បុគ្គលល្បីល្បាញជាជនជាតិ​ជ្វីហ្វទាំង ២ រូប ដែលបានសាងកេរ្តិ៍បោះសំឡេងយ៉ាងខ្លាំង

0
199

ជនជាតិជ្វីហ្វ​នៅសម័យបុរាណ​ ថ្វីដ្បិត​តែ​រស់នៅ​ក្បែរឆ្នេរសមុទ្រ ក្នុង​តំបន់​មេឌីទែរ៉ាណេ ក៏ប៉ុន្តែមិនមែន​ជា​អ្នក​ជំនាញ​ខាង​ដើរសមុទ្រ​ ដូចអរិយធម៌​មេឌីទែរ៉ាណេផ្សេងនោះទៀត។ ដូចជា ក្រិក កោះក្រែត និង​ហ្វេនីស៊ី​នោះទេ។ ជនជាតិ​ជ្វីហ្វ​សម័យដើម គឺ​ជា​ជាជនជាតិ​ដែល​រស់នៅ​តាម​បែប​កុលសម្ព័ន្ធនៃ​​មនុស្ស​សម័យបុរេប្រវត្តិ ដោយផ្លាស់ទី​ពី​កន្លែងមួយ ទៅកន្លែងមួយ នៅ​ចន្លោះ​​​ប្រទេស​អេហ្ស៊ីប​ និង​មេសូប៉ូតាមី។

ប្រវត្តិ​នៃ​​​ប្រជាជាតិ​ជ្វីហ្វ​បាន​ចាប់ផ្តើម​ឡើង កាល​ពី​ជាង ៣ពាន់ឆ្នាំ​មុន។ នៅពេលដែល​ជនជាតិ​ជ្វីហ្វ​ភៀសខ្លួន​ចេញ​ពី​ភាព​ជា​ទាសករ​នៅ​អេហ្ស៊ីប ហើយ​ធ្វើ​ដំណើរ​កាត់តាម​វាលរហោស្ថាន​ ឆ្ពោះទៅកាន់​ទឹកដី​កាណាន (អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បច្ចុប្បន្ន)។ ដំណើររឿង​ ដែល​ត្រូវ​បាន​រ៉ាយរ៉ាប​យ៉ាង​ក្បោះក្បាយ នៅ​ក្នុង​គម្ពីរ​តូរ៉ា (Torah) របស់​ពួក​ជ្វីហ្វ និង​នៅ​ក្នុង​សញ្ញាចាស់​នៃ​គម្ពីរប៊ីប​របស់​គ្រឹស្ត​សាសនា។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត និង​អ្នក​បុរាណវិទ្យា​នៅតែ​មិនទាន់​មាន​ការឯកភាព​គ្នា​នៅឡើយ ជុំវិញ​ដំណើររឿងនេះ។ ហើយនៅថ្ងៃនេះដែរ យើងសូមបង្ហាញបុគ្គលល្បីល្បាញទាំង ២ រូប ដែលបានកើតនៅក្នុងទឹកដីជ្វីហ្វមួយនេះ៖

១. អាល់បឺត អែងស្តែង
Albert Einstein
លោក អាល់បឺត អាញស្តាញ (Albert Einstein) បានកើតនៅថ្ងៃទី១៤ មិនា ១៨៧៩ – ថ្ងៃទី១៨ មេសា ១៩៥៥។ លោកគឺជាអ្នករូបវិទ្យាទ្រឹស្ដី សញ្ជាតិអាមេរិក ដើមកំនើតអាល្លឺម៉ង់។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈទ្រឹស្ដីរ៉ឺឡាទីវីតេ​របស់លោក និងជាពិសេសតាមរយៈរូបមន្តសមមូលម៉ាស់-ថាមពល គឺ E = mc2។ អាញស្តាញ ​បានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា​នៅឆ្នាំ១៩២១ សម្រាប់ការបម្រើការរបស់លោកក្នុងវិស័យ រូបវិទ្យាទ្រឹស្ដី និងជាពិសេសគឺការរកឃើញច្បាប់ស្ដីពីផលហ្វូតូអគ្គីសនី។
២. ស្ស៊លអ៊ែម អេឡេយស្ស៊ឹម
Yiddish
លោក ស្ស៊លអ៊ែម អេឡេយស្ស៊ឹម កើតនៅថ្ងៃទី ២ ខែមីនា ១៨៥៩ ក្នុងចក្រភពរុស្ស៊ី។ លោក បានទទួលមរណៈភាពវិញ នៅថ្ងៃទី ១៣ ខែឧសភា ១៩១៦ (បានអាយុ ៥៧ឆ្នាំ) ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ លោកមានអាជីអ្នកនិពន្ធរឿងប្រលោមលោកដ៏ល្បីល្បាញ និពន្ធរឿងខ្លីៗ ។ល។ ដ៏ល្បីល្បាញ៕
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍន៍ខ្លួន។សូមចុច  Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here