេងៗមួយចំនួនទៀតតាមបណ្តាប្រទេសនានា។ ភាសាចិន គឺជាទម្រង់នៃភាសាដើមមួយ ដែលត្រូវបានគេ ហៅថា “ភាសាដើម” របស់ស៊ីណូទីបេតាន។

អារម្ភកថាអំពីកំនាព្យ
អារម្ភកថាអំពីកំនាព្យ

ជនជាតិចិន តែងផ្ដោតសំខាន់ទៅ លើការសសេរ និងការនិយាយ។ វាមានភាពពិសេសម៉្យាង ត្រង់ថាទោះបីពួកគេមានភាសានៃការនិយាយខុសគ្នា​ ខាងសំឡេងក៏ដោយ ប៉ុន្ដែការសសេររបស់ពួកគេ មានលក្ខណៈដូចគ្នា។ ដូច្នេះ​​​​​ វាមានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នាតាមរយះការសសេរដូចគ្នាបែបនេះ។ ប្រជាជនចិនភាគច្រើនយល់ឃើញថា ទោះបីពួកគេមានការ និយាយខុសគ្នា ចំពោះការប្រើសំឡេងយ៉ាងណាក៏ដោយ ប៉ុន្ដែនេះជាភាសាចិនដូចគ្នាមានន័យថា “ជាភាសាតែមួយ”។ ពួកគេហៅ ភាសាដែលខុសគ្នានោះថា “ហ្វាងយ៉ាន” ដើម្បីសម្គាល់ថា ជាភាសាដែលមកពី តំបន់មួយផ្សេងទៀត។ ហ្វាង មានន័យថា “ផ្នែកមួយនៃប្រទេស” និង យ៉ាន មានន័យថា “ការនិយាយ” ដូច្នេះពាក្យហ្វាងយ៉ាន មានន័យថា “ភាសាតាមតំបន់ ឬភាសាតាមប្រទេស”។

Image result for chinese literature

ប្រជាជនចិន មានភាសាមួយជាភាសាផ្លូវការសម្រាប់ប្រជាជន ចិនទាំងអស់ ដែលសិក្សានៅក្នុងសាលានៃប្រទេស ចិន និងតៃវ៉ាន់ ហើយក៏ជាភាសាផ្លូវការតែមួយគត់ ដែលពួកគេបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាទៅដល់ប្រទេសផ្សេងទៀត។ ជាភាសាអង់គ្លេស គេហៅថា ម៉ានដារីន (Mandarin) ប៉ុន្ដែក្នុងប្រទេសចិនគេ ហៅថា ភូតុងហ៊ួ ឬ ជាភាសាដែលមនុស្សភាគច្រើននិយាយ។ ចំពោះប្រទេសតៃវ៉ាន់ គេហៅថា គួយ៊ួ ឬជាភាសារបស់ប្រទេសទាំងមូល។ ពួកគេត្រូវតែមាន ភាសាផ្លូវការតែមួយ ព្រោះពួកគេរស់នៅក្នុងប្រទេសជាមួយគ្នា ប្រសិនបើប្រើភាសាផ្សេងគ្នាពួកគេមិនអាចយល់គ្នាទៅវិញទៅមកនោះឡើយ។ ភាសាចិន ដូចជាដើមឈើដ៏ធំមួយ ហើយវាបានចាប់ផ្ដើមរីកលូតលាស់រាប់ពាន់ឆ្នាំមកហើយ និងបានបែកមែកសាខាជាច្រើន។ មនុស្សមួយចំនួនបាននិយាយថា នោះជាមែកធាងនៃភាសា ហើយមែកធាងនៃភាសា គឺជាមនុស្សនេះឯង។ ដូច្នេះអ្នកអាចនិយាយថា មាន ៦ ទៅ ៧ សាខាសំខាន់ៗ។

