ជីវប្រវត្តិដ៏អាថ៍កំបាំង និងសែនកំសត់របស់សម្តេច នរោត្តម សីហនុ ត្រូវបានលាតត្រដាង…

0
464

ព្រះបាទនរោត្តម សីហនុ ទ្រង់ប្រសូតនាថៃ្ងទី ៣១ តុលា ឆ្នាំ១៩២២ នៅក្នុងព្រះបរមរាជវាំង ក្រោយពីប្រសូតទ្រង់រួច ព្រះអយ្យកោទ្រង់គឺ ព្រះអង្គម្ចាស់ នរោត្តម សុធារស បានប្រទាននាមដល់រាជកុមារនេះថា សីហនុ ដែលប្រែថា “សត្វតោ”។ ព្រះមាតាទ្រង់ គឺព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ នារីរន៍ សេរីវឌ្ឍនា ព្រះអង្គជាអ្នកជឿជាក់យ៉ាងខ្លាំងនិងមុតមាំទៅលើ អបិយជំនឿនៃការទស្សន៍ទាយ ដែលខ្លួនព្រះអង្គផ្ទាល់ក៏មានចំណេះយ៉ាងជ្រៅជ្រះដូចគ្នាទៅលើផ្នែកនេះផងដែរ។ ដូច្នេះក្នុងគោលបំណងរៀបចំវាសនាអនាគតរបស់ព្រះរាជកុមារ សីហនុ ព្រះមាតាទ្រង់ក៏បានយកទ្រង់ទៅឲ្យហោរាប្រចាំព្រះបរមរាជវាំងរដ្ជកាល ព្រះមហាក្សត្រ មុនីវង្ស ធ្វើការទស្សន៍ទាយជោគជតារាសី និង ដំណើរខ្សែជីវិតរបស់ព្រះរាជកុមារ នរោត្តម សីហនុ

Image result for នរោត្តម សីហនុ
ក្រោយពីបានគន់គូរខែឆ្នាំរួច និងពិនិត្យលក្ខណៈសម្បត្តិរបស់ព្រះរាជកុមារ សីហនុ រួចមក ហោរារាជវាំងបានទស្សន៍ទាយថា «នៅថ្ងៃណាមួយ រាជកុមារ សីហនុ អង្គនេះនិងបានឡើងកាន់មុខដំណែងដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រ តែពេលនោះហោរាមិនបានបញ្ជាក់ថាជារាជបល្ល័ងនោះទេ ព្រោះជាសម្មតិកម្មមិនច្បាស់លាល។ ហោរា ក៏បានបន្តទៀតថា ខ្សែជីវិតរបស់ រាជកុមារ សីហនុ និង មានសភាពប្លែកអស្ចារ្យ និង ពោលគឺខុសគ្នាយ៉ាងខ្លាំងពីជីវិតមនុស្សសាមញ្ញ» ។

ពេញមួយកិច្ចការរបស់ព្រះអង្គ និងមានពួកសត្រូវតាមប្រឆាំងយ៉ាងដាច់ខាតយ៉ាងប្តូរផ្តាច់ ប៉ុន្តែព្រះអង្គ និងឆ្លងផុតដោយសុវត្ថិភាពនូវរាល់វិញ្ញាសារដ៏គ្រោះថ្នាក់ ហើយព្រះអង្គនិងឈ្នះគ្មានចាញ់អ្នកណាឡើយ» ហោរាទស្សន៍ទាយក៏បានស្នើរសុំយ៉ាងដាច់ខាតជាទីបំផុតទៅកាន់ព្រះមាតាទ្រង់ថា មិនអាចចិញ្ចឹមថែរក្សាបុត្រាអង្គនេះនៅជាមួយទ្រង់បានឡើយ ព្រោះនិងធ្វើឲ្យព្រះរាជកុមារអង្គនេះសុគតទាំងវ័យក្មេងជាក់ជាមិនខាន ដោយព្រះមាតារបស់ព្រះអង្គជាអ្នកជឿជាក់យ៉ាងខ្លាំងផងនោះ ក៏បានអនុវត្តន៍តាមការសេី្នសុំរបស់ហោរា ដោយបានផ្តុកផ្តាក់ព្រះរាជកុមារ សីហនុ ទៅព្រះអយ្យកាទួត គឺអ្នកម្នាង ចៅ ឃុន ប៉ាត។

