សិក្សាពាក្យថ្មីបន្ថែមទៀត “ដូច្នឹង, ដូច្នេះ,​ ដូច្នោះ” ពាក្យទាំងបីហ្នឹងមានន័យស្រដៀងគ្នា

0
342

ស្របពេលដែលកម្មវិធីរបស់ទូរទស្សន៍មួយ (ថោនធីវី) បានចាក់ផ្សាព្វកម្មវិធីបែបកំប្លែងខ្លីៗ ដែលធ្វើឲ្យប្រិយមិត្តជាច្រើនផ្ទុះសំណើចរៀងរាល់ថ្ងៃ ហើយក៏មានប្រិយមិត្តរបស់យើងខ្ញុំមួយចំនួនបាតចោទសួរថា តើពាក្យថា «ដូច្នឹង» ផង ត្រឹមត្រូវឬទេ? ថ្ងៃនេះ ដើម្បីកុំយល់ច្រឡំទៀត គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងលើកយកពាក្យនេះមកជម្រាបជូន ដូចតទៅ៖

ពន្យល់ពាក្យ៖

  • ដូច្នឹង ( ន. ) [ដូច-ច្នឹង ] ដូច​ហ្នឹង, ដូច​នេះ, ដូច្នេះ (ទោះ​បី​សរសេរ ដូច​ហ្នឹង ក៏​ត្រូវ​អាន​ ដូច្នឹង ដែរ)។
  • ដូច្នេះ និ. ) [ដូច-ច្នេះ ] ដូច​នេះ, យ៉ាង​នេះ (ទោះ​បី​សរសេរ​ជា ដូច​នេះ ក៏​ត្រូវ​អាន​ថា ដូច-ច្នេះ ដែរ)។
  • ដូច្នោះ និ. ) [ដូច-ច្នុះ ] ដូច​នោះ, យ៉ាង​នោះ (ទោះ​បី​សរសេរ​ជា ដូច​នោះ ក៏​ត្រូវ​អាន​ថា ដូច-ច្នុះ ដែរ) ។

(ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត)

កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here