ភាពខុសប្លែកគ្នានៃភាសានីមួយៗ មានការកាត់ផ្ដាច់ចេញពីគ្នាដាច់ស្រឡះទៅនឹងផ្នែកផ្សេងនៃភាសាអង់គ្លេស ដូចជាការនិយាយ របស់អង់គ្លេស , សហរដ្ឋអាមេរិច , អូស្រ្ដាលី , ឥណ្ឌា និង ផ្សេងៗទៀត។ ក្រុមនៃភាសាចិន ដែលបានប្រើក្នុងភាសានិយាយ មានដូចជា ម៉ានដារីន ភាសានិយាយ នៅក្នុងតំបន់ ភូមិភាគកណ្ដាលនៃសាងហាយ។ កាតូនីស ជាភាសានៅក្នុងខេត្ដក្វាងទុង។ ភាសានិយាយភាគ ច្រើននៅក្នុងខេត្ដខ្យួយ៉ាន (ប៉ុន្ដែក៏មានអ្នកនិយាយច្រើនដែរ នៅក្នុងតៃវ៉ាន់) ភាសានិយាយភាគច្រើន នៅក្នុងខេត្ដហ៊ួនាន ជាភាសា ពីបុរាណ ជាភាសារបស់ ក្រុមជនភៀសខ្លួន និង មិនសូវមានភាព ជិតស្និទ្ធប៉ុន្មានទេ ទៅនឹងតំបន់មួយចំនួននៅក្នុងតំបន់ប៉ែកអាគ្នេយ៏ នៃប្រទេសចិន (វាត្រូវបានគេហៅថា ហ៉ាកា ឬ ភាសាទីពីរ នៃការនិយាយ) ហើយនិងភាសាដែលស្ថិននៅក្នុងតំបន់ភូមិភាគកណ្ដាលនៃ ខេត្ដចាងហ្ស៊ី។ វាជាភាសារបស់ពួករ៉ូម៉ាំង ជាភាសាមកពី តំបន់នៃទីក្រុងរ៉ូម និងមានមូលដ្ឋាននៅឡាទីន។ ភាសាចិនមួយចំនួន មានប្រភពមិនច្បាស់លាស់នោះទេ។

ប្រជាជនចិន គឺបានប្រើឈ្មោះជាជនជាតិហ៊ាន នៅក្នុងប្រទេសចិន ហើយក្រុមមួយផ្សេងទៀត ដែលចូលមករស់នៅក្នុងប្រទេសចិន បានចាត់ទុកខ្លួនរបស់គេជាជនជាតិចិន​។ ប្រជាជនចិន តែងតែសសេរជាភាសាចិន ពួកគេមាននិមិត្ដសញ្ញាមួយ ដែលគេ ហៅថាតួអក្សរ។ ហើយពួកគេក៏បង្ហាញពីលក្ខណៈនៃការបញ្ចេញសំលេងផងដែរ។ ប៉ុន្ដែគ្រាន់តែជា សាហ្វីយ័រ ដែលមាន សំលេង ខុសឆ្ងាយពី ភាសា អង់គ្លេស (អ៊ិចសាយវីយ័រ) , ភាសាបារាំង (ហ្សាវីអាយេ) និង ភាសាអេស្បាញ (ហាហ បេអឺ) , ជូនកាល អក្សរដូចគ្នា ប៉ុន្ដែមានលក្ខណះខុសគ្នាស្រឡះ នៅក្នុងការបញ្ចេញសំឡេង ក្នុងចំណោមភាសាចិនទាំងអស់ ។ ​ភាសាចិន យ៉ាងហោចណាស់ ក៏មានអាយុ ចាប់ពី​ ៣៥០០ឆ្នាំ ដែរ។ វាមិនមានភាពងឺងឆ្ងល់ទេ ដែលថាមនុស្សនៅក្នុងកន្លែងផ្សេងពីគ្នា និយាយខុសគ្នា គ្រាន់តែមួយ ឬ ពី ឬ បី អាចអានខុសគ្នា នៅក្នុងភាសាខុសគ្នាតែប៉ុណ្ណោះ។

ប្រជាជនចិនត្រូវការការសសេរទុកនូវ ចំពោះការបញ្ចេញសំឡេងនៅក្នុងវចនានុក្រម។ ប្រជាជនចិន មិនមានអក្សរក្រមទេ ដូច្នេះរបៀបនៃការកត់ត្រាសំឡេង គឺជាបញ្ហាក៏ធំសំរាប់ការចាប់ផ្ដើម។ សព្វថ្ងៃនេះភាសាម៉ានដារីន ប្រើហ៊ានយ៉ូ ពីនយីន ដើម្បីជំនួសអោយសំលេងនៅក្នុង​ “អក្សរឡាតាំង” ។ ​​​

គ្រប់ភាសាចិនទាំងអស់ (គ្រាមភាសា) ប្រើជាសំឡេង។ នេះមានន័យថា ពួកគេប្រើគ្រប់មធ្យោបាយ ដើម្បីបង្កើតឲ្យកាន់តែច្បាស់នៃការនិយាយរបស់ពួកគេ។ ភាសាចិនមិនមានព្យាង្គច្រើនប៉ុន្មានទេ។