ដែលកាលនោះមានព្រះជន្ម ៧៣ ព្រះវស្សា តែទ្រង់នៅរឹងប៉ឹងនៅឡើយ។ ដែលក្រោយពីរាជកុមារ សីហនុ ប្រសូតភ្លាមត្រូវបានព្រះមាតាប្រគល់ទៅឲ្យ អ្នកម្នាង ចៅ ឃុន ប៉ាត នេះជាអ្នកមេីលថែរក្សា និងអប់រំរៀនសូត្រ លោកយាយ ប៉ាតជាអ្នករក្សាសីលយ៉ាងជាប់មិនអាក់ខានឡើយ។ ក្រោយពេល អ្នកម្នាង ចៅ ឃុន ប៉ាត បានទទួលមរណៈភាព ក្នុងជន្មយុ ៨០ ព្រះវស្សា នៅពេលព្រះរាជពិធីបុណ្យថ្វាយព្រះភ្លេីងព្រះអយ្យកាទួតរបស់ទ្រង់ រាជកុមារ សីហនុ ក៏បានបួសជាសង្ឈរយៈពេល ១ ថៃ្ង ផងដែរ។
ក្រោយមកទៀត បន្ទាប់ពីបានរស់នៅជាមួយព្រះអយ្យកាទួតបានរយះពេល ៧ឆ្នាំ ព្រះអយ្យកាទួតទ្រង់ក៏សោយពិលាល័យទៅ បន្ទុកអ្នកមើលថែរក្សារាជកុមារ សីហនុ ត្រូវបានធ្លាក់ទៅលើ ព្រះអយ្យកោ ព្រះអង្គម្ចាស់ នរោត្តម សុធារស ដែលព្រះអយ្យ កោនេះហើយដែលបានបង្រៀនអក្សរសាស្ត្រដល់ព្រះរាជកុមារ ព្រោះទ្រង់ជាអ្នកប្រាជ្ញអក្សរសាស្ត្រដ៏ល្បីល្បាញ។
ក្នុងមួយព្រះជន្មរបស់ព្រះរាជកុមារ សីហនុ ទ្រង់មិនដែលបាននៅរួមរស់ជាមួយព្រះមាតានោះទេ ហើយការដែលព្រះមាតាទ្រង់មិនព្រមឲ្យទ្រង់នៅរួមរស់ដោយសារតែទ្រង់ស្រលាញ់ព្រះរាជបុត្រអង្គនេះណាស់ តែទោះបីជាព្រះរាជកុមារ សីហនុ ត្រូវបានថែរក្សាពីសំណាក់ ព្រះអយ្យកាទួត និង ព្រះអយ្យកោ រហូតដល់ធំពេញវ័យឡេីងសោយរាជ្យយ៉ាងណាក្តី ក៏រៀងរាល់ល្ងាចថ្ងៃសៅរ៍ ព្រះមាតាព្រះបិតា របស់រាជកុមារ សីហនុ តែងតែលបចាំជួបជុំសោយអាហារល្ងាច និងនាំព្រះអង្គទៅមើលល្ខោនផងដែរ ។

ការដែលសុខចិត្តរស់នៅឃ្លាតពីបុត្រាសំណព្វពេញព្រះទ័យបែបនេះ ក៏ដោយសារតែចង់ឲ្យបុត្ររបស់ទ្រង់មានវាសនាល្អតាមទំនាយហោរា ឯព្រះរាជកុមារ នរោត្តម សីហនុ ក៏មិនប្រកាន់ខឹងនិងព្រះមាតាដែរ ក្រោយពេលទ្រង់ចម្រើនវ័យទៅទ្រងមបានយល់ថា ទង្វើទាំងអស់នេះដោយសារតែសេចក្តីស្រលាញ់៕
អត្ថបទដកស្រង់៖Royal du Cambodge កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here