ភាពខុសគ្នា ឬ គ្រាមភាសាចិន

មែកធាងនៃភាសាសំខាន់ៗ របស់ចិន។ នេះជាក្រុមភាសាទាំងប្រាំពីដែលសំខាន់ៗ​របស់ចិន ឬគ្រាមភាសា ដែលមានតាមប្រភេទដូចខាងក្រោម៖
  • ហ្គួន(ភាគខាងជើង ឬ ម៉ាន់ដារីន) 北方話/北方话 or 官話/官话, (អ្នកនិយាយប្រហែលជា ៨៥០ លាននាក់)
  • ហ្វួ 吳/吴 , ដែលរូមបញ្ចូលទាំង សាងហានីស(អ្នកនិយាយប្រហែលជា ៩០ លាននាក )
  • យ៉ូអី (ប្រជាជនកានតូនីស) 粵/粤,(អ្នកនិយាយប្រហែលជា ៨០ លាននាក់)
  • មីន (ប្រជាជនហ្វួចាន, ដែលរួមទាំង ប្រជាជនតៃវ៉ាន់) 閩/闽,​​​​​(អ្នកនិយាយប្រហែលជា ៥០ លាននាក់)
  • ហ្ស៊ីអាង 湘, (អ្នកនិយាយប្រហែលជា ៣៥ លាននាក់)​
  • ហាក់កា 客家 or 客, (អ្នកនិយាយប្រហែលជា ៣៥ លាននាក់)
  • ហ្គាន 贛/赣, (អ្នកនិយាយប្រហែលជា ២០ លាននាក់)។

អក្សរបុរាណ និង ភាពងាយស្រួលនៃអក្សរ

ដើម្បីធ្វើឲ្យភាសាចិនមានភាពងាយស្រួលក្នុង​ការសិក្សា ការសសេរ និង ការអាន។ នៅក្នុងឆ្នាំ ១៩៥៦ រដ្ឋាភិបាលនៃសាធារណៈរដ្ឋចិន បានធ្វើការកែប្រែអក្សររបស់ខ្លួន។ ហើយនៅប្រទេសចិន និងប្រទេស​សាំងហ្គរពួ មានប្រជាជនប្រើអក្សរទាំងនេះ។ ​នៅហុងកុង និង តៃវ៉ាន់ និងកន្លែងផ្សេងទៀត ដែលនិយាយភាសាចិន​ ពួកគេនៅតែប្រើភាគច្រើនជាអក្សរចិនបុរាណដដែល។ ភាសាកូរ៉េ ក៏ប្រើអក្សរចិនផងដែរ ដើម្បីជំនួសពាក្យអោយមានភាពពិតប្រាកដ ហើយភាសាជប៉ុន ប្រើច្រើនជាងគេ។ អក្សរទាំងនោះត្រូវបានគេស្គាល់ថា “ហានជា” ចំពោះប្រជាជនកូរ៉េ និង កានជី ចំពោះប្រជាជនជប៉ុន។​​​

ប្រជាជនម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ សព្វថ្ងៃស្គាល់ ៦,០០០ ទៅ ៧,០០០ អក្សរ។ អក្សរចិនប្រមាណ ៣,០០០ អក្សរ ត្រូវបានគេអាននៅលើទំព័រកាសែត។ ទោះជាយ៉ាងណា ប្រជាជនដែលបានសិក្សាត្រឹមតែ​ ៤០០ អក្សរ ដែលប្រើក្នុងការអានកាសែត ប៉ុន្ដែពួកគេត្រូវធ្វើការស្មានពាក្យទាំងអស់នោះ។

ដូចអ្វីដែលយើងបានសិក្សាខាងលើនេះរួចហើយថា អក្សរចិនគឺមានអាយុកាលយូរយារមកហើយ រហូតដល់ជាង ៣ពាន់ ឆ្នាំ។ ដូច្នេះយើងគួរតែស្គាល់ និងដឹងខ្លះអំពីប្រវត្តិនៃអក្សរចិននេះបានកាន់តែច្រើនកាន់តែល្អ។ សម្រាប់ប្រជាជនខ្មែរយើងនៅពេលបច្ចុប្បន្ន ក៏បានសិក្សាអំពីភាសា និងអក្សរចិន ជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។សូមចុច  Